សម្រាប់ស្ត្រី៖ ធ្វើ​ឲ្យ​បុរស​ដែល​ស្អប់​អ្នក ក្លាយ​មក​ជា​«មិត្តប្រុស»​របស់​អ្នក

បើសិនជាមានបុរសម្នាក់ នៅជាប់របងផ្ទះអ្នក សាលារៀន ឬកន្លែងការងារមិនចូលចិត្តអ្នក តែផ្ទុយមកវិញ អ្នកចង់ឲ្យ​គាត់ ឈប់ស្អប់អ្នក ហើយប្រែក្លាយការស្អប់នេះ មកស្រឡាញ់អ្នកបាត់មុខមិនបានវិញ។ អត្ថបទខាងក្រោម និង​ពន្យល់អ្នកថា​នៅក្នុងពិភពលោកនេះ ការចងមិត្ត វាល្អជាងការចងសត្រូវ ជាពិសេសនៅពេលអ្នក មានបំណងស្នេហ៍ លើ​បុរសនេះផងនោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: May 04, 2014
  • ប្រធានបទ: សាងស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាងស្នេហ៍ - នេះជាវិធីសាស្រ្ត ដើម្បីធ្វើឲ្យបុរសដែលខឹងស្អប់អ្នក ក្លាយទៅជាមិត្តប្រុសរបស់អ្នកបាន ប៉ុន្តែអ្នក​«ត្រូវ​ប្រាកដ» ក្នុង​ខ្លួនជា​មុនថា គាត់ជា​«មនុស្ស»ដែលអ្នកស្រលាញ់។ ម្យ៉ាងទៀត អ្នកតោងយល់ថា ទោះបុរសនោះ មាន​ចិត្តស្អប់ ឬ​ខឹង​អ្នក​យ៉ាង​ណាក៏ដោយ ក៏នៅក្នុងលោក មិនមានបុរសណាម្នាក់ ដែលត្រូវ«ចាក់សោរ»បេះដូងថ្មរបស់​ខ្លួន ជាប់​រហូត​នោះ​ទេ។

១. នៅពេលដែលអ្នកនៅជិតគាត់ បង្ហាញឲ្យគាត់ឃើញថា មានមិត្តភក្តិជាច្រើន ជឿជាក់អ្នក និងជួយគាំទ្រអ្នក។ អ្នក​​គួរ​​តែ​ធ្វើវា ព្រោះយូរៗទៅ គាត់នឹងឆ្ងល់ថា ហេតុអ្វីបានជាមនុស្សជាច្រើននៅខាងអ្នក និងចូលចិត្តអ្នក ចុះហេតុអ្វី​ក៏​គាត់​​មិន​​អាច? វាអាចធ្វើឲ្យគាត់គិតពីអ្នកច្រើន ជាងពេលមុន។

២. ធ្វើម៉ូដសក់ថ្មី ឬសំលៀកបំពាក់ថ្មីខ្លះៗ ដើម្បីឲ្យគាត់បានឃើញពី សម្រស់អ្នក។ ប្តូរនូវទំលាប់របស់អ្នក ដូចជា​ការ​ដែល​ស្លៀកសំលៀកបំពាក់ធំៗ ទៅសាលា ឬក៏មិនចេះតែងខ្លួនជាដើម។ គាត់មិនឃើញ​ ពីភាពពិតរបស់អ្នកទេ បើ​អ្នកធ្វើ​ដូច​នោះ។

៣. ត្រូវស្អាត ចេះរាក់ទាក់ និងផ្អែមល្ហែមដាក់គាត់ ជាពិសេសចំណុចសំខាន់មួយទៀតនោះ គឺការញញឹម។ បើអ្នក​ឃើញ​គាត់ មើលមកអ្នកក្នុងក្រសែភ្នែកមិនល្អ អ្នកគ្រាន់តែញញឹម ដាក់គាត់វិញជាការស្រេច។

