Posts tagged as "Kem Ley"

យុវជន​មាន​តួនាទី​សំខាន់ ក្នុង​នយោបាយ និង​សកម្មភាព​សង្គម?

យុវជន​មាន​តួនាទី​សំខាន់ ក្នុង​នយោបាយ និង​សកម្មភាព​សង្គម?

យុវជនជាសសរ«ទ្រូង»ប្រទេសជាតិ ។ យុវជនជាអ្នកបន្ត«វេន»ពីមនុស្សចាស់ ក្នុងកិច្ចការនយោបាយ នៃការ​ដឹកនាំ​ប្រទេស។ យុវជនមានឱកាសអភិវឌ្ឍខ្លួន ជាអ្នកដឹកនាំដែលអាចជំរុញសង្វាក់អភិវឌ្ឍ ឲ្យមានសន្ទុះលឿន ប្រកប​ដោយស្ថេរភាព និងនិរន្តរភាព។ យុវជនចាប់ក្នុងកិច្ចការនយោបាយ ជាសញ្ញាណ«វិជ្ជមាន» ព្រោះវាបង្ហាញពីសន្ទុះ នៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះ វាអាចបន្តដល់កូនជំនាន់ក្រោយ។


យុវតី ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏ល្បីក្នុងសកម្មភាពសង្គម។ (រូបថត ហ្វេសប៊ុក)

យុវជន និងនយោបាយ - ពាក្យ«នយោបាយ» ជាបញ្ហាសាមញ្ញសម្រាប់យុវជន និងការចូលរួម។ ភាគច្រើននៃ​យុវជនក្នុងរឿងនយោបាយមិនមានពុតត្បុតទេ ទាមទារការបង្ហាញនូវទស្សនៈ និងការយល់ឃើញ​ដោយស្មោះត្រង់​របស់ខ្លួន។ ពួកគាត់យល់យ៉ាងណា [...]

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ដូចការគ្រោងទុក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រុមការងារមកពីគណបក្ស​សង្រ្គោះ​ជាតិ មានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ។ រីឯក្រុមការងារមកពី​គណបក្ស​ប្រជាជន​កម្ពុជា មានលោក [...]

កែម ឡី៖ កែ​ទម្រង់ គ.ជ.ប និង​ចែក​អំណាច​គ្នា មិន​ផ្តល់​ប្រយោជន៍​ពិត​ដល់​ពលរដ្ឋ

កែម ឡី៖ កែ​ទម្រង់ គ.ជ.ប និង​ចែក​អំណាច​គ្នា មិន​ផ្តល់​ប្រយោជន៍​ពិត​ដល់​ពលរដ្ឋ

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ គឺជា​ជំហានថ្មីមួយ នៃភាពជាប់គាំងនយោបាយនៅកម្ពុជា ដែលប្រជាពលរដ្ឋទូទៅចង់ឃើញ។ តែសម្រាប់អ្នក​វិភាគ​នយោបាយឯករាជ្យ បានលើកឡើងថា ការចរចាពីការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និង ការបែងចែកអំណាចនៅរដ្ឋសភា គឺជាសញ្ញាល្អមួយ ចំពោះវិបត្តិនយោបាយ តែវាមិនបានផ្តល់​ប្រយោជន៍​ពិត​ប្រាកដ និងយូរអង្វែងដល់ប្រជាពលរដ្ឋនោះទេ។


បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារ​អ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក កែម ឡី អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា [...]

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

ទេព វន្នី៖ បើ​ស្រ្តី​មិន​តស៊ូ តើ​នណា​ជា​អ្នក​តស៊ូ​ជំនួស?

តាមទស្សនៈសង្គមខ្មែរស្រ្តី ត្រូវបានគេចាត់ថាត្រឹមតែជាមេផ្ទះ មើលកូន ដាំបាយ និងថែក្សាផ្ទះសំបែងតែប៉ុណ្ណោះ និងមិនត្រូវការអនុញ្ញាតពីស្វាមី ក្នុងចូរួមសកម្មភាពសង្គម។ ជាការកត់សម្គាល់រយៈកាលនៃការតវ៉ាចុងក្រោយនេះ ឃើញថាស្រ្តីតែងចេញមុខជាងបុរស ហើយសកម្មភាពនេះ វាបង្ហាញពីភាពក្លាហានរបស់ស្រ្តីសម័យឥឡូវ។


អ្នកស្រី ទេព វន្នី (នៅកណ្ដាល) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបឹងកក់រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ស្រ្តី និងការទាមទារ - «រយៈកាលចេញតវ៉ា៧ ឆ្នាំមកនេះយើងបានបាត់បង់តួនាទីជាស្រ្តីច្រើន។ ប៉ុន្តែទោះជាយ៉ាង​ណាក្តី យើងត្រូវតែចេញតវ៉ា ព្រោះដី និងផ្ទះគឺជីវិតរបស់ពួកយើង។ អញ្ចឹងយើងមិនអាចបញ្ឈប់សកម្មភាព​ទាមទារ​របស់យើងបានទេ។ បើទោះបីជាដឹងថាទំនៀមទម្លាប់ខ្មែរ [...]

កែម ឡី៖ កុំ​«តម្លើង​ផ្កាយ» ដើម្បី​លើក​ទឹក​ចិត្ត​នៃ​ការ​ប្រើ​ហិង្សា

កែម ឡី៖ កុំ​«តម្លើង​ផ្កាយ» ដើម្បី​លើក​ទឹក​ចិត្ត​នៃ​ការ​ប្រើ​ហិង្សា

អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាថ្ងៃទី៦ ខែកុម្ភៈនេះ បាន​បង្ហាញនូវការសោកស្តាយ ចំពោះបទពិសោធកន្លងមក របស់កម្ពុជា នៃអតិផរណា«សក្តិ» ឬ«ផ្កាយ»។ លោកបាន​ធ្វើ​ការរម្លឹកថា រដ្ឋាភិបាលបានធ្វើការតម្លើងផ្កាយ និងសក្តិច្រើនពេក ហើយក៏បានធ្វើការបញ្ចុះ នូវសក្តិទាំងនោះមកវិញ។ លោកបានផ្តល់ជាឧទាហរណ៍ថា អ្នកធ្លាប់ពាក់ផ្កាយមួយ មកពាក់សក្តិបួន ឯអ្នកធ្លាប់ពាក់ផ្កាយបីមក មកពាក់ផ្កាយ​មួយជាដើម។ ករណីនេះលោកបានគូសបញ្ជាក់ថា ជារូបភាពមួយមិនល្អ ហើយរដ្ឋាភិបាលគួតែធ្វើការប្រុងប្រយ័ត្ន ពិសេសអ្នកដែលត្រូវតម្លើងដល់ផ្កាយបី ឬផ្កាយបួន ដែលចាំបាច់គោរពតាមគោ​លការណ៍ប្រាំយ៉ាង​ក្នុងការ​តម្លើង​នេះ។

អ្នកវិភាគរូបនេះ បានធ្វើការពន្យល់នូវគោលការណ៍ប្រាំយ៉ាង នៃការតម្លើងទាំងនោះថា ទីមួយត្រូវមាន​ជំនាញពិត​ប្រាកដ ទីពីរត្រូវមានបទពិសោធខ្ពស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...