ធី សុវណ្ណថា ហៅអ្នកគាំទ្រ CNRP ជា«សម្រាមសង្គម»
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 27, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមសំដីកំពុងបន្តមាន ទៅមុខទៀត រវាងអតីតអ្នកគាំទ្រ និងក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ។ អតីតអ្នកគាំទ្រ ដែលគេស្គាល់ឈ្មោះ កញ្ញា ធី សុវណ្ណថា បានហៅក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅថ្ងៃនេះ ថាជា«សម្រាមសង្គម»។
មូលហេតុអ្វី? អតីតតារាហ្វេសប៊ុករូបនេះ មិនបានបញ្ជាក់ថា អ្វីជាន័យពិត នៃពាក្យសម្រាមសង្គមទេ តែកញ្ញាបានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «សកម្មជន CNRP ភាគច្រើន ចេះតែជេរ ចោទ មិនចេះធ្វើអ្វីទេ»។
ការលើកឡើងនេះ ទំនងជាកញ្ញាធ្វើសេចក្ដីសន្និដ្ឋាន ទៅលើក្រុមមនុស្សមួយចំនួន ដែលបានចោទអតីតអ្នកគាំទ្រគណបក្សប្រឆាំងម្នាក់នេះ ថាបាន«លក់ក្បាល» និងរឿងអ្វីទៀត ជាច្រើន។ ដូចកញ្ញា ធី សុវណ្ណថា ខ្លួនឯង បានសរសេរដូច្នេះថា៖ «អ្នកខ្លះចោទលាបពណ៌ខ្ញុំ "លក់ក្បាល"។ វាមិនចម្លែកទេ ព្រោះខ្ញុំធ្លាប់រងការចោទជាច្រើនហើយ ដូចជា ថាខ្ញុំធ្វើដើម្បីប្រជាប្រិយភាព ថាខ្ញុំស្រីរបស់ឧកញ៉ា និងបន្តចោទខ្ញុំថា លក់ក្បាល ព្រោះលុយ ឡាន វីឡា....។»។
កញ្ញា បានសរុបសេចក្ដីនៅចុងបញ្ចប់ថា៖ «ក្នុងចិត្តខ្ញុំពេលនេះ ពួកគេគ្រាន់តែជា "សំរាមសង្គម" ប៉ុណ្ណោះ»៕