សារព័ត៌មាន «New York Times» ជ្រើសរើស​យក គ្លីនតុន

សារព័ត៌មាន​ចេញផ្សាយប្រចាំថ្ងៃ « New York Times»» របស់អាមេរិក បានបង្ហាញពីជម្រើសរបស់ខ្លួន ថា​ខ្លួន​សម្រេច​យក​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​កៅអី​អង្គុយ ជាម្ចាស់សេតវិមាន ជាជាងលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​មក​ពី​គណបក្ស​សាធារណ​រដ្ឋ។
សារព័ត៌មាន «New York Times» ជ្រើសរើស​យក គ្លីនតុន
ពីឆ្វេងទៅស្ដាំ៖ អាគារការិយាល័យ របស់សារព័ត៌មាន ញូយកថែម៍ និងបេក្ខជនទាំងពីរ ដើម្បីឆ្ពោះទៅ​ដណ្ដើម​តំណែង ជាម្ចាស់សេតវិមាន។ (រូបថត AP)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 29, 2016
  • ប្រធានបទ: នយោបាយ-អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មានដ៏ល្បី ឈ្មោះ «New York Times» បានលើកឡើង ពីការគាំទ្ររបស់ខ្លួន ជូនទៅអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងដំណើរប្រកួតប្រជែង ដើម្បី​ក្លាយ​ជា​ប្រធានាធិបតីអាមេរិក ដែលអ្នកស្រីកំពុងឈរឈ្មោះ តតាំងជាមួយនឹងបេក្ខជនម្នាក់ទៀត គឺលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ។ សារព័ត៌មានបានធ្វើអត្ថាធិប្បាយ លើកសរសើរអ្នកស្រី គ្លីនតុន ពី​ប្រាជ្ញា ចំណេះដឹង បទពិសោធន៍ និងសេចក្ដីក្លាហាន របស់អ្នកស្រី នៅក្នុងសកម្មភាព​នាពេល​កន្លង​មក ដែល​អ្នកស្រីបានធ្វើ សម្រាប់សហរដ្ឋអាមេរិក។

«New York Times» បានលើកមកបង្ហាញ នូវគោលនយោបាយជាច្រើន របស់បេក្ខនារីមកពី​គណបក្ស​ប្រជាធិប​តេយ្យ ថាពោរពេញ ដោយភាពប្រាកដនិយម ខណៈគោលនយោបាយ របស់លោក ដូណាល់ ត្រាំ មក​ពី​គណបក្សសាធារណរដ្ឋ មិនមានអ្វី ដែលចេញពីគំនិតផ្ទាល់ខ្លួន ប៉ុន្តែជាការសន្យាមួយ ដើម្បីយក«ព្រះចន្ទ និង​ផ្កាយ» ដែលពោរពេញ ​ដោយភាពស្រមើស្រមៃ។ សារព័ត៌មាន បានហៅលោក ដូណាល់ ត្រាំ ថាជា​បេក្ខជន​ដ៏​អាក្រក់​បំផុត សម្រាប់គណបក្សជាប្រវត្តិសាស្ត្រ ដែលមានវ័យដ៏ចំណាស់មួយ របស់អាមេរិក។

ប៉ុន្តែ សារព័ត៌មានរបស់​ក្រុង​ញ៉ូយក​មួយ​នេះ ដែលបានបោះពុម្ភចេញផ្សាយ តាំងពីឆ្នាំ១៨៥១មកនោះ បាន​សង្កត់​ធ្ងន់​ថា ខ្លួនគាំទ្រអ្នកស្រី ហ៊ីឡារី មិនមែនដោយសារតែអ្នកស្រី មិនមែនជាលោក ត្រាំ នោះឡើយ ប៉ុន្តែ​ដោយ​សារមូលហេតុ នូវអ្វីដែលសហរដ្ឋអាមេរិក ត្រូវប្រឈមមុខ និងពីសមត្ថភាព របស់អ្នកស្រី គ្លីនតុន ដែល​អាច​ធ្វើបាន។

«New York Times» បានសរសេរថា៖ «សង្គ្រាម ភេរវនិយម សំពាធនៃពិភពលោកនីយកម្ម បានរីរូងបន្តិច​ម្ដងៗ អត្ថន័យពិតប្រាកដ នៃលិទ្ធិប្រជាធិបតេយ្យ ធ្វើកម្លាំងរបស់សម្ព័ន្ធភាព ចុះទន់ខ្សោយ និងបំបាក់ឲ្យ​ធ្លាក់​ចុះ នូវឧត្តមគតិ នៃការអត់អោន និងទង្វើល្អ»។

សារព័ត៌មានបានបន្តទៀថា៖ «ក្នុងរយៈពេលជាង៤០ឆ្នាំ នៃ​ជីវិតសាធារណៈ​ អ្នកស្រី ហ៊ីឡារី គ្លីនតុន បាន​សិក្សា​ពីបញ្ហាខាងលើនេះ និងបានបង្ហាញ ពីការឆ្លើយតប ទៅ​ចំណោទ​ដែល​កើត​មាន។ ការគាំទ្ររបស់​យើង ឈរនៅលើមូលដ្ឋាន នៃការគោរព ទៅដល់ប្រាជ្ញាចំណេះដឹង បទពិសោធន៍ ភាពម៉ឺងម៉ាត់ និងសេចក្ដី​ក្លាហាន នៅក្នុងជីវិតរបស់អ្នកស្រី ដែលបានលះបង់ សឹងតែទាំងស្រុង សម្រាប់ជាតិ ដែលមកដល់ពេលនេះ ជាស្ត្រី​លើក​ដំបូង ឬសម្រាប់ប្រវត្តិសាស្ត្រទាំងមូល ជាស្ត្រីតែមួយគត់ ដែលបានឆ្លងកាត់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...