ភ្ញាក់ផ្អើល ព្រោះតារាសម្តែងស្ត្រីដើរស្រាត ដើម្បីហាត់សមសម្តែងរឿង (vdo)
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 30, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មភាពនៃការហាត់សមក្នុងការសម្តែង របស់តារាសម្តែងស្រីម្នាក់ បានធ្វើឱ្យប្រជាជនក្នុងទីក្រុង គៀវ (Kiev) នៃប្រទេសអ៊ុយក្រែនជាច្រើន មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ មូលហេតុដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ ដោយសារតែស្រ្តីជាតារាសម្តែងម្នាក់នោះ ដើរពាសវាលដោយគ្មានសម្លៀកបំពាក់ ព្រមទាំងយកឆ្នាំងមកគ្របក្បាល ហើយមានកាន់កាំបិទនៅនឹងដៃ។
តារាសម្តែងម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាអ្នកស្រី អេឡេណា យ៉េហ្គោរ៉ូវ៉ា (Elena Yegorova) អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញ ដើរដោយគ្មានសម្លៀកបំពាក់។ អ្នកស្រីបានចុះពីលើផ្ទះ ដោយគ្មានសម្លៀកបំពាក់ ហើយដើរតាមផ្លូវ មួយនៅក្នុងសង្កាត់ដែលអ្នកស្រីរស់នៅ កណ្ដាលរដ្ឋធានីប្រទេសអ៊ុយក្រែន ។
បន្ទាប់ពីបានឃើញស្រ្តី ដើរអាក្រាតកាយដោយមានគ្របឆ្នាំង និងកាន់កាំបិតក្នុងដៃទាំងសងខាង អ្នកជិតខាងបានរាយការណ៍ ទៅខាងប៉ូលីស។ ក្រោយពីប៉ូលីសមកដល់ និងបានសាកសួរអ្នកស្រី អេឡេណា យ៉េហ្គោរ៉ូវ៉ា អំពីមូលហេតុ ដែលធ្វើឲ្យអ្នកស្រីដើរស្រាតពេញផ្លូវនេះ អ្នកស្រីបានប្រាប់ប៉ូលីសថា នេះគឺជាការហាត់សមនៅក្នុងឈុតសម្តែង នៃរឿងមួយដែលមានឈ្មោះថា «Dawn of the Dead» ប៉ុណ្ណោះ។
បើតាមសម្តី របស់អ្នកនាំពាក្យនៃកងកម្លាំងប៉ូលីស របស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា៖ «តារាសម្ដែងបានពន្យល់ប្រាប់ប៉ូលីសថា រឿងថ្មីដែលនាងប្រុងនឹងសម្តែងនោះ មានឈុតមួយចំនួន ដែលនិយាយអំពី ខ្មោចឆៅ Zmobie ដែលមិនអាចមើលឃើញ មនុស្សបានឡើយ តែវាអាចហិតក្លិនដឹងថាមនុស្ស នៅទីកន្លែងណា ដូច្នេះហើយទើបបានជានាងហាត់សម ដោយការដើរស្រាត និងយកឆ្នាំងគ្របក្បាលក្នុងបំណង សម្តែងរឿងមួយនោះ និងធ្វើឱ្យកាមើលឃើញរបស់នាងមានការលំបាក។»
អ្នកនាំពាក្យរូបនេះបន្តថា៖ «ម្យ៉ាងវិញទៀត អ្នកស្រីក៏បាននិយាយថា អ្នកស្រីបានឲ្យតួសម្តែងផ្សេងៗទៀត ធ្វើបែបនេះដូចនាងអញ្ចឹងដែរ ដើម្បីឲ្យការសម្តែងរបស់ពួកគេ ក្នុងរឿងថ្មីនេះកាន់តែល្អ»៕