នៅ​ពេល​ដែល ខឹម វាសនា ក្លាយ​ជា​វាគ្មិន​ស្នេហ៍ ដើម្បី​រក​ចំណូល...

ខណៈនេះ បើលោកអ្នកមានវិបត្តិស្នេហ៍ សូមអញ្ជើញចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស​ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ឬហៅទៅកាន់លេខទូរស័ព្ទ ចំនួនពីរ ០១៧មួយ និង០៩៣មួយទៀត ដើម្បី​អាច​ស្នើសុំ​ប្រធាន​​គណបក្ស​​រូប​​នេះ អាចផ្ដល់ជាមតិយោបល់ ជួយដោះស្រាយវិបត្តិស្នេហ៍ របស់​លោក​អ្នក!
នៅ​ពេល​ដែល ខឹម វាសនា ក្លាយ​ជា​វាគ្មិន​ស្នេហ៍ ដើម្បី​រក​ចំណូល...
លោក ខឹម វាសនា វាគ្មិនក្នុងកម្មវិធីថ្មី ដោះស្រាយវិបត្តិស្នេហ៍ តាមបណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 07, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាវេលានេះ ប្រធានគណបក្សនយោបាយម្នាក់ គួរតែត្រូវចេះដោះស្រាយវិបត្តិស្នេហ៍ ឲ្យប្រិយមិត្តរបស់ខ្លួន។ នេះ បើសិនជាគេយោង​តាមកម្មវិធីថ្មីមួយ ដែលទើបត្រូវបានបង្កើតឡើង ដោយប្រធានគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) ចាប់ផ្ដើមធ្វើ ពីល្ងាចថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង១៧នេះ​តទៅ។ លោក ខឹម វាសនា ផ្ទាល់ នឹងក្លាយជាវាគ្មិន​ដោះស្រាយវិបត្តិស្នេហ៍ ទៅដល់ជនណាទាំងឡាយ ដែលចង់​បាន​មតិ​យោបល់ ពីលោក។

យ៉ាងណាក៏ដោយ ក៏តួនាទីរបស់លោក នៅក្នុងកម្មវិធីថ្មី ត្រូវបានលោក ខឹម វាសនា ខ្លួនលោកបកស្រាយថា ជា​ការ​សាក​ល្បងមួយ ដើម្បីក្លាយ​ជាវាគ្មិន​​ធ្វើ​កិច្ចការងារ​នេះ​ ដោយធ្វើការផ្សាយផ្ទាល់ តាមហ្វេសប៊ុក។ ប្រធាន​គណបក្ស​​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានសរសេរ នៅលើគណនីហ្វេសប៊ុក របស់លោកថា៖ «អ្នកណា​ក៏​ដោយ ឲ្យ​តែ​មាន​វិបត្តិស្នេហ៍ អញ្ជើញចូលមកចុះ​ ពូសាកល្បង ជួយឲ្យយោបល់សាកមើល។ ចង់រកមុខ​របរ​បន្ថែម​​មួយ​​ទៀត ដើម្បីបង្កើនប្រាក់ចំណូល។»។

ប្រធានគណបក្សជួង បានសរសេរនៅពេលក្រោយបន្តិចមក ទាក់ទងនឹងកម្មវិធីថ្មីរបស់លោកទៀត​ថា៖ «មិន​មាន​​ប្រធានបទអីទេ​ តែបើឲ្យដាក់ប្រធានបទ គឺនឹងដាក់ថា​ "មនុស្សស្រីណាចូលចិត្ត​ឲ្យ​មនុស្ស​ប្រុស​លួងលោម ​ នោះ​​គឺ​​មនុស្ស​​ស្រី​នោះ ចូលចិត្តឲ្យ​មនុស្ស​ប្រុស​បោក"»។

ដំណោះស្រាយ? ទៅរកគ្រូស្នេហ៍ទៅ!

បន្ទាប់ពីកម្មវិធីថ្មីនេះ បានពន្លេចជារូបរាងរួច មានប្រិយមិត្តជាយុវជនមួយចំនួន បានហៅចូលទៅ​ជជែក​លេង​ ជា​មួយលោក ខឺម វាសនា ទាក់ទងនឹងទុក្ខកង្វល់ ឬបញ្ហាមួយចំនួន ដែលបានកើតឡើង​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ក៏​ដូច​ជា​​កើតមានជាទូទៅ។ ការជជែកនោះ ក៏បានអនុញ្ញាត ឲ្យប្រធានគណបក្សរូបនេះ យកប្រវត្តិ​របស់​គ្រួសារ​លោក ជា​ពិសេស​ឪពុកលោក មកនិយាយជាសាធារណៈនោះដែរ។

ចំពោះយុវជនម្នាក់ ដែលបានប្រកាសក្ដីស្នេហ៍របស់ខ្លួន ទៅលើស្ត្រីមេម៉ាយម្នាក់ តែបែរជាត្រូវខាងស្រីមិន​សូវ​ពេញចិត្ត ហើយយុវជនរូបនោះ បានសម្រេចចិត្តចេញពីស្ត្រី ទាំងចិត្តនៅអាល័យដៃអ្នកមេម៉ាយ ពេញណែន​ក្នុង​ដើម​ទ្រូង​​នៅ​ឡើយ។ ករណីនេះ ត្រូវបានលោក ខឺម វាសនា បញ្ជូនយុវជន«រារែក»រូបនោះ ឲ្យទៅដើររក​«គ្រូ​ស្នេហ៍»​​វិញ។ លោកថា បើអ្នកមេម៉ាយនោះ​មិនយកខ្លួន ជាការត្រឹមត្រូវហើយ «កុំមកចង់តោងនោះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...