ខ្មែរ​បាន​កាត់​ខ្សែ​ស្រឡាយ​ចិន មាន​មោទនភាព​ណាស់​ឬ?

ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរកាន់តែច្រើនឡើងៗ មិនថានៅទីក្រុង ឬជនបទនោះទេ បានកាត់ខ្សែស្រឡាយ​ចិន។ ក្នុងចំណោមជនជាតិខ្មែរដែលកាត់ចិនទាំងនោះ មានអ្នកខ្លះបានបង្ហាញអាការៈឲ្យគេដឹងថា ខ្លួនហាក់​ដូច​ជា​មានមោទនភាព និងខែងរែងខ្លាំងណាស់ ឬអាចនិយាយបានថាឬកអឿរ នៅពេលដែលខ្លួនមានឈាមជ័រជាខ្មែរ តែបានប្រែក្លាយជាកូនចៅចិនដែរនោះ។ តើមានហេតុផលអ្វីខ្លះបានជាជម្រុញឲ្យកូនខ្មែរកាត់ចិនមួយចំនួន ប្រកាន់​ឥរិយាបទបែបនេះ?
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរកាន់តែច្រើនឡើងៗ មិនថានៅទីក្រុង ឬជនបទនោះទេ បានកាត់ខ្សែស្រឡាយ​ចិន។ ក្នុងចំណោមជនជាតិខ្មែរដែលកាត់ចិនទាំងនោះ មានអ្នកខ្លះបានបង្ហាញអាការៈឲ្យគេដឹងថា ខ្លួនហាក់​ដូច​ជា​មានមោទនភាព និងខែងរែងខ្លាំងណាស់ ឬអាចនិយាយបានថាឬកអឿរ នៅពេលដែលខ្លួនមានឈាមជ័រជាខ្មែរ តែបានប្រែក្លាយជាកូនចៅចិនដែរនោះ។ តើមានហេតុផលអ្វីខ្លះបានជាជម្រុញឲ្យកូនខ្មែរកាត់ចិនមួយចំនួន ប្រកាន់​ឥរិយាបទបែបនេះ?


យុវជនខ្មែរកាន់នាគចិន នៅមុខព្រះបរមរាជវាំង។ (រូបថត REUTERS/Samrang Pring)

ទស្សនៈ - កាលពីប៉ុន្មានឆ្នាំមុន គេអាចសម្គាល់កូនខ្មែរដែលមានជាប់ខ្សែស្រឡាយចិនបានយ៉ាងងាយ ពោលគឺគេ​ចំណាំត្រង់សម្បុរកាយជ្រះ ឬសរជាងកូនខ្មែរសុទ្ធ។ ក៏ប៉ុន្តែនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ គេពិបាកនឹង​ចំណាំណាស់ថា បុគ្គលណា ឬគ្រួសារណា ដែលមានជាប់ខ្សែស្រឡាយចិនដែលគេហៅថា កូនកាត់ចិននោះ។ ពិបាកចំណាំដោយសារថា កូនខ្មែរសុទ្ធ ដែលមានសប្បុរសខ្មៅស្រអែម ឬអ្នកខ្លះមានសប្បុរសខ្មៅមែនទែន ក៏បាន​ក្លាយជាកូនខ្មែរកាត់ស្រឡាយចិនដូចគេដែរ។

តែណ្ហើយថា កូនខ្មែរសម្បុរខ្មៅ ដែលបានក្លាយជាកូនចិនគឺជារឿងមួយ។ សំខាន់ រឿងដែលចាប់អារម្មណ៍ និងមិន​នឹកស្មានដល់មួយទៀតនោះ គឺខ្មែរកាត់ចិនខ្លះមានមោទនភាព ឬសម្តែងអាការៈក្រអើតក្រទម ដែលខ្លួនកើតមក​បានជាប់ខ្សែស្រាយចិន។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកខ្លះពេបជ្រាយ ម៉ាក់ងាយចំពោះជនជាតិខ្មែរសុទ្ធទៀតផង។ ពាក្យបន្តុះបង្អាប់របស់កូនខ្មែរកាត់ចិនទាំងនោះ មានជាអាទិ៍ «ល្ងង់ជាងកូនចិន» «ខ្មែរសុទ្ធយ៉ាប់ណាស់» «កុំសង្ឃឹម​ថាឈ្នះអញឲ្យសោះ ខ្មែរយ៉ាប់ដូចឯង»ជាដើម។

តើមានមូលហេតុអ្វី បានជាកូនខ្មែរកាត់ចិនខ្លះមើលងាយខ្មែរខ្លួនឯង មានមោទនភាពដែលបានជាប់ខ្សែ​ស្រឡាយ​ចិន? តើមាននាមជាជនជាតិចិន មានអ្វីគួរឲ្យអស្ចារ្យ?


