ទោះ​រន្ធត់​ត្បិត​ការ​«គ្រវី​គូទ»​ក៏​ដោយ ក៏​សុខចិត្ត​លើកទោស​ឲ្យ​ដែរ

ច្រើនសប្ដាហ៍​បន្ទាប់ពីរងគ្រោះ ព្រោះការត្រដុសកំប៉េះគូទ ពីសំណាក់ស្ត្រីពីរនាក់ នៅក្នុងផ្សារមួយរួច បុរស​គ្រូ​បង្រៀន អាយុ​៤០ឆ្នាំ បាន​ជ្រើស​រើស ការអត់អោន​អភ័យទោស ឲ្យអ្នករកស៊ីខាងផ្លូវភេទទាំងពីរ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២២ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 24, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរាំគ្រវីគូទ​ហើយយកកំបេះគូទ មកត្រដុសជាមួយ​នរណាម្នាក់ ជាសាធារណៈ និងដោយគ្មាន​ការ​អនុញ្ញាត​នោះ គឺជាបទល្មើសខាងផ្លូវភេទមួយ នៅសហរដ្ឋអាមេរិក។ ស្ត្រីម្នាក់ បានធ្វើសកម្មភាពគ្រវីគូទនេះ ដោយ​មាន​ឃុបឃិត ពីមិត្តភ័ក្រស្រីរបស់នាងមួយរូបទៀត ដាក់បុរសជាគ្រូបង្រៀនម្នាក់ កាលពីថ្ងៃទី៧ ខែតុលា នៅក្នុង​ផ្សារ​​លក់​ទំនិញ នៃស្ថានីយ៍ចាក់ប្រេងមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) ខណៈពួកគេទាំងបីនាក់ កំពុង​តម្រង់​ជួរ​គ្នា​បង់លុយ នៅទីនោះ និងបានបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង។

នៅជាងមួយខែក្រោយមក គឺនៅថ្ងៃទី១០ ខែវិច្ឆិកា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន និងរងការចោទប្រកាន់ ពីបទ​បំពាន​​ខាងផ្លូវភេទ ក្នុងដំណាក់កាល់ពី៣ ដោយអាជ្ញាធរអាមេរិក។ មិនមែនជារឿងថ្មីទេ ព្រោះស្ត្រីជាប់ចោទ នាង​​«Ayanna Marie Knight» ម្នាក់នេះ បានរងការចោទប្រកាន់ ចំនួនពីរដងរួចមកហើយ ទាក់ទងនឹង​ការ​ធ្វើ​ពេស្យាកម្ម នៅក្នុងរដ្ឋធានីវ៉ាស៊ីតោន និងក្រុង ឡាស វេហ្គាស កាលពីពេលកន្លងមក។

ស្ត្រីម្នាក់ទៀត កំពុងត្រូវបានអាជ្ញាធរ តាមរកចាប់ខ្លួន។ ប៉ុន្តែបុរសរងគ្រោះ លោក វ៉ាស៊ីនតោន ថេរភី (Washington Tharpe) បានផ្លាស់ប្ដូរគំនិតវិញ។ នោះ គឺលោកចង់រាល់ការចោទប្រកាន់ និងបន្ទុកទទួលខុស​ត្រូវ ដែល​ទម្លាក់ ទៅលើស្ត្រីរកស៊ីទាំងពីរ ត្រូវបានបោះបង់ចោល។ លោកបានពន្យល់ប្រាប់សារព័ត៌មាន «New York Daily News» ថាលោកមិនចង់ឃើញ ស្ត្រីអ្នកបំពានលើរូបលោក ត្រូវប្រឈមនឹង​ប្រព័ន្ធ​យុត្តិធម៌​ទៀត​ទេ។ លោកថា នាងទាំងពីរ បានរងការពិន័យធ្ងន់ធ្ងររួចហើយ តាំងពីពេលដែលវីដេអូ ថតដោយកាម៉េរ៉ា​សុវត្ថិភាព ត្រូវបានដាក់បង្ហោះ តាមបណ្ដាញអ៊ិនធើណែត ហើយមនុស្សជាច្រើន បានប្រតិកម្មដាក់នាងនោះ។

គេត្រូវដឹងដែរថា ប្រសិនជាសវនាការ ត្រូវបានបើកធ្វើមែននោះ នាង «Ayanna Marie Knight» អាចនឹង​ជាប់​ពន្ធនាគារ ដល់១០ឆ្នាំ និងជាប់ឈ្មោះក្នុងបញ្ជីខ្មៅ នៃបទល្មើសខាងផ្លូវភេទ អស់មួយជីវិត។

លោក ថេរភី បានថ្លែងឲ្យដឹងថា៖ «ក្នុងអាយុ២២ឆ្នាំ នាងមិនទាន់មានភាពចាស់ទុំ នៅឡើយ។ ខ្ញុំពិតជា​ពិបាក​ចិត្ត​​ណាស់ ដែលឃើញពួកនាង ត្រូវបានគេបញ្ជូនដាក់ចូលក្នុងពន្ធនាគារ ព្រោះរឿងនេះ។» សាស្ត្រាចារ្យ​អាយុ​៤០ឆ្នាំ​រូបនេះ បានបញ្ជាក់ថា បន្ទាប់ពីរន្ធត់ចិត្ត ត្បិតការគ្រវីគូទដាក់លោក របស់ស្ត្រីនេះហើយ លោកបាន​ទៅ​ជួប​ជា​មួយ​នឹងអាចារ្យមួយរូប ដើម្បីស្វែងរកភាពស្ងប់ចិត្តមកវិញ។ ហើយតាំងពីពេលនោះមក លោកបាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ហើយក៏បានសម្រេចចិត្តដែរថា នឹងបោះបង់ចោល នូវការចោទប្រកាន់ទៅលើស្ត្រីទាំងពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង លោកថែមទាំងចង់ជួយ ពួកគេទាំងពីរនាក់នោះទៀតផង។

បុរសរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា លោកចង់ជួបស្ត្រីទាំងពីរ ហើយចង់ជួយពួកនាង ឲ្យចេញពីមុខរបរ​ជា​ពេស្យាចារ។ ជាការឆ្លើយតបវិញ លោកចង់ឲ្យពួកនាងដឹងពីកំហុស និងក្លាយជាគំរូ ទៅដល់ស្ត្រីវ័យក្មេង​ផ្សេង​ទៀត។ ការខិតខំប្រឹងប្រែងរបស់លោក ថេរភី នៅពេលនេះ គឺត្រូវស្វែងរកជួប​លោករដ្ឋអាជ្ញា​ឲ្យខាងតែបាន ដើម្បី​​សុំ​ឲ្យ​បោះបង់ចោល នូវការចោទប្រកាន់។ ប៉ុន្តែនៅពេលនេះ មិនមានលទ្ធផលអ្វីនៅឡើយ។ យ៉ាងណា​ក៏​ដោយ ប្រសិន​បើ​សវនាការកាត់ទោស​ទៅលើពួកនាង ពិតជាត្រូវធ្វើ ដោយជៀសមិនផុតនោះ លោកបាន​សម្រេច​​ថា លោក​នឹង​មិន​ទៅធ្វើជាសាក្សី ដើម្បីចោទប្រកាន់ពួកនាងឡើយ៕


» បទយកការណ៍ របស់សារព័ត៌មាន «New York Daily News»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...