ហូរ វ៉ាន់ថា រដ្ឋាភិបាលគួរអនុម័តច្បាប់ កាស៊ីណូ មុន
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កាស៊ីណូ» ដែលកំពុងកើតឡើងព្រោងព្រាត ក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្តាព្រំដែន នៅមិនទាន់មានច្បាប់គ្រប់គ្រងនៅឡើយ។ តែផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ កំពុងរងការរិះគន់ថា ត្រូវបានរដ្ឋាភិបាល ផ្ដល់អាទិភាព ខ្លាំងជាងច្បាប់គ្រប់គ្រង់ កាស៊ីណូ ទៅវិញ។
លោក ហូរ វ៉ាន់ ប្រធានគណកម្មការទី១០នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា ចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីអង្គការ និងសមាគមនេះ នៅមិនទាន់ដល់ពេល ឬចាំបាច់ និងប្រញាប់អនុម័តនោះឡើយ។ លោកថា បើទោះជា១០ឆ្នាំទៀត ទើបអនុម័តនោះ ក៏វាមិនហួសពេលដែរ។ លោកបន្តថា តែអ្វីដែលគួរ យកចិត្តទុកដាក់ និងគិតគូរដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះ រដ្ឋាភិបាលត្រូវចាប់អារម្មណ៍ បង្កើតឲ្យមានច្បាប់គ្រប់គ្រង លើ«កាស៊ីណូ»វាប្រសើរជាង។
តំណាងរាស្រ្តមណ្ឌលភ្នំពេញរូបនេះ បានបន្តថា តួយ៉ាង កាស៊ីណូ ដែលកំពុងរីកដូចផ្សិតនៅកម្ពុជា ពិសេសតាមបណ្តាព្រំដែននោះ នៅមិនទាន់មានច្បាប់គ្រប់គ្រង ហើយកម្ពុជាក៏កំពុងខាតបង់ និងបាត់ចំណូលជាច្រើន ពីការបង្កើតស៊ីណូនោះ ដោយគ្មានច្បាប់ទម្លាប់ដែរ។
ចំពោះ ច្បាប់ដើម្បីគ្រប់គ្រង អង្គការសង្គមស៊ីវិល នេះវិញ មិនត្រូវបានលោក ហូរ វ៉ាន អះអាងគាំទ្រឡើយ។ លោកបានអះអាងថា នោះដោយសារតែច្បាប់នេះ ត្រូវបានរៀបរៀងឡើង ដោយមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ និងបំបិទសិទ្ធិសេរីភាព ក្នុងសកម្មភាពសង្គម របស់ប្រជាពលរដ្ឋ។ លោកនៅតែស្នើឲ្យរដ្ឋសភា កែប្រែមាត្រាមួយចំនួន និងទទួលយកអនុសាសន៍សង្គមស៊ីវិល ទៅបញ្ចូលក្នុងច្បាប់នោះ ជាចាំបាច់៕