ផ្តន្ទា​ទោស​យុវជន​អ៊ីតាលី​ម្នាក់ ពី​បទ​រួមរ័ក្ស​ឭ​សម្លេង​ខ្លាំងៗ

អ្នកជិតខាង នៅជាប់ផ្ទះ បានដាក់ពាក្យបណ្ដឹង ព្រោះទ្រាំមិនបាន នឹងសម្លេងរួមរ័ក្ស បែកអាកាស របស់យុវជន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន ជាប្រធានក្រុុមហ៊ុនឯកជនតូចមួយ អាយុ៣៤ឆ្នាំ រស់នៅក្រុង សានម៉ាទីណូ (San Martino) ភាគខាងជើងនៃ​ប្រទេស​អ៊ីតាលី ត្រូវបានផ្ដន្ទាទោស ឲ្យបង់ថ្លៃជម្ងឺចិត្ត និងសងការខូចខាត ចំនួន ១២ ០០០អ៊ឺរ៉ូ ពីបទបាន«រំខាន» និង​«បង្ក​ការក្ដៅក្រហាយ»។ បើនិយាយឲ្យខ្លី គ្រួសារដើមបណ្ដឹង បានប្ដឹងចោទប្រកាន់យុវជនរូបនេះ ពីសកម្មភាពរួមរ័ក្ស ខ្លាំងៗ និង​ការ​ស្រែកដង្ហក់ នៅពេលប្រតិបត្តិការ រួមភេទម្ដងៗ។ ហើយករណីនេះ មិនមែនកើតមាន តែមួយភ្លែតៗនោះទេ តែ​ប្រសិន​បើ បាន​ចាប់​ផ្ដើម ពីក្បាលព្រលប់ហើយ គឺយុវជន«សម្បើម» បានវាយ«ផ្ដាច់» ពេញមួយយប់តែម្ដង។

សារព័ត៌មាន «La Provincia Pavese»​ របស់អ៊ីតាលី បានផ្សាយ ពីករណីនេះ ឲ្យដឹងថា ការបង្កភាពក្ដៅក្រហាយ បាន​កើត​ឡើង នៅឆ្នាំ២០០៩ នៅពេលដែលអ្នកជិតខាង របស់យុវជន ដែលសុទ្ធតែមានកូន នៅតូចៗនោះ មិនអាចនៅ​ទ្រាំ​ស្ដាប់ សឹងជារៀងរាល់ថ្ងៃ នូវសន្ធឹកនៃការរួមរ័ក្សភិសម័យ របស់យុវជន និងស្ត្រីជាសង្សា ដ៏ក្ដៅរោលរាលនេះបាន​។

ចាក់សម្លេង ឲ្យចៅក្រមស្ដាប់...

នៅពេលដំបូង អ្នកជិតខាង បានប្រើប្រាស់វិធីការទូត យ៉ាងទន់ភ្លន់ ដើម្បីសុំឲ្យយុវជន និងសង្សា បិទសម្លេងឲ្យ​តូច​បន្ដិច។ ប៉ុន្តែ ការស្នើសុំដ៏សុភាពរាបសារនោះ ដូចជាបានទទួលមកវិញ តែជាការផ្គើន កាន់តែខ្លាំងឡើង។ ដូច្នេះ នៅ​សល់​វិធី តែមួយគត់ គឺមានតែប្ដឹង ឡើងតុលាការប៉ុណ្ណោះ។ ហើយដើម្បីបានជាភស្ដុតាង ច្បាស់ហើយប្រកែក​មិន​បាន​នោះ អ្នកជិតខាងបានថត ជាសម្លេង នូវសកម្មភាពរួមរ័ក្ស ជាញឹកញាប់ របស់គូស្នេហ៍ទាំងពីរ។ សម្លេងនេះ ត្រូវបានចាក់​ឲ្យ​ចៅ​ក្រម​ស្ដាប់ នៅក្នុងសវនាការ។

កាលពីឆ្នាំ២០១២ តុលាការជាន់ទាប នៃប្រទេសអ៊ីតាលី បានផ្ដន្ទាទោសរួចហើយ ឲ្យយុវជនជាប់ពន្ធនាគារ ៤ខែ និងបង់​ប្រាក់​សំណងជំងឺចិត្ត ទៅឲ្យដើមបណ្ដឹង។ ប៉ុន្តែយុវជនប្រធានក្រុមហ៊ុនតូចមួយនេះ បានប្ដឹងឧទ្ទរណ៍ ឡើងទៅតុលាការ​ជាន់ខ្ពស់ ដែលទើបនឹងបានកាត់ក្ដីនេះ សម្រេចកាលពីសប្ដាហ៍មុន។ ទោសដែលតម្រូវ ឲ្យជាប់ពន្ធនាគារ ត្រូវបាន​កាត់​ចោល តែប្រាក់សំណងជំងឺចិត្ត បានកើនឡើង រហូតដល់១២ ០០០អ៊ឺរ៉ូ៖ ៩០០០ ជាសំណងជំងឺចិត្ត និង៣០០០ ជាប្រាក់​សំណង ដែលដើមបណ្ដឹងបានចំណាយ ក្នុងពេលដំណើរការក្ដី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...