ទំនៀមទំលាប់សែនព្រេនតាមបែបប្រពៃណីចិន នៅក្នុងផ្ទះរបស់ពលរដ្ឋខ្មែរ។ (រូបថតឯកសារ)

អ្នកតាមដានស្ថានការណ៍សង្គមខ្មែរ បានមើលឃើញថា មានមូលហេតុពីយ៉ាងសំខាន់ៗ ដែលកូនខ្មែរកាត់ចិន​មាន​មោទនភាពហើយបង្ហាប់ខ្មែរគ្នាឯង៖

មូលហេតុទី១ ភាព​ល្ងង់ខ្លៅរបស់បុគ្គល៖ គឺចង់សំដៅទៅលើការចេះដឹង ចរិតមាយាទរបស់កូនខ្មែរ​កាត់ចិន​មួយ​ចំនួននោះ ដែល​នៅ​មាន​កម្រិតខ្សោយ ពោលគឺមិនបានគិតពីសារធាតុពិត ឬវប្បធម៌ប្រពៃណី ឬក៏អត្តសញ្ញាណ​របស់ជាតិខ្លួនឡើយ បែរ​ជា​ឲ្យតម្លៃជាតិសាសន៍ដទៃ ប្រសើរជាងជាតិសាសន៍របស់ខ្លួន។ ដោយសារភាពល្ងង់​ខ្លៅ​នេះ ហើយធ្វើឲ្យបុគ្គល​រូប​នោះ មិន​ដឹងថា ខ្លួនកំពុងធ្វើអំពើ ឬកំពុងមានទស្សនៈ ដើម្បីបំផ្លាញជាតិរបស់ខ្លួន​ឯង​នោះឡើយ។ ការលើកឡើង​បែបនេះ មិនមែនមានន័យថា គេត្រូវតែមានទស្សនៈជាតិនិយមជ្រុលនោះទេ តែគប្បី​ត្រូវកូនខ្មែរ​ទាំងអស់​ ធ្វើការ​ពិចារណាឡើងវិញ។

មូលហេតុទី ២ គឺសេដ្ឋកិច្ចគ្រួសាររីកចម្រើន៖ នៅត្រង់ចំណុចនេះ អ្នកណាក៏គេអាចដឹងបានដែរថា អ្នកមាន​ទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយវាល់លានដុល្លារ រហូតដល់អ្នកមានជីវភាពមធ្យម ភាគច្រើនគឺជាត្រកូលមូលធន នៃ​កូនខ្មែរកាត់ខ្សែស្រឡាយចិន ឬនិយាយកាត់ថា កូនចិនតែម្តង។ ម្យ៉ាងទៀត ភាសាររបស់ពួកគេភាគច្រើន​ត្រូវ​បាន​គេស្តាប់ និងឲ្យតម្លៃជាងខ្មែរសុទ្ធ ពីព្រោះតែពួកគេមានសេដ្ឋកិច្ចគ្រួសារធូធារ។ ម្លោះហើយចង់មិនចង់ វាត្រូវ​តែអស្ចារ្យជាងគេបន្តិចហើយ នៅពេលដែលខ្លួនមានឈានជ័រកូនចិនដែរនោះ។

យ៉ាងណាក៏ដោយ ការលើកកម្ពស់ឬឲ្យតម្លៃជាតិសាសន៍ដទៃ ជាងជាតិសាសន៍ខ្លួនឯង មិនល្អប៉ុន្មាននោះទេ ពោលវាគឺជាមហន្តរាយខ្លាំងណាស់សម្រាប់សង្គមជាតិ ពីព្រោះថា ប្រសិនបើប្រទេសទាំងមូលដែលមានប្រពៃណី វប្បធម៌​ល្អ ឬទឹកដីអំណោយផល តែពលរដ្ឋគឺជាមនុស្សល្ងង់ គ្មានគំនិតជួយជាតិ ហើយចូលរួមបំផ្លាញ​សង្គមខ្លួន​ឯងដោយ​មិនដឹងខ្លួន វាគឺជារឿងដែលអាម៉ាសជាទីបំផុត ហើយមិនសមជាពលរដ្ឋកម្ពុជានោះឡើយ។

ម្យ៉ាងទៀត កូនខ្មែរមិនត្រូវបំភ្លេចទំព័រប្រ​វត្តិសាស្ត្រដ៏ជូរចត់មួយឡើយ ព្រោះនៅពេលដែលខ្មែរនិយម ជឿជាក់ និង​ឲ្យតម្លៃ​លើ​«ចិនខ្លាំង​ជាទីបំផុត»ក្នុងសម័យបីឆ្នាំប្រាំបីខែម្ភៃថ្ងៃនោះ ខ្មែរប្រមាណជិត២លាននាក់ ត្រូវបានស្លាប់​បាត់​បង់ជីវិត​យ៉ាង​ខ្លោចផ្សារ​ជា​ទី​បំផុត៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...