ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

គណៈកម្មការចំពោះកិច្ចមួយ ត្រូវបានបង្កើតឡើង ដើម្បីធ្វើការផ្ទៀងផ្ទាត់ ផែនទីដែលទទួលបាន ពី​អង្គការ​សហ​ប្រជាជាតិ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​មួយ ចុះ​ហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកម្ពុជា។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 07, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លាមៗ បន្ទាប់ពីទទួលបានលិខិតអះអាង របស់លោកអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ ថាបាន​សម្រេច ឲ្យកម្ពុជាខ្ចីផែនទីមួយចំនួននោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត គណៈ​កម្មការចំពោះកិច្ចមួយ «សម្រាប់សម្រប​សម្រួល ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី» នោះទៀតផង។

គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងយប់ថ្ងៃ ០៦ ខែសីហា ឆ្នាំ២០១៥នេះ មានឧបនាយក​រដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និង លោក អ៉ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី ក្រសួង​រៀបចំ​ដែនដី ជាអនុប្រធាន ព្រមទាំងមន្រ្តីរដ្ឋាភិបាល មួយចំនួនទៀត ជាសមាជិក៕


» សូមអានសេចក្ដីសម្រេចនេះដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...