អ្នក​អតីត​បឹង​កក់ ស្នើ​សាលា​រាជធានី ផ្តល់​សំណង​២​ម៉ឺន​ដុល្លារ​បន្ថែម

២ម៉ឺនដុល្លា​រជាចំនួនទឹកប្រាក់បន្ថែម ដែលអ្នកភូមិអតីតបឹងកក់ ធ្វើការទាមទារទៅកាន់សាលារាជធានីភ្នំពេញ នៅថ្ងៃ​ទី២៨ ខែមេសានេះ ដើម្បីស្តារជីវភាពរបស់ពួកគាត់ ក្រោយពីការបណ្តេញចេញ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

២ម៉ឺនដុល្លារជាចំនួនទឹកប្រាក់បន្ថែម ដែលអ្នកភូមិអតីតបឹងកក់ ធ្វើការទាមទារទៅកាន់សាលារាជធានីភ្នំពេញ នៅថ្ងៃ​ទី២៨ ខែមេសានេះ ដើម្បីស្តារជីវភាពរបស់ពួកគាត់ ក្រោយពីការបណ្តេញចេញ។


ក្រុមអ្នកភូមិបឹងកក់ តវ៉ានៅមុខសាលារាជធានី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C.Nita)

ដីធ្លី - នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះអ្នកភូមិអតីតបឹងកក់ដែលត្រូវបានបណ្តេញ បានចេញតវ៉ាសាជាថ្មី ដោយ​ស្នើសុំសំណងបន្ថែម នូវទឹកប្រាក់ចំនូន២ម៉ឺនដុល្លាសម្រាប់មួយគ្រួសារ។ ការស្នើសុំទឹកបន្ថែមលើសំណងចាស់នេះ ត្រូវបានក្រុមអ្នតតវ៉ាអះអាងថា ក្រោយពីការបណ្តេញចេញពួកគេ បានជួបនូវបញ្ហាខ្វះខាតជីវភាពយ៉ាងធ្ងន់ធ្ងរ បាត់​បង់ផ្ទះ បាត់បង់មុខរបរ និងបាត់បង់ការសិក្សារបស់កូនចៅជាដើម ដោយសារការផ្តល់សំណងមិនសមរម្យ។

អ្នកស្រី សយ កុលាប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា ការស្នើរសុំលុយចំនួន២ម៉ឺនដុល្លារនេះ គឺ​ដើម្បី​ដោះស្រាយជីវភាពរស់នៅ សងបំណុលគេ និងយកទៅប្រកបមុខរបរទ្រទ្រង់ជីវភាព។ អ្នកបានតាំងចិត្តថា​ ប្រសិនបើ​ខាងសាលាក្រុងមិនដោះស្រាយបញ្ហា ឱ្យក្រុមអ្នកស្រីទេនោះ អ្នកស្រី និងអ្នកតវ៉ាផ្សេងៗទៀតនឹងវេចចានឆ្នាំង និង​មុងភួយមក«ដេកនៅមុខ»សាលារាជធានីភ្នំពេញ។ អ្នកតវ៉ាដែលមានវ័យ៥៨ឆ្នាំរូបនេះ ថ្លែងយ៉ាងដូចច្នេះទៀតថា៖ «ពួកមីងមិនទៅណាទេ ទាល់តែខាងសាលាក្រុងគាត់ចេញជាសាធារណៈថា គាត់នឹងដោះស្រាយឱ្យពួកមីង បានមីង​ចេញចាកចេញទៅ តែបើគ្មានដំណោះស្រាយ អត់មានការចរចា មកដេញទទេៗមីងមិនទៅទេ»។

នៅវេលាម៉ោងប្រហែល៩កន្លះ បន្ទាប់ពីមានការហាមឃាត់មិនឱ្យឈរប្រមូលផ្តុំ ខាងសាលាក្រុង​ក៏បានអនុញ្ញាត​ឱ្យ​តំណាងសហគមន៍ចូលជួប។ តែដោយសារមិនមានវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ការជួប​រវាង​តំណាងអ្នកតវ៉ា និងសាលារាជធានីនេះ បានធ្វើឡើង ត្រឹមតែទទួលញាតិ និងការសន្យាថានឹងរក​ដំណោះ​ស្រាយ​ជូនប៉ុណ្ណោះ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យរបស់សាលារាជធានី ដើម្បី​សុំការស្រាយបំភ្លឺក្នុង​ពេល​នេះបាននៅឡើយ៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...