យុវជនប្តឹង ហ៊ុន សែន ត្រូវទៅបំភ្លឺនៅសាលាដំបូងថ្ងៃទី27 ខែកុម្ភៈ
យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹងឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជនរូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។
លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន [...]