សម រង្ស៊ី៖ តម្លើង​ប្រាក់​ខែ ទម្លាក់​ដុល្លា និង​កុំ​ឲ្យ​ឈ្នួល​ផ្ទះ​ឡើង

លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមកម្មករថា ដើម្បីការរស់នៅរបស់កម្មករ បានសមរម្យក្នុងសង្គម ដាច់ខាតកម្មករត្រូវទទួល បាននូវប្រាក់បៀរវត្យខ្ពស់។ ជាមួយនឹងប្រាក់ខែខ្ពស់នេះ ក៏ត្រូវទម្លាក់តម្លៃរូបិយវត្ថុបរទេសដែរ ហើយជាពិសេស ទប់កុំឲ្យឈ្នួលថ្លៃផ្ទះជួលឡើង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 16, 2015
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងជំនួបជាមួយកម្មររាប់រយនាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៥ នៅក្នុងផ្ទះជួលមួយ ស្ថិតនៅសង្កាត់​ចោម​ចៅ និងសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជា​ប្រធាន​តំណាងរាស្រ្ត មតិភាគតិចក្នុងរដ្ឋសភា បានលើកឡើងថា លោកនឹងព្យាយាមជាបន្តទៀត បន្ទាប់ពីបាន​លទ្ធផល​មួយចំនួន ដូចជាការតម្លើងប្រាក់បៀរវត្ស ការបញ្ចុះតម្លៃភ្លើង នឹងទឹក ជូនកម្មករកន្លងមកនេះ។ អ្វីដែលលោក ចង់​និយាយសំដៅដល់នោះ ថ្លៃជួលផ្ទះរបស់កម្មករនេះ និងធ្វើយ៉ាងណាកុំឲ្យប្រាក់ដុល្លាឡើងថ្លៃ។

ប្រធានបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវឲ្យកម្មករទាំងអស់ ចេះធ្វើការតវ៉ា ឬប្រឆាំងនឹងការតម្លើង​ថ្លៃផ្ទះជួល​នោះ។ លោកបានថ្លែងថា៖ «ឲ្យតែប្រាក់ខែយើងឡើង ឈ្នួលផ្ទះក៏ឡើងដែរ។ ដូច្នេះយើងទាំងអស់គ្នា ខ្មែរអ្នក​ស្រឡាញ់ជាតិ ស្រឡាញ់កម្មករ ស្រឡាញ់អ្នកក្រ ស្រឡាញ់យុត្តិធម៌ យើងបានរួបរួមគ្នាទប់ស្កាត់ មិនឱ្យឈ្នួលផ្ទះ​ឡើងទេពេលនេះ។ (…) ល្មមដល់ពេលហើយ ត្រូវតែទប់ស្កាត់ តម្លើងប្រាក់ខែ បើឈ្នួលផ្ទះស៊ីប្រាក់ខែ តើមាន​សល់អ្វី?»។

ការលើកឡើងខាងលើរបស់លោកសម រង្ស៊ី នាពេលនេះ បន្ទាប់ពីរូបលោក និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមព្រៀងគ្មា ក្នុងការបង្កើតឲ្យមានច្បាប់គ្រប់គ្រងផ្ទះជួល ដើម្បីទប់ស្កាត់ និងការពារការឡើងថ្លៃឈ្នួលផ្ទះ ស្រេចតែនឹងចិត្ត និងតម្លើងថ្លៃ នៅពេលដែរប្រាក់ខែកម្មករ ត្រូវបានតម្លើងដែរនោះ។

លោក សម រង្ស៊ី បានបន្តថា ទាំងប្រាក់ខែ ទាំងប្រាក់ឈ្នួលផ្ទះ មិនអាចត្រូវបានតម្លើង ឬបញ្ចុះដោយងាយៗនោះ​ឡើយ បើគ្មានការតវ៉ា និងទាមទារនោះ។ លោកបានធ្វើការធានាដល់កម្មករដូច្នេះថា កម្មករនឹងទទួលបានប្រាក់​ខែ​១៦០ដុល្លា ចុងឆ្នាំ២០១៥នេះ រួមទាំងការបញ្ចុះតម្លៃទំនិញ លើទីផ្សារ ការបញ្ចុះតម្លៃសេវាធ្វើដំណើរ និងការ​ទម្លាក់​តម្លៃរូបិយវត្ថុអន្តរជាតិជាដើម។ លោកបានថ្លែងទៀតថា៖ «ឈ្នួលផ្ទះ ត្រូវធ្វើការទប់ស្កាត់ មិនឲ្យឡើងថ្លៃ តាមតែអំពើចិត្តរបស់ម្ចាស់ផ្ទះ។ ថ្លៃទឹក ថ្លៃភ្លើងក៏ត្រូវទប់ស្គាត់។ យើងជួយកម្មករឲ្យបានប្រាក់ខែឡើង និងប្រាក់​ដុល្លាធ្លាក់ចុះ។»

ចំពោះការបង្កើតឲ្យមានច្បាប់គ្របគ្រងផ្ទះជួលខាងលើនេះ បានរងប្រតិកម្ម ពីសំណាក់ម្ចាស់ផ្ទះជួលមួយចំនួន ថាវាជារឿងមិនអាចទៅរួច ជាពិសេស ក្នុងការកំណត់តម្លៃជួលផ្ទះ និងការមិនឲ្យឡើងថ្លៃនោះជាដើម។ ពួកគាត់​ទាំងនោះ ចាត់ទុកការលើកឡើងនេះ ជាការនិយាយដើម្បីចំណេញ ផ្នែកនយោបាយប៉ុណ្ណោះ មិនមែនជាការ​យល់​សុខទុក្ខ របស់អ្នកជួល ឬម្ចាស់ផ្ទះជួលនោះឡើយ។

រីឯក្រុមអង្គការសង្គមស៊ីវិលវិញ បានមើលឃើញថា ចំពោះច្បាប់គ្រប់គ្រងលើតម្លៃឈ្នួលផ្ទះ សម្រាប់បរិបទកម្ពុជា​នៅពេលនេះ មិនអាចទៅរួច និងងនុវត្តបានឡើយ។ អង្គការសង្គមស៊ីវិលខ្លះបានលើកឡើងថា ទាំងនេះ ជាការ​ស្រមើរ​ស្រមៃរបស់រដ្ឋាភិបាល ដែលទើបនឹងភ្ញាក់បីដំណេកប៉ុណ្ណោះ ព្រោះបរិបទកម្ពុជាសព្វថ្ងៃ កំពុងអនុវត្តទី​ផ្សារ​បែបសេរី និងការប្រគួតប្រជែង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...