ទម្លាយវីដេអូបង្ហាញពីភេវជនដាក់គ្រាប់បែក នៅប៊ូស្ដុន
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចៅក្រម ដែលទទួលបន្ទុក វិន្និច្ឆ័យទោស ជនសង្ស័យទីពីរ ជ័កហារ ត្សាណី ក្នុងសំនុំរឿងភេវរកម្ម បំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១៥ខែមេសា នៅក្បែរទីផ្ដាច់ព្រ័ត្រ នៃកីឡារត់ម៉ារ៉ាតុន ក្នុងទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក បានទស្សនាវីដេអូទាំងនេះ ដែលបង្កឲ្យមានការរញ្ជួលចិត្តខ្លាំងឡើង។
វីដេអូទាំងនេះ ប្រមូលបានមក ពីវីដេអូត្រួតពិនិត្យសុវត្ថិភាព ដែលម្ចាស់ហាងជាច្រើន នៅតាមដងផ្លូវនោះ បានដាក់បំពាក់សម្រាប់ហាង ឬភោជនីយដ្ឋានរបស់ពួកគេ។ ហើយគឺភ្នាក់ងារស៊ើបអង្កេតអាមេរិក ជាអ្នកយកវីដេអូទាំងអស់ មកចងក្រង ជាវីដេអូទាំងមូលនេះឡើង។
វីដេអូទីមួយ បង្ហាញពីជនសង្ស័យទាំងពីរ កំពុងដើរដូចគេឯង នៅក្នុងចំណោមមនុស្សម្នា ជាមួយនឹងសាកាដូ (កាបូបស្ពាយពីលើខ្នង) ម្នាក់មួយ ដែលនៅក្នុងកាបូបនោះ មានផ្ទុកទៅដោយ គ្រាប់បែកឆ្នៃ។ បន្ទាប់មកទៀត គេឃើញជនសង្ស័យម្នាក់ បានដាក់កាបូបនេះ នៅក្បែរភេោជនីយដ្ឋានមួយ មុននឹងដើរចេញពីទីនោះ។
ប៉ុន្តែមុននឹងដើរចេញ គេឃើញមនុស្សនាំគ្នាឆោឡោឡើង ដោយទំនងជាគ្រាប់ទីមួយបានផ្ទុះ។ តែបន្ទាប់ពីជនសង្ស័យ បានដើរចេញ បានប្រមាណជា ជាង១០ម៉ែត្រ ហើយគ្រាប់បែកទីពីរ ក៏បានផ្ទុះឡើងទៀត។ រូបភាពដ៏រន្ធត់!
» សូមអានពីព្រឹត្តិការណ៍នេះឡើងវិញ ដោយចុចនៅលើទីនេះ។
វីដេអូរបាយការណ៍មួយផ្សេង របស់ស្ថានីយទូរទស្សន៍ អេប៊ីស៊ី របស់អាមេរិក៖