កម្ពុជា-ចិន៖ រាត្រី​​សមោស​ថ្ងៃ​១០​កុម្ភៈ ដើម្បី​ពង្រីក​ទំនាក់​ទំនង

នៅទី១០ ខែកុម្ភៈខាងមុខនេះ កម្ពុជា ចិន នឹងរៀបចំកម្មវិធីរាត្រីសមោលសរ និងនិទាឃរដូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឆ្នាំ២០១៥នៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលគ្រោងនឹងមានភ្ញៀវកម្ពុជា-ចិន ចូលរួមប្រមាណជាង៣ពាន់នាក់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: មេត្រីភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាត្រី​សមោលស និង​និទាឃ​រដូវ ពង្រីក​ទំនាក់​ទំនង​មិត្តភាព កម្ពុជា-ចិន ឆ្នាំ​២០១៥ នៅ​ឯ​សាល​សន្និបាត​កោះ​ពេជ្រ នឹង​ត្រូវ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​ខាង​មុខ​នេះ ជា​មួយ​ភ្ញៀវ​កិត្តិយស កម្ពុជា-ចិន ចូល​រួម​ប្រមាណ​ជាង​៣ពាន់​នាក់។

ថ្លែង​ក្នុង​ពិធី​កិច្ច​ពិភាក្សា​ជា​មួយ​លោក​ស្រី​តំណាង​ស្ថាន​ទូត​ចិន និង​គណៈប្រតិភូ​ខេត្ត​យូណាន នៅ​ថ្ងៃ​ទី០២ ខែ​កុម្ភៈ​នេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កម្មវិធី​សមោលសរ​នេះ ជា​រៀង​រាល់​ឆ្នាំ​កម្មវិធី​នេះ តែង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន ដែល​កាល​ពី​ឆ្នាំ​មុនៗ​បាន​ធ្វើ​ នៅ​ក្នុង​ប្រទេស​ឡាវ ថៃ និង​ក្នុង​ឆ្នាំ​២០១៥​នេះ ផ្តួច​ផ្តើម​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា។

លោកថា នេះជាកម្មវិធីដ៏ធំមួយ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស សិល្បៈករ សិល្បៈការិនីរវាង​ប្រទេស​ទាំងពីរ ប្រមាណជាងបីពាន់។ កម្មវិធីនេះ ធ្វើឡើងនៅសាលសន្និបាត នៃមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ក្នុងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានពន្យល់ថា៖ «អញ្ចឹងថ្ងៃនេះ យើងជជែកគ្នាលម្អិត ពីកម្មវិធីនីមួយៗទាំងការ​ទទួលភ្ញៀវ ពីការរៀបចំកន្លែង ពិធីអីហ្នឹង។ យើងត្រូវការរៀបកម្មវិធីឱ្យបានច្បាស់លាស់ ព្រោះថាកម្មវិធីនេះ វាមានភ្ញៀវថ្នាក់កិត្តិយស ថ្នាក់ធម្មតា យើងត្រូវរៀបចំដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ ហើយក៏កុំឱ្យចង្អៀត​ចម្អល់។ យើងក៏ផ្សាយផ្ទាល់តាមទូរទស្សន៍ផង។»។

លោកបានឱ្យដឹងបន្តថា នៅថ្ងៃទី៥កុម្ភៈខាងមុខនេះ នឹងមានការជួបជុំគ្នារវាងសិល្បៈករជាង២០០នាក់ ដើម្បី​ជជែកគ្នាការរៀបចំកម្មវិធីនេះ។ កម្មវិធីសមោលសរមិត្តភាព កម្ពុជា-ចិន នឹងមានការសម្តែងសិល្បៈរួមគ្នា​រវាង​សិល្បៈករ សិល្បៈការនីកម្ពុជា និងចិនផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...