ថៃ៖ អាន​សៀវភៅ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ថ្មី

ទោះជាស្ថិតក្រោមក្រញ៉ាំដៃ របស់របបដឹកនាំយោធាក៏ដោយ តែបណ្ដាជនថៃជាច្រើន បាននៅតែប្រកាន់ជំហររបស់ ពួកគេ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងការឡើងកាន់អំណាចរបស់ក្រុមយោធា។ ប៉ុន្តែនៅចំពោះមុខការបង្ក្រាប របស់​របបមួយ ដែលកំពុងបោះជំហានទៅរកភាពផ្ដាច់ការនេះ វិធីសាស្ត្រមួយដែលបណ្ដាជនទាំងនោះ បានយកមកប្រើ គឺ«អានសៀវភៅ» នៅទីសាធារណៈ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាស្ថិតក្រោមក្រញ៉ាំដៃ របស់របបដឹកនាំយោធាក៏ដោយ តែបណ្ដាជនថៃជាច្រើន បាននៅតែប្រកាន់ជំហររបស់ ពួកគេ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងការឡើងកាន់អំណាចរបស់ក្រុមយោធា។ ប៉ុន្តែនៅចំពោះមុខការបង្ក្រាប របស់​របបមួយ ដែលកំពុងបោះជំហានទៅរកភាពផ្ដាច់ការនេះ វិធីសាស្ត្រមួយដែលបណ្ដាជនទាំងនោះ បានយកមកប្រើ គឺ«អានសៀវភៅ» នៅទីសាធារណៈ។


ការអានសៀវភៅ របស់ក្រុមអ្នកប្រឆាំងរដ្ឋប្រហារ នៅរាជធានីបាងកក។ (រូបថត AP)

នយោបាយថៃ - យប់ថ្ងៃអាទិត្យ នៅរាជធានីបាងកក មួយសប្ដាហ៍កន្លះក្រោយការធ្វើរដ្ឋប្រហារយោធា មនុស្ស​ប្រមាណ​ជាជាង១០នាក់ បានធ្វើការជួបជុំគ្នា នៅកណ្ដាលស្ពានមួយដែលងើបខ្លួនឡើង ភ្ជាប់សង្កាត់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយហាងលក់ទំនិញល្អៗ ទំនើបៗ ជាច្រើននៅជុំវិញនោះ។ ស្ពានដែលសម្បូរ​ទៅដោយ​អ្នក​ដំណើរដើរឆ្លងកាត់ទៅវិញទៅមក តែសម្រាប់អ្នកតវ៉ាទាំងប៉ុន្មាននាក់នេះវិញ បាននាំគ្នាអង្គុយចុះផ្ទាល់​នឹងកម្រាល​ស្ពាន រួចទាញយកសៀវភៅរបស់ពួកគេម្នាក់មួយក្បាល យកមកអាន។ សៀវភៅនោះមានចំណងជើងថា «១៩៨៤» របស់អ្នកនិពន្ធ ហ្សក អូវែល (George Orwell)។

បណ្ដាជនអ្នកអានសៀវភៅទាំងនេះ នៅតែព្យាយាមប្រមូលគ្នាធ្វើសកម្មភាពរបស់ពួកគេ បើទោះជាកងទ័ពត្រូវបាន​ដាក់ពង្រាយនៅគ្រប់ច្រកល្ហក ដើម្បីត្រៀមទប់ទល់យ៉ាងណាក៏ដោយ។ ពួកគេបានទាមទារឲ្យមានការបោះឆ្នោត និងអំណាចរបស់រដ្ឋាភិបាលស៊ីវិលមួយវិលត្រឡប់មកវិញ នៅប្រទេសថៃ។ ប៉ុន្តែប្រឈមនឹងច្បាប់អាជ្ញាសិក ចេញ​ដោយរបបយោធាថ្មី ដែលហាមមិនឲ្យមានការជួបជុំនយោបាយចាប់ពី៥នាក់ឡើងនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ​ថ្ងៃទី២២ ខែឧសភា បានធ្វើសកម្មភាពរបស់គេតាមរូបភាពតូចៗ មានសមាជិកត្រឹមតែ៣ ឬ៤នាក់ប៉ុណ្ណោះ ប៉ុន្តែ​មាន​នៅគ្រប់ទីកន្លែងសំខាន់ៗ នៃសង្កាត់ពាណិជ្ជកម្ម។

សម្រាប់មេដឹកនាំរបបយោធា បានគិតថា កងទ័ពចាំបាច់ត្រូវធ្វើអន្តរាគមន៍ ដើម្បីនាំមកនូវសណ្ដាប់ធ្នាប់ បន្ទាប់ពី​បាតុកម្មនៅតាមដងផ្លូវ ត្រូវបានធ្វើ៧ខែមកហើយ។ បាតុកម្មដែលបានរារាំងសកម្មភាព របស់រដ្ឋាភិបាលស្របច្បាប់ និងដែលបានរងគ្រោះដោយអំពើហិង្សាបាញ់បោះ ធ្វើឲ្យមានស្លាប់២៨នាក់ និងរងរបួសជាង៨០០នាក់។ ច្បាប់​អាជ្ញាសិករបស់កងទ័ព បានកំណត់មិនឲ្យមានអ្នកប្រឆាំងនឹងខ្លួន នៅតាមដងផ្លូវ ប៉ុន្តែក៏បានធ្វើការកំហិតទៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យធ្វើកម្មវិធីរាល់ដងរបស់ខ្លួននោះផងដែរ។

មកដល់ពេលនេះ យ៉ាងហោចណាស់បណ្ដាញទូរទស្សន៍ចំនួន១៤ប៉ុស្ត៍ត្រូវបានបិទ វិទ្យុប្រមាណជា៣០០ស្ថានីយ៍​ត្រូវបានផ្អាក នៅក្នុងប្រទេស។ ចំណែកវិទ្យុនិងទូរទស្សន៍ ក្រៅស្រុកដែលមាននិន្នាការឯករាជ្យ ដូចយ៉ាង CNN និង BBC ត្រូវបានផ្អិបចោល មិនមានការផ្សាយបន្តផ្ទាល់នោះឡើយ។ គេហទំព័រចំនួនមិនតិចជា៣០០ ក៏មាន​វាសនា​មិន​ខុសគ្នាដែរ ខណៈអ្នកសារព័ត៌មាននិងបញ្ញាវ័ន្ដជាច្រើននាក់ ត្រូវបានកោះហៅដោយកងទ័ព ទៅបង្ហាញមុខ​និង​សួរ​នាំ។ សកម្មជននយោបាយជាច្រើននាក់ បានរត់គេចចេញពីប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...