Posts tagged as "Kem Ley"

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពី​សង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែង​តាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារ​ផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែប​នយោបាយ»​ ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាន​ប្រោស​ព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់​ព្រះមហា​ក្សត្រ​កម្ពុជា ចេញដោយឡែកពីគ្នា [...]

កែម ឡី៖ ងារ​«ស្រ្តី​ទី១»​នៅ​កម្ពុជា គួរ​បាន​ទៅ​​ស្រ្តី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព

កែម ឡី៖ ងារ​«ស្រ្តី​ទី១»​នៅ​កម្ពុជា គួរ​បាន​ទៅ​​ស្រ្តី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព

សារព័ត៌មាន និងទូរទស្សន៍ក្នុងស្រុកមួយចំនួនធំ បានប្រើប្រាស់នូវពាក្យ «ស្រ្តីទី១» ដោយសំដៅលើ ភរិយា​ប្រធានា​ធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយានាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ តែមិនមែនមានតែ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ទាំងនោះទេ បើទោះបីលោក ហ៊ុន សែន ខ្លួនលោក ក៏បានហៅភរិយាលោក ថាជា«ស្ត្រីទី១»ដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នាវិទ្យាស្ថានជាតិអប់រំ ក្នុងព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ «ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺលោក ជំទាវទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា មកកម្ពុជា ក្រោមប្រធានបទរុញ​ស្រ្តីឲ្យ​រៀន។ (…) គេក៏ស្រ្តីទី១ យើង​ក៏ស្រ្តីទី១។»

តើអ្វីជា«ស្រ្តីទី១»? ហេតុអ្វីបានកើតចេញ នួវពាក្យ«ស្រ្តីទី១»នេះឡើង? តើពាក្យ«ស្រ្តីទី១»នៅកម្ពុជា មានប្រភព [...]

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

កែម ឡី៖ នៅ​ទីផ្សារ​ថ្លៃ​៣រយ​រៀល តែ​រដ្ឋ​ទិញ ៥ពាន់​រៀល!

ក្រៅពីឯកសារសំងាត់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ គ្មានឯកសារណាមួយ ដែលរដ្ឋត្រូវលាក់ការណ៍នោះទេ។ បើ​សិន​ជាលាក់ការណ៍ មានន័យថា ឯកសានោះ មានភាពមិនប្រក្រតី និងអំពើពុករលួយ កើតឡើងហើយ។ នេះជាការ​ថ្លែង របស់លោក កែម ឡី អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។ លោក កែម ឡី បានថ្លែងឡើងថា៖ «វាមិនមានអ្វីត្រូវលាក់លៀមទេ ត្រូវតែឲ្យសារធារណៈជនឃើញ។ បើលាក់​លៀម​នោះ ជា​របប​កុម្មុយនីស។ (...) ក្នុងនាមតំណាងឲ្យរដ្ឋ ត្រូវមានការទទួលខុសត្រូវឲ្យរដ្ឋ។ ត្រូវមានគោលការតម្លាភាព ដោយ​ដាក់តាំងបង្ហាញ តាមគេហទំព័រ ចែកចាយតាមសារព័ត៌មាន និងអនុញ្ញាត ឲ្យអ្នកសង្ស័យណាម្នាក់ ចូល​មើល​តាម​ចិត្ត។»

ការលើកឡើង របស់លោក កែម ឡី បានធ្វើឡើង តាមការសាកសួររបស់ទស្សនា​វដ្ដី ទាក់ទងទៅនឹងការបដិសេធ​ជា​លើក​ទីពីរ របស់លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា [...]

វិភាគ កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​«បី​មិន មួយ​យក» ក្នុង​រឿង អាឡិច

វិភាគ កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​«បី​មិន មួយ​យក» ក្នុង​រឿង អាឡិច

ការបណ្ដេញសកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយ របស់រដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន។ អ្នកវិភាគបញ្ហាសង្គមនយោបាយ លោក កែម ឡី ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានសង្ខេបចំណុចទាំងនោះ ជាបួនចំណុច ដែលក្នុងនោះ មាន​មួយចំនុច ជាផល«វិជ្ជមាន» និងបីចំណុចទៀត ជាផល«អវិជ្ជមាន» ឬដែលគេហៅ តាមភាសាសម័យកុម្មុយនីស ថាជា​គោលការណ៍«បីមិន មួយយក»។

លោកបានធ្វើការពន្យល់ថា ផលចំណេញដែលរដ្ឋាភិបាលកម្ពុជា នឹងទទួលបាននោះគឺការ «ដកបន្លា»ក្នុងកែវភ្នែករបស់​ខ្លួន (រដ្ឋាភិបាល) បាន។ ហើយគម្រោងសាងសង់ ទំនប់វារីអគ្គីសនីក៏ អាចនឹងត្រូវបានបន្ត ជាមួយនឹងការអនុវត្ត ដោយ​គ្មាន​ភាពរារាំងណាមួយ ជាក់លាក់ដែរ។

ឯផលអវិជ្ជមានទីមួយ [...]

កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា ​រវាង អាឡិច និង​យួន

កែម ឡី៖ រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា ​រវាង អាឡិច និង​យួន

ថ្លែងនៅក្នុងសន្និសិទកាសែត ដែលរៀបចំឡើង ដោយបណ្តាញព្រះសង្ឃឯករាជ្យ និងយុវជននាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ លោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម បាននិយាយថា រដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ មិនមានសមភាព រវាងជនជាតិយួន ដែលរស់នៅក្នុងប្រទេស និងសកម្មជនការពារ​ព្រៃឈើ លោក អាឡិច ខណៈដែលជនជាតិវៀតណាមជាច្រើនពាន់នាក់ រស់នៅក្នុងកម្ពុជាទាំងខុសច្បាប់ និង​យូរឆ្នាំ​មកហើយ ប៉ុន្តែហាក់គ្មានវិធានការអ្វី ពីរដ្ឋាភិបាលក្នុងការបញ្ជូនពួកគេ ទៅស្រុកវិញឡើយ។

លោក កែម ឡី បានពន្យល់ថា៖ «ជនជាតិយួន ដែលរស់នៅកម្ពុជា ខុសច្រើនណាស់ដែលជាប់គុក។ ខ្ញុំសួរ ទេព វណ្ណី សួរ យ៉ោម បុប្ផា កាលនៅជាប់គុក ក្នុងចំណោម២០នាក់ យ៉ាងហោចណាស់មាន(យួន) ២ទៅ៣នាក់ ដែល​ជាប់ពន្ធនាគារ អញ្ចឹងរយៈពេលបីខែដែលជាប់ពន្ធនាគារ។ ចុះហេតុអីបានជាគេមិនចាប់បញ្ជូន ទៅស្រុកយូនវិញ ហេតុអីបានជាចាប់តែអាឡិច? អាហ្នឹងវាឆ្លុះបញ្ចាំងឱ្យឃើញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...