ការ​តាម​ប្រម៉ាញ់​ឈូក បណ្ឌិត របស់​សមត្ថកិច្ច រង​ការ​រិះគន់​ថា«ថ្មមដៃ»

មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានកំពុងពង្រាយកំលាំង ដើម្បីស្វែងរកចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នៅឯខេត្តមណ្ឌលគីរី តាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីតុលាការ​បាន​សម្រេច ធ្វើការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែពីបទបង្ករបួសស្នាមដោយអចេតនា ដែលបានបាញ់កម្មការិនី​បី​នាក់ឲ្យរងរបួស នៅខណៈក្រុមកម្មករទាំងនោះតវ៉ា ស្ដីពីលក្ខខណ្ឌការងារប្រសើរជាងមុន។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានកំពុងពង្រាយកំលាំង ដើម្បីស្វែងរកចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នៅឯខេត្តមណ្ឌលគីរី តាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីតុលាការ​បាន​សម្រេច ធ្វើការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែពីបទបង្ករបួសស្នាមដោយអចេតនា ដែលបានបាញ់កម្មការិនី​បី​នាក់ឲ្យរងរបួស នៅខណៈក្រុមកម្មករទាំងនោះតវ៉ា ស្ដីពីលក្ខខណ្ឌការងារប្រសើរជាងមុន។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការ នៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info / O. Vary)

លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងឲ្យដឹងថា មន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ បានកំពុងអនុវត្តន៍​តាម​ដីការបង្គាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីបានទទួលដីការ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «គាត់កំពុងរត់គេចខ្លួន តែយើងបានទទួលដំណឹង ថាគាត់កំពុងនៅក្នុងខេត្តមណ្ឌលគីរី ហើយមន្ត្រីរបស់យើង កំពុងតែស្វែងរកគាត់នៅទីនោះ»។

លោក ញ៉ែម វណ្ណី ស្នងការនគរបាលខេត្តមណ្ឌលគីរីបានថ្លែងឲ្យដឹងថា លោកពុំទានបានទទួលព័ត៌មានថា មន្ត្រីប៉ូលីស​មក​ពីក្រសួងមហាផ្ទៃ ចុះមកខេត្តរបស់លោក ដើម្បីស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិតនៅឡើយទេ។ តែលោក បាន​បញ្ជាក់​ឲ្យដឹងទៀតថា ៖ «ខ្ញុំបានទទួលផែនការ ពីថ្នាក់លើឲ្យធ្វើការស្រាវជ្រាវ ស្វែងរកចាប់គាត់ ហើយខ្ញុំក៏បានដាក់កំលាំងយើង ឲ្យស្វែងរកចាប់ខ្លួនគាត់ដែរ»។

កាលពីថ្ងៃទី២៥ ខែមិថុនា អតីតអភិបាលក្រុងបាវិតដ៏មានឥទ្ធិពលលោកឈូក បណ្ឌិតត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីការបង្គាប់ឲ្យចាប់ខ្លួន បន្ទាប់ពីតុលាការបានសម្រេចធ្វើការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ ដោយ​ពិន័យជាប្រាក់៣៨ លានរៀល តម្រូវឲ្យបង់សងជំងឺចិត្តឲ្យកម្មការិនីរងគ្រោះទាំងបីនាក់។

សូមរម្លឹកថា កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចធ្វើការចោទប្រកាន់ សារជាថ្មីឡើងវិញលើលោក ឈូក បណ្ឌិត អតីតៈ អភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីរោងចក្រ នៅក្រុងបាវិត៣នាក់ឲ្យរងរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ នៅខណៈតវ៉ាលក្ខខណ្ឌការងារប្រសើ ពីបទបង្កររបួសស្នាមដោយអចេតនា ហើយបង្វិលសុំណុំរឿងនេះ ទៅឲ្យ​តុលាការខេត្តស្វាយរៀងបើកសវនាសារជាថ្មីឡើងវិញ។

ទាក់ទិនទៅនឹងការនិងការកាត់ក្តីរបស់សាលាដំបូងខេត្តស្វាយរៀងនោះ កាលពីថ្ងៃទី ២៥ ខែ មិថុនា អង្គការលីកាដូ និង​មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានចេញសេចក្តីថ្លែងការរួមមួយ ដោយហៅការកាត់ទោស​លើអតីតអភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត ជាការ«ថ្មមដៃ» ដែលជាសញ្ញានៃវប្បធម៌និទណ្ឌភាព លើអ្នកមានទំនាក់ទំនងល្អ​ជាមួយ​អាជ្ញាធររដ្ឋ ដែលកំពុងរីករាលដាលនៅកម្ពុជា។

លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការពារសិទ្ធិមនុស្សលីកាដូបានថ្លែងឲ្យដឹងថា សុំណុំរឿងលោកឈូក បណ្ឌិត​នេះគឺគ្រាន់តែធ្វើតាមនិតិវិធី ដើម្បីបង្ហាញទៅមតិជាតិនិងអន្តរជាតិថា សុំណុំរឿងនេះត្រូវបានលើកយក​មកបើក​សវនការ និងកាត់ទោសរួចហើយ តែគ្មានសញ្ញាណាមួយបង្ហាញថា លោកឈូក បណ្ឌិតត្រូវបានមន្ត្រីមានសមត្ថកិច្ច តាមស្វែង​រក​ចាប់ខ្លួនគាត់នោះទេ។ លោកបានឲ្យដឹងទៀតថា ៖«នៅក្នុងរឿងលោកឈូក បណ្ឌិតនេះគឺរដ្ឋាភិបាលជាពិសេស ក្រសួង​មហាផ្ទៃពុំមានឆន្ទៈចាប់ខ្លួនគាត់នោះទេ បើសិនជាមានឆន្ទៈចាប់ខ្លួនមែននេះវាមិនពិបាកទេ ពីព្រោះរឿងខ្លួនរត់គេចខ្លួន រហូតដល់ក្រៅប្រទេស តែត្រូវចាប់បញ្ជូនមកដាក់ពន្ធនាគារបាន»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...