បវរកញ្ញា Amazon ឆ្នាំ២០១៥ ត្រូវ​បាន​អ្នក​ប្រកួត​ដូច​គ្នា​ទាញ​ម្កុដ​បោះ​ចោល (vdo)

នៅក្នុងកម្មវិធី ប្រឡងបវរកញ្ញា Amazon ឆ្នាំ២០១៥ នៃប្រទេស ប្រេស៊ីល បេក្ខនារីម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើល ទាំង​នៅ​កណ្ដាល​ឆាក​នៃ​ការ​ប្រកួត ដោយបានស្ទុះទៅទាញ ម្កុដពីបេក្ខនារី ជាប់ជ័យលោភីលេខ១ ដែល​កំពុង​ទទួល​បាន​ការ​បំពាក់​ម្កុដ​នៅ​លើ​ឆាក គ្រវែងចោលទៅលើដី នៅនឹងមុខទស្សនិកជនជាច្រើនសិបនាក់។
សកម្មភាពនាង សៀឡេន ហសយ៉ាឡា ទាញម្កុដពីលើក្បាល នាង ការ៉ូលីណា តូឡេដូ។ (រូបផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: រាជនីសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មវិធី​ប្រឡង​បវរ​កញ្ញា Amazon ឆ្នាំ​២០១៥ នៃ​ប្រទេស​ប្រេស៊ីល បាន​បញ្ចប់​ទៅ​ដោយ​ភាព​ចលាចល នៅ​​ពេល​​ដែល បេក្ខនារី​ម្នាក់​បាន​ខឹង​សម្បារ ចំពោះ​ការ​ប្រកាស​លទ្ធផល​ប្រគល់​ជ័យ​លោភី បវរ​កញ្ញា​​អាម៉ាហ្សូន​​លេខ​១ ទៅ​ឱ្យ​នាង​កញ្ញា ការ៉ូលីណា តូឡេដូ (Carolina Toledo) វ័យ ២០ឆ្នាំ។

នាង ការ៉ូលីណា តូឡេដូ ត្រូវ​បាន​ប្រកាស​ឱ្យ​គ្រង​ម្កុដ សម្រាប់​បរកញ្ញា​អាម៉ាហ្សូន ឆ្នាំ២០១៥។ ប៉ុន្តែ​ភ្លាមៗ​នោះ នាង សៀឡេន ហសយ៉ាឡា (Sheislane Hayalla) វ័យ ២៣ឆ្នាំ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ បាន​ស្ទុះ​​ទៅ​​ទាញ​ម្កុដ​​ពី​លើ​ក្បាល​នាង ការ៉ូលីណា រួច​គ្រវាត់​ចោល​ទៅ​លើ​ដី នៅ​មុខ​ទស្សនិក​ជន​ដែល​​បាន​មក​ចូលរួម​ទស្សនា។

នេះជាហេតុការណ៍ដ៏​អស្ចារ្យ​មួយ បានកើត​ឡើង​កាលពីយប់ថ្ងៃសុក្រ នៅមជ្ឈមណ្ឌលសន្និបាតមួយ នៅក្នុង​ទីក្រុង ម៉ាណូ (Manaus) ដែល​ជា​ទីក្រុងធំ​បំផុត នៃតំបន់ព្រៃអាម៉ាហ្សូន និងទីកន្លែងសម្រាប់ការប្រកួត World Cup អង់គ្លេសប្រឆាំង​នឹង​អ៊ីតាលី​​កាល​ពី​ខែមិថុនា កន្លងទៅ។ ទង្វើរបស់បេក្ខនារី ជ័យលោភីលេខ២ នាង​ សៀឡេន ហសយ៉ាឡា បានធ្វើឱ្យគណៈកម្មការ បេក្ខនារី ផ្សេងៗ​ទៀត និង ទស្សនិកជន ជាច្រើន សម្ដែង​ការ​រន្ធត់ និងស្រឡាំងកាំងជាខ្លាំង។ យ៉ាងណាក៏ដោយ ក៏អ្នក​រៀបចំ​កម្មវិធី​បានរើសម្កុដនោះពីដី យកមកបំពាក់ឱ្យ​ម្ចាស់​ជ័យលាភីវិញដែរ។

កញ្ញា ហសយ៉ាឡា ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើល នៅក្នុងកម្មវិធីប្រឡងបវរកញ្ញាអាម៉ាហ្សូន ឆ្នាំ២០១៥នេះ បានលើកដៃបង្ហាញជ័យជំនេះរបស់ខ្លួន ដែលបានបោះម្កុដម្ចាស់ជ័យលាភី ចោលទៅលើដី។ នាងបានថ្លែង​នៅពេលបន្ទាប់មកថា អ្នកដែលគ្រងនូវម្កុដបវរកញ្ញាអាម៉ាហ្សូន មិនសមបានទៅលើនាង ការ៉ូលីណា នោះ​ទេ។ នាងនិយាយថា ម្ចាស់ជ័យលាភី នាង ការ៉ូលីណា បានយកលុយទិញតំណែងមួយនេះ ហើយការ​ដែល​នាង​ទៅទាញម្កុដបោះចោល ព្រោះនាងក៏ចង់បង្ហាញទៅដល់ ទស្សនិកជនទាំងអស់ថា លុយគឺមិនអាច​ទិញ​របស់​គ្រប់យ៉ាងនោះទេ។

រីឯនាង ការ៉ូលីណា ម្ចាស់គ្រង់ម្កុដបវរកញ្ញាអាម៉ាហ្សូនឆ្នាំ២០១៥ បានបង្ហាញអារម្មណ៍ហួសចិត្ត ហើយនាង​មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ចំពោះបញ្ហាខាងលើ។ តែនាងគ្រាន់តែបាននិយាយថា៖ «នេះ គឺជា​អារម្មណ៍​មួយ ដែលមិនគួរឱ្យជឿ។ ខ្ញុំមិនមានពាក្យអ្វី ដើម្បីពន្យល់ពីរអារម្មណ៍ខ្ញុំបានឡើយ។»

យ៉ាងណាម៉ិញ អ្នកដែលគ្រងម្កុដមួយនេះ នឹងក្លាយជាតំណាងរបស់តំបន់អាម៉ាហ្សូន នៃប្រទេសប្រេស៊ីល នៅ​ក្នុងកាប្រឡងបវរកញ្ញា ថ្នាក់ជាតិមួយនេះ។ ចំណែកឯនាង Hayalla នឹងត្រូវបានគណៈកម្មា ធ្វើការ​ពិចារណា​ថា នឹងគួរដាក់ទោសនាងយ៉ាងដូចម្ដេច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...