៤. បើគាត់និយាយទៅកាន់អ្នក ក្នុងផ្លូវអាក្រក់ អ្នកប្រាប់ដល់មិត្តភក្តិរបស់អ្នកថា «ខ្ញុំមិនដឹងថា ហេតុអ្វី​បានជាគាត់​ស្អប់ ខ្ញុំ​នោះ​ទេ ប៉ុន្តែខ្ញុំចង់ក្លាយជាមិត្តភក្តិរបស់គាត់»។ អ្នកមិនចាំបាច់និយាយឲ្យ គាត់លឺទេ ព្រោះគាត់អាចនឹងលឺ នៅពេល​ណាមួយ ដែល​មិត្តភក្តិរបស់អ្នកនិយាយប្រាប់គាត់។ ដូច្ឆេះគាត់នឹងយល់ពី ទឹកចិត្តដ៏ល្អរបស់អ្នក។

៥. ពេលណាមួយ អ្នកបាននៅជិតគាត់ ហើយជជែកជាមួយគាត់។ និយាយពីរឿងគ្រប់យ៉ាង ប្រាប់ដល់គាត់ នោះ​គាត់​នឹង​មាន​អារម្មណ៏ល្អ ជំនួសអារម្មណ៏ខឹងដែលធ្លាប់មានជាមួយអ្នក។

៦. និយាយជាមួយគាត់ជារៀងរាល់ថ្ងៃ រហូតដល់គាត់យល់ព្រមធ្វើជាមិត្តភក្តិរបស់អ្នក។ បើគាត់នៅតែមិនព្រមទេ អ្នក​អាច​ប្រាប់​គាត់ថា «ខ្ញុំសុំទោស បើខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ឲ្យអ្នកឈឺចាប់។ ព្រោះតែខ្ញុំមិនចង់ឲ្យអ្នកស្អប់ខ្ញុំ ទើប​ខ្ញុំព្រម​ធ្វើគ្រប់​បែប​យ៉ាង។» បន្ទាប់មកអ្នកដាក់មុខចុះ ហើយដើរចេញពីគាត់។

៧. បង្ហាញជាសញ្ញាថា អ្នកចូលចិត្តគាត់។ ដូចជា ការលួចសំលឹងមើលគាត់ ម្ញ៉ិកម្ញ៉ក់ដាក់គាត់ និងមានភាពអៀន​ខ្មាស​នៅ​ពី​មុខ​គាត់ ហើយចង់នៅក្បែរគាត់ឲ្យបានច្រើន។

៨. បើគាត់នៅតែមិនចូលចិត្តអ្នកទៀត អ្នករក្សារការញ៉ែញ៉ង និយាយលេងជាមួយគាត់ យ៉ាងហោចណាស់ ក៏បាន​៣ថ្ងៃ​ទៀត​ដែរ។ បន្ទាប់មកថ្ងៃបន្ទាប់ទៀត អ្នកធ្វើជាឈប់រវីរវល់ជាមួយ គាត់ ហើយធ្វើដូចអ្វីដែល​អ្នកធ្លាប់ធ្វើ​ចំពោះ​គាត់ ទៅ​​បុរស​ផ្សេង។ គាត់នឹងប្រច័ណ្ឌ ព្រោះតែ គាត់ស្រលាញ់អ្នក ដោយមិនដឹងខ្លួន។

បំរាមមួយ ដែលអ្នកគួរយល់ដូចគ្នា គឺថា បើអនុវត្តវិធីនេះមិនបាន អ្នកមិនត្រូវបង្ខំខ្លួន ជារៀងរហូតនោះទេ។ អ្នកមានជីវិត​ ដែល​ត្រូវ​រកភាពសុខសប្បាយ និងសុភមង្គលផ្ទាល់ខ្លួនមួយរបស់អ្នក។ បើបុរសម្នាក់មិនត្រូវការអ្នក នឹង​មានបុរសផ្សេង​ទៀត សម្រាប់​រូបអ្នក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...