វ៉ា​រថយន្ត​មិនបាន ទៅ​បុក​រ៉ឺមក​កង់​បី​មកពីមុខ ធ្វើ​ឲ្យ​បាក់​ជើង​ម្នាក់

ស្ត្រីម្នាក់បានរងរបួស បាក់ជើង នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង រវាងម៉ូតូ និងរ៉ឺមកកង់បី ដោយ​សារ​តែ​ការ​វ៉ា​រថយន្ត​មិន​ផុត នៅ​តាមផ្លូវបេតុមួយ ក្នុងខណ្ឌដង្កោ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៦ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 29, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង១៣ និង ០០នាទីរសៀល នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែល​បង្ក​ដោយម៉ូតូមួយគ្រឿង បើកវ៉ារថយន្តតែមិនផុត ក៏បុកកង់បី នៅតាមបណ្តោយផ្លូវបេតុង ដែលកំពុងតែសាងសង់ ក្នុងបុរីលឹមឈាងហាក់ នៅភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យស្រ្តីម្នាក់ ដែលជិះ​ម៉ូតូ​បង្ក​នោះ បាក់ជើងខាងឆ្វេង។

តាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសងឌ្រីម សេរី ២០១០​ពាក់​ស្លាកលេខ កណ្តាល 1L-4554 ជិះគ្នា៣នាក់ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានវ៉ា​រថយន្ត​តែមិនផុត ក៏ជ្រុលទៅបុកកង់បី ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសបាក់ជើងខាងឆ្វេង។

ភ្លាមៗនោះ ពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាហៅរថយន្តសាម៉ុយ របស់មន្ទីបង្អែកខណ្ឌដង្កោ ដើម្បី​មកដឹកស្រ្តីរងរបួស ទៅព្យាបាលជាបន្ទាន់។

ក្រោយពេលកើតហេតុ ក្រុមសមត្ថកិច្ច បានចុះមកវាស់វែង ហើយបាននាំយករថយន្ត និងរ៉ឺមកកង់បី ទៅកាន់​ការិយាល័យចរាចរណ៍ របស់ខណ្ឌដង្កោ ដើម្បីរងចាំការដោះស្រាយ ពីភាគីដែលពាក់ព័ន្ធនៅពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...