អង្គការសិទ្ធិមនុស្សអស់សង្ឃឹមនឹងរដ្ឋាភិបាល ពីការចាប់ខ្លួនឈូក បណ្ឌិត
ទោះបីជាតុលាការខេត្តស្វាយរៀង បានចេញដីការចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត អស់រយៈពេលជាជិតមួយឆ្នាំហើយក៏ដោយ ក៏មកទល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់អាចចាប់ខ្លួន ជនមានពិរុទ្ធរូបនេះយកមកផ្តន្ទាទោសបានដែរ។ អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងដែលតាមដានករណីនេះ បានសម្តែងការអស់សង្ឃឹមថា អាជ្ញាធរទំនងជាមិនអាចចាប់ខ្លួនលោក ឈូក បណ្ឌិត បាននោះទេ។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បន្ទាប់ពីបានបើកសវនាការលើសំណុំរឿង ទាក់ទងនឹងអតីតអភិបាលក្រុវបាវិត បាញ់កម្មករិនី នៅខេត្តស្វាយរៀងកាលពីថ្ងៃទី ៣១ខែតុលា ម្សិលមិញរួចមក។ តុលាការឧទ្ធរណ៍ [...]