តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការទាមទារអោយមានដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បញ្ឈប់​អំពើហិង្សា និងទាមទារប្រាក់ខែ១៦០ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ នៅទីស្នាក់ការសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម បានមានសង្ឃដីការថា «នៅក្នុងគ្រប់បាតុភាពទូទៅ ហិង្សាគឺខាងបង្កអាជ្ញាធរជាអ្នកបង្កឡើង ដែល​អាជ្ញាធរជាអ្នកបង្រ្កាបបាតុករ មិនមែនបាតុករជាអ្នកបង្រ្កាបអាជ្ញាទេ»។

«លោករ័ត្ន ស្រៀង គាត់ភ័យខ្លាចបាតុករដែលគ្មានអាវុធនៅក្នុងដៃ និងចំនួនកម្មករតិចជាងកងកម្លាំងប្រដាប់អាវុធ ​ដែលមានរថគ្រោះ មានខែល មានដំបងនៅក្នុងដៃ មានឡានទឹក និងអាវុធ ហើយកម្មករមានតែសម្រែក​ទាមទារប្រាក់​១៦០​ដុល្លា (...) គាត់បានបាញ់សំលាប់បាតុករ ​ដោយសារភ័យខ្លាចបាតុករបង្រ្កាប​គាត់» នេះជាការលើកឡើងរបស់​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលព្រះអង្គប្រតិកម្ម និងការមិនទទួលខុសត្រូវរបស់លោករ័ត្ន ស្រៀង មេបញ្ជាការ​កង​រាជ​អាវុធហត្ថរាជធានី ក្នុងការបង្រ្កាបទៅលើបាតុករនាពេលកន្លងទៅ។

ជាក់ស្តែងរាល់ការបង្រ្កាបទៅលើក្រុមបាតុករ ដែលបណ្តាលអោយមានស្លាប់ និងរបួស នាពេលកន្លងមក នៅមិនទាន់​ឃើញមានការទទួលខុសត្រូវណាមួយ ចំពោះជនរងគ្រោះនោះទេ ដូចករណីបាញ់បុរសម្នាក់ អោយស្លាប់នៅ លើ​ស្ពាន​អាកាសក្បាលថ្នល់ ក្នុងអំឡុងពេលបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ និងស្រ្តីលក់បាយម្នាក់​នៅស្ទឹង​មានជ័យ ក្នុង​ពេលដែលកម្មកររោចក្រអ៊ែស អិលធ្វើកូដកម្ម។

ជាងនេះទៅទៀត កាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០១៤ កន្លងទៅ ក្នុងការបង្រ្កាបរបស់កងកម្លាំង​សមត្ថកិច្ច​នៅសួន​កាណាឌីយ៉ាលើផ្លូវវ៉េងស្រេង បានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិត យ៉ាងហោចណាស់៥នាក់ និងរបួស​ជាង​៤០នាក់ តែមិនទាន់ឃើញចំណាត់ការណាមួយ ទៅលើជនដៃដល់នៅឡើយ។ ទាក់ទងនឹងបញ្ហានេះដែរ ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គនេះ ក៏បានចោតប្រកាន់ ពីការមិនទទួលខុសត្រូវ​របស់មន្រ្តី​រដ្ឋាភិបាលដែរថា «អាត្មាសូមឆ្លើយតបទៅលោក ផៃ ស៊ីផាន់ លោករ័ត្ន ស្រៀង លោកគាត ច័ន្ទថារិទ្ធ និងលោកខៀវ កាញារិទ្ធ ដែលបាននិយាយថារដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ នេះជាមធ្យោបាយ​កាពារខ្លួន ដែលភាសាហ្នឹងគេឈប់ប្រើហើយ ហើយខ្មែរក៏ឈប់ល្ងង់ទៀតដែរ។»

ព្រះអង្គក៏បានសម្តែងនូវការសោកស្តាយ ចំពោះរដ្ឋាភិបាលកម្ពុជាដែលមិនដោះស្រាយបញ្ហាដោយសន្តិវិធី បែរជា​យក​ហិង្សាមកជំនួសទៅវិញ យ៉ាងដូច្នេះថា «នេះជារឿងមួយដែលអាត្មាសោកស្តាយ ហើយសូមអោយ​រដ្ឋាភិបាល​បញ្ចប់​ការប្រើប្រាស់ហិង្សាទៅ ព្រោះប្រជាពលរដ្ឋខ្មែរឥលូវ គេត្រូវការរស់មានសេដ្ឋកិច្ចប្រសើរ សន្តិសុខគ្រប់គ្រាន់ និង​លទ្ធភាព​នៃការរស់មានសេរីភាព»។

ឆ្នាំ២០១៤ ជាឆ្នាំដែលប្រជាពលរដ្ឋខ្មែររំពឹងថា វិបត្តិនយោបាយនៅកម្ពុជានឹងត្រូវបញ្ចប់ តែផ្ទុយទៅវិញ នៅដើម​ឆ្នាំ​២០១៤នេះ កម្ពុជាបែរបានជូបរឿងមួយដែលស្មានមិនដល់ បន្ទាប់ពីមានការការបង្រ្កាបយ៉ាងចាស់ដៃ ពីកងកម្លាំង​អាជ្ញាធរ ដែលសម្បីតែអន្តរជាតិក៏មិនអាចនៅស្ងៀម មិនធ្វើការថ្កោលទោសចំពោះរឿងនេះដែរ៕

-----------------------------------------------
ដោយ  ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...