សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត៖ គ.ជ.ប ត្រូវឯករាជ្យនិងទទួលយកបាន

ដំណើរការនៃការកំណែទម្រង់ ការបោះឆ្នោតរវាងគណបក្សទាំងពីរ នៅតែមានភាពរអាក់រអួល ដែលបញ្ហានេះ​ខាង​សង្គមស៊ីវិល ស្នើអោយបន្ថែមមាត្រានៅក្នុងរដ្ឋធម្មនុញស្តីពី បញ្ហាគណកម្មាជាតិរៀបចំការបោះឆ្នោត ដើម្បីអោយ​ស្ថាប័នមួយនេះស្ថិតក្នុងភាពឯករាជ្យ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរការនៃការកំណែទម្រង់ ការបោះឆ្នោតរវាងគណបក្សទាំងពីរ នៅតែមានភាពរអាក់រអួល ដែលបញ្ហានេះ​ខាង​សង្គមស៊ីវិល ស្នើអោយបន្ថែមមាត្រានៅក្នុងរដ្ឋធម្មនុញស្តីពី បញ្ហាគណកម្មាជាតិរៀបចំការបោះឆ្នោត ដើម្បីអោយ​ស្ថាប័នមួយនេះស្ថិតក្នុងភាពឯករាជ្យ។


វ៉ាគ្មិននៅក្នុងសន្និសីទរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)

នយោបាយកម្ពុជា - បន្ទាប់ពីជំនួបរវាងគណបក្សជាប់ឆ្នោតទាំងពីរ មិនទទួលបានលទ្ធផលជាដុំកំភួន ជុំវិញ​កំណែ​ទម្រង់​ការបោះឆ្នោត សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA  បាន​រៀបចំសន្និសីទមួយនៅថ្ងៃទីទី១២ ខែ​មិនា ឆ្នាំ២០១៤នេះ ដើម្បីជាអនុសាសន៍សំរាប់គណបក្សនយោបាយទាំងពីរ ក្នុងការឈានទៅបញ្ចប់ភាពជាប់គាំង​ផ្នែកនយោបាយ និងការបង្កើតអោយមាន គ.ជ.ប មួយឯករាជ្យ។

ក្នុងឱកាសនោះ លោក គល់ បញ្ញា នាយកប្រតិបត្តនៃអង្គកាខមហ្រ្វែលបានថ្លែងថា រឿង​សំខាន់នៅពេលនេះ គឺថា​ធ្វើយ៉ាងអោយគណបក្សពីរសំខាន់ៗ ទុកចិត្តលើគ.ជ.ប។ ដើម្បីអោយមានការទុកចិត្តលើ គ.ជ.ប គណបក្សសំខាន់ៗ នៅក្នុងរដ្ឋសភាហ្នឹង ត្រូវតែនាំគ្នាស្រុះស្រួលរកចំណុចឯកឆន្ទមួយ ទៅលើនិតិវិធីនៃការជ្រើសរើស គ.ជ.ប និង​សមាសភាព គ.ជ.ប។

លោកបន្តថា ដើម្បីអោយមានការស្រុះស្រួលគ្នាបាន វាទាល់តែមានលទ្ធភាព ក្នុងការធ្វើការសម្រេចចិត្តរួមគ្នា។ រីឯ​ការសម្រេចរួមគ្នា គឺត្រូវការសម្លេង២ភាគ៣នៅក្នុងសភា។ លោកបន្ថែមទៀតថា «បើសិនជាយកការសម្រេច​តែ៥០%​បូកមួយ គឺគណបក្សមួយនៅតែមានប្រៀបលើគណបក្សមួយ អញ្ចឹងសម្លេងពីភាគបីនេះ ជួយអោយការស្រុះស្រួលគ្នា មានការទុកចិត្តទៅលើគ.ជ.ប ហើយក៏ធ្វើអោយគ.ជ.ប មានទំនុកចិត្តទៅលើការងាររបស់ខ្លួនដែរ។ បើបានសម្លេង​ពីរភាគបី លុះត្រាគណបក្សសង្រ្គោះជាតិ ត្រូវតែចូលប្រជុំក្នុងសភា។»

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើកំណែ​ទម្រង់ គ.ជ.ប តាមរយៈការធ្វើស្ថាប័ននោះ ទៅជាស្ថាប័នធម្មនុញ្ញ ដើម្បីធានាភាពឯករាជ្យរបស់ខ្លួន។ កណីនេះ នាយក​ប្រតិបត្ត​នៃអង្គកាខមហ្រ្វែល បានលើកឡើងយ៉ាងដូច្នេះថា «យើងឃើញថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ អត់ទាន់​មាន​និយាយទាក់ទិនទៅនឹងស្ថាប័នគ.ជ.ប ទេ អញ្ចឹងហើយត្រូវតែបន្ថែមមាត្រា នៅក្នុងរដ្ឋធម្មនុញ្ញដែលចែងអំពី​ស្ថាប័ន​នេះ។ ដើម្បីអនុម័តរដ្ឋធម្មនុញ្ញបាន ត្រូវការសម្លេងលើសពី៨២សម្លេង ដូច្នេះគឺត្រូវការគណបក្សសង្រ្គោះជាតិ​នៅ​ក្នុងសភា៕»

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -​ ភ្នំពេញ ថ្ងៃទី ១២ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...