ផឹក​ស្រា​ស្រវឹង កំទេច​ទ្រព្យ​ក្នុង​ផ្ទះ រួច​គម្រាម​សម្លាប់​ប្រពន្ធ

ជួបជុំគ្នាផឹកស៊ីស្រវឹង ជាមួយអ្នកជិតខាង បុរសម្នាក់បានប្រើអំពើហឹង្សា ទៅលើគ្រួសារយ៉ាងដំណំ មានទាំងពាក្យសម្តីខ្លាំង ផ្អើលដល់អ្នកជិតខាង និងវាយកំទេច របស់របរប្រើប្រាស់ក្នុងផ្ទះ។ មិនតែប៉ុណ្ណោះ បានគម្រាមសម្លាប់ ប្រពន្ធខ្លួនឯង ទៀតផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី៣០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 31, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលចុងក្រោយនេះ មិនសូវមានហេតុការណ៍ ប្រើអំពើហឹង្សា ទៅលើស្ត្រី និងកុមានោះទេ ដោយសារតែមាន ការផ្សព្វផ្សាយព័ត៌មានច្រើន ដូចជាការផ្សាយជាស្ពតអប់រំ តាមកញ្ចក់ទូរទស្សន៍ ជាដើម។ តែករណីទាំងនេះ នៅតែបន្ត​មាន ជាពិសេសស្ត្រី ដែលមានស្វាមី ជាអ្នកផឹកស៊ីជ្រុល រហូតលែងស្គាល់ប្រពន្ធកូន ហើយបានត្រឡប់ចូលផ្ទះវិញ ប្រើ​អំពើ​ហិង្សា វាយតប់ បំផ្លាញទ្រព្យសម្បត្តិ... ដូចក្នុងករណីនេះ ដែលបុរសជាស្វាមី មិនត្រឹមតែប្រព្រឹត្តិអំពើហិង្សាទេ តែ​ថែម​ទាំង​បាន​គម្រាម ចង់សម្លាប់នាងជាភរិយាទៀត។

អំពើហិង្សា បានកើតឡើងលើគ្រួសារមួយ ស្នាក់នៅបន្ទប់ជួល នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៥ កន្លងទៅនេះ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង រហូត​បានជួយលាក់ ស្តី្ររងគ្រោះជាប្រពន្ធ ពីការគម្រាម សម្លាប់របស់ប្តី។ ស្រ្តីរងគ្រោះឈ្មោះ ហ៊ាន ស៊ីថាត អាយុ៤៣ ឆ្នាំ ត្រូវ​បានប្តីឈ្មោះ សេង ស្រ៊ុន អាយុ ៤២ ឆ្នាំដែលស្រវឹងវាយធ្វើបាប នៅក្នុងផ្ទះ បន្ទាប់ពីខ្លួនបានផឹកស្រា ជាមួយអ្នក​ជិត​ខាង ដែលគ្រួសារខាងលើ មានកូន៧ នាក់ ហើយសព្វថ្ងៃប្តីប្រពន្ធ ប្រកបរបរជាអាជីវករ លក់ចេក។

អ្នកស្រី ហ៊ាន ស៊ីថាត មានស្រុកកំណើតនៅខេត្តកណ្តាល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់មិនបាន​ដឹងមុនថា ប្តីស្រវឹងស្រានោះទេ លុះដល់អ្នកជិតខាងប្រាប់ បានគាត់ឃើញ ហើយក៏ទៅរកមើល។ បន្ទាប់ពីអ្នកស្រី បាន​ដឹក​ដៃប្តីមកដល់ផ្ទះវិញ ដើម្បីឲ្យមកគេង ដើម្បីស្វាងពីស្រវឹង ស្រាប់តែមកដល់ផ្ទះ មិនទាន់ស្រួលបួលផង ប្តីស្រវឹងខ្លាំង​ម្នាក់នេះ បែរជាបោះបោក កំទេចចោល នូវរបស់របរប្រើប្រាស់ គ្មានសល់។ អ្នកស្រីបានឲ្យដឹងទៀតថា ពេលអ្នកស្រី​ចូល​ទៅឃាត់ អ្នកស្រីបានត្រូវស្វាមីរូបនេះវាយ ត្រួវរបួសស្រាលត្រង់ដៃ។ ជម្លោះ ដែលជំរុញឲ្យអ្នកជិតខាង ដែលបានលឺ​សម្លេង ចូលអន្តរាគមន៍ និងបានមករំដោះស្រ្តីរងគ្រោះ ចេញដើម្បីកុំឲ្យមានគ្រោះថ្នាក់។

អ្នកជិតខាងម្នាក់ អ្នកស្រី ឆេង សារ៉ុន ដែលបានជួយស្រ្តីរងគ្រោះ ចេញពីអំពើហិង្សានេះ បានប្រាប់ឲ្យដឹងថា បុរសជាប្តី​ខាង​លើ មិនសូវជាផឹកស្រា ស្រវឹងខូប អីនោះទេ គឺយូរៗផឹកម្តង ប៉ុន្តែរៀងរាល់ពេលផឹក ដឹងតែផ្អើលអ្នកជិតខាង​ជា​និច្ច។ គាត់ថា ដូចជាពេលនេះ វាយប្រពន្ធមិនបាន ទៅកំទេចទ្រព្យ។ កំទេចហើយ ទៅរកវាយកូនទៀត។

អ្នកជិតខាងម្នាក់ទៀត អ្នកស្រី លីណា ដែលមានស្វាមី ជាអ្នកបើកបររថយន្ត បានប្រាប់ថា ក្នុងវង់ផឹកស៊ីនោះ មានគ្នាបី​នាក់ ហើយក៏មានប្តីអ្នកស្រីម្នាក់ដែរ។ អ្នកស្រីមិនបានដឹងថា មានជម្លោះពាក្យសម្តីអ្វីខ្លះទេ នៅក្នុងវង់ផឹក គ្រាន់តែលឺ​សម្លេង​ខ្លាំងៗ បន្ទាប់ពីបែកវង់គ្នានោះរួច។ តែបន្តិចមក ស្រាប់តែ មានហេតុការណ៍ហិង្សានេះ តែម្តង។ អ្នកស្រីបញ្ជាក់​ថា ប្តី​អ្នកស្រី បានជួយចាប់លោក សេង ស្រ៊ុន ចាក់សោទុក ក្នុងបន្ទប់តែម្នាក់ឯង រង់ចាំឲ្យស្វាងស្រវឹង ដើម្បីងាយស្រួល​និយាយ​គ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...