កូន​កំលោះ​ក្រមុំ​នៅ​សម័យ​ប៉ុលពត បាន​រៀបការ​សារ​ជា​ថ្មី

គូរស្វាមីភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ទាំងបង្ខំ កាលពីសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ បាន​រៀប​អាពាហ៍​ពិពាហ៍​ឡើង​វិញ យ៉ាងគគ្រឹកគគ្រេង ដែលមិនធ្លាប់មានពីមុនមក។ ពិធីនេះបានធ្វើឡើង នៅខេត្តកំពង់ឆ្នាំង មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម ហើយអង្កការមួយចំនួន ក៏ជួយឧបត្ថម្ភផងដែរ។
ពិធីហែកូនកម្លោះទាំង៥។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ( [email protected] ) - ភ្នំពេញថ្ងៃទី២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ភូមិ​ថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀ ខេត្ត​កំពង់ឆ្នាំង ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ប្រាំ​គូរ បាន​រៀបការ​ម្តង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោម​ការ​ចូល​រួម​ជា​ច្រើន ពី​អ្នក​ស្រុក​អ្នក​ភូមិ ញាតិ​មិត្ត និង​មាន​ការ​ឧបត្ថម្ភ​ពី​អង្កការ​មួយ​ចំនួន។ ទូរទស្សន៍ ទទក ក្នុង​កម្មវិធី NCN បាន​ផ្សាយ​ហេតុការណ៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​បាន​អះអាង​ឲ្យ​ដឹង​ថា ស្វាមី​ភរិយា​ប្រាំ​គូ ត្រូវ​បាន​រៀប​អាពាហ៍​ពិពាហ៍​សារ​ជា​ថ្មី បន្ទាប់​ពី​ពួក​គេ រង​គ្រោះ​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ នៅ​សម័យ​ប៉ុលពត។

រៀបការនៅ៣០ឆ្នាំក្រោយ ម្ដងទៀត...

សម្តី​ផ្ទាល់​របស់​សាមី​ខ្លួន​អ្នកស្រី អ៊ិន លន បាន​ឲ្យ​ដឹង​ថា កាល​ពី​សម័យ​នោះ អ្នក​ស្រី​មិន​ដែល​មាន​សេរីភាព​ទេ។ ហើយ​សំលៀក​បំពាក់​ផ្សេងៗ ក៏​គ្មាន​ដែរ មិន​តែ​ប៉ុណ្ណោះ​ការ​រៀបការ​របស់​អ្នក​ស្រី បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិត​បង្ខំ។ អ្នកស្រី​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ការ​រៀបការ​នៅ​លើក​ទីពីរ​នេះ វា​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​រំភើប​ជា​ខ្លាំង។

អ្នកស្រី អ៊ិន លន មិនដែលនឹកស្មានឡើយថា អ្នកស្រីបានស្លៀកពាក់អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតក្នុង​មង្គល​ការបុរាណខ្មែរនេះសោះ។ អ្នកស្រីបានថ្លែងទៀតថា៖ «ខ្ញុំមិនដែលមានសំលៀកបំពាក់បែបនេះទេ ពីមុន​មក»។

នៅក្នុងអាពាហ៍ពិពាហ៍ដែលមានគ្រប់សព្វនេះ មានអ្នកចូលរួមប្រមាណជា២០០នាក់ ដែលសុទ្ធតែជាសាច់​ញាតិ​របស់ក្រុមគ្រួសារទាំងសងខាង អមដោយសម្លេងឃ្មោះកងរំពង សម្រាប់ប្រសិទ្ធិពរជ័យ ដល់គូរស្វាមី​រៀបការជាថ្មី ទាំងប្រាំគូរនេះ។

កញ្ញា ហ៊ុន ស៊ីនួន ប្រធានក្រុមគម្រោងនៃអង្គការយុវសន្តិភាព បាននិយាយថា ការរៀបការឡើងវិញនេះ គឺធ្វើ​សម្រាប់អ្នកដែលបានរៀបការដោយបង្ខំ នៅរបបកម្ពុជាប្រជាធិបតេយ្យ ហើយ​រស់នៅជាមួយគ្នា​រហូត​មកដល់​សព្វថ្ងៃនេះ មួយចំណែកទៀត ការរៀបការនេះ ក៏បានជួយព្យាបាល​របួស​ផ្លូវ​ចិត្ត ដល់អ្នកទាំងនោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...