បើក​គម្រោង​ថត​កុន​«កូន​ជ្រូក»​ដំបូង​គេ នៅ​ក្នុង​អាវកាស (vdo)

គេហទំព័រជំនាញ ខាងរឿង«លើគ្រែ» ឈ្មោះ «PornHub» ត្រូវបានថវិកាជាង ៣លានដុល្លា ដើម្បីយកទៅចំណាយ លើការថតឈុតឆាករួមរ័ក្ស ដំបូងគេមួយ ដែលនឹងត្រូវធ្វើ នៅក្នុងអវកាស នាឆ្នាំ២០១៦ខាងមុខ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 14, 2015
  • ប្រធានបទ: កូនជ្រូក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកទទួលខុសត្រូវ នៃគេហទំព័រដ៏ល្បី ខាងវីដេអូ«កូនជ្រូក»មួយ ហៅថា «PornHub» បានបើកយុទ្ធនាការ​ប្រមូល​ថវិកាមួយ ដើម្បី​យកទៅចំណាយ លើការថតឈុតឆាកក្ដៅសាច់ នៅក្នុងអាវកាស។ គម្រោងថតនេះ មានរាប់បញ្ចូលនៅក្នុងនោះ ការបញ្ជូនទៅក្នុង​អាវកាស នូវអ្នកសំដែងប្រុសស្រីមួយគូ និងយ៉ាងហោច អ្នកកាន់​ម៉ាស៊ីនថតមួយនាក់ផង។

ទឹកប្រាក់ដែលត្រូវចំណាយ ក្នុងគម្រោងដ៏ថ្មីស្រឡាង មិនដែលធ្លាប់មានពីមុនមកនេះ មានកម្រិតដល់​ទៅ​៣,៤លាន​ដុល្លា (ត្រូវជាប្រមាណ ៣លានអ៊ឺរ៉ូ) ហើយត្រូវបានអ្នកទទួលខុសត្រូវ យកទៅដាក់ប្រកាស តាមរយៈ​គេហទំព័រ «Indiegogo» ដើម្បីឲ្យមានវិភាពទាន ពីមនុស្សទាំងឡាយក្នុងផែនដី។

ដើម្បីផ្ដល់តម្លៃទៅគម្រោង ដែលខ្លួនបានបង្កើតឡើង មិនគួរឲ្យស្មានដល់នេះ គេហទំព័រ «Pornhub» បានយក​អតីតអ្នកស្រាវជ្រាវធំៗ មកប្រៀបធៀប ដោយនិយាយពន្យល់ថា ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានសម្រេច​បាន នូវបទពិសោធន៍ដ៏ចាំបាច់ ដើម្បីរុញព្រំដែន នៃដែនដីរបស់មនុស្ស ឲ្យរីកធំជាងមុន។ គេហទំព័របានបន្ត​ទៀតថា៖ «ជាដំណាក់កាលៗ  រឿងដ៏សំខាន់មួយចំនួន គួរត្រូវបានគេយកចិត្តទុកដាក់ និងស្រាវជ្រាវ ជាពិសេសរឿង​ដែល​ទាក់ទង នឹង"ការរួមភេទ"»។

ចំណាយដែលមានទំហំ ដល់កម្រិតនេះ បានរាប់បញ្ចូល ពីការហ្វឹកហាត់ និងសម្ភារៈបំពាក់ឲ្យក្រុមថត ជា​ពិសេស​ទឹកប្រាក់ដ៏សម្បើម ដែលចាំបាច់សម្រាប់ជួលយាន្ដអាវកាស ដើម្បីនាំតួអង្គស្រី នាង អេវ៉ា ឡូវីយ៉ា (Eva Lovia) ជាមួយនឹងតួអង្គប្រុស លោក ចននី ស៊ីន (Johnny Sins) ដែលសុទ្ធសឹងជាកំពូលតារា នៅក្នុង​ឧស្សាហកម្ម​ភាពយន្ដកូនជ្រូក។

រហូតមកដល់នឹងពេលនេះ (បីថ្ងៃ បើប្រៀបទៅ នឹងថ្ងៃបើកយុទ្ធនាការដំបូង) ការស្វែងរកវិភាគទាន បានទទួល​បានទឹកប្រាក់ ប្រមាណជាង ១៨ពាន់ដុល្លាហើយ ពីក្នុងចំណោមអ្នក ដែលមានចិត្តសប្បុរសធម៌ ប្រមាណជាង​៩០០នាក់។ ទឹកប្រាក់នេះ ទើបតែមានកម្រិតត្រឹម ០,៥៤%ប៉ុណ្ណោះ បើប្រៀបទៅ នឹងទឹកប្រាក់សរុបទាំងអស់ ៣,៤ លានដុល្លា នៃគម្រោង៕

» រូបថតពីតួអង្គ ដែលត្រូវសម្ដែង៖


» វីដេអូស្ដីពីគម្រោង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...