បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcántara) នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ យូហ្វាស៊ុបព័រខាប់ (UEFA Super Cup) នៅថ្ងៃសុក្រសប្តាហ៏នេះ ហើយនឹងអវត្តមានក្នុងការប្រកួតការពារដំណែងជើងឯក យូហ្វាឆែមពានលីក (UEFA Champions League) ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) ថែមទៀត បន្ទាប់ពីគាត់ត្រូវសម្រាក៧សប្តាហ៏ ដោយសារបញ្ហារបួសកជើង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcántara) នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ យូហ្វាស៊ុបព័រខាប់ (UEFA Super Cup) នៅថ្ងៃសុក្រសប្តាហ៏នេះ ហើយនឹងអវត្តមានក្នុងការប្រកួតការពារដំណែងជើង​ឯក យូហ្វាឆែមពានលីក (UEFA Champions League) ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) ថែមទៀត បន្ទាប់​ពី​គាត់ត្រូវសម្រាក៧សប្តាហ៏ ដោយសារបញ្ហារបួសកជើង។


កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា ទាត់ឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ។ (រូបថត Guenter Schiffman/AFP/Getty Images)

ក្រុមយក្សអាឡឺម៉ង់ បាយឺនម៉ូនិជ នឹងត្រូវបើកការប្រកួតដោយគ្មានកីឡាករចំណូលថ្មី ទីយ៉ាហ្គូ អាល់ខាន់តារ៉ា សម្រាប់​ការ​ប្រកួតជំនួបគ្នា (យូហ្វាស៊ុបព័រខាប់) ជាមួយនឹងក្រុមតោខៀវ ឆែលស៊ី (Chelsea) នៅថ្ងៃសុក្រនេះ បន្ទាប់ពីខ្សែ​បម្រើ​រូបនេះ ត្រូវសម្រាកព្យាបាលរបួសប្រហែលជិត២ខែ ទើបអាចជាសាសស្បើយដូចដើមវិញ។

កីឡាករអន្តរជាតិអេស្ប៉ាញ បានរងរបួសកជើងខាងស្តាំ កំឡុងពេលក្រុមបាយឺន ប្រកួតឈ្នះ ២-០ លើក្រុមអេហ្វស៊ី ណាំបឺក (FC Nürnberg) នៅក្នុងទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៏ ហើយគាត់នឹងត្រូវទៅពិនិត្យម្តងទៀត នាទីក្រុងម៉ូនិជ នៅថ្ងៃច័ន្ទ។

កីឡាករ វ័យ២២ឆ្នាំ ដែលផ្ទេរពីក្រុម អេហ្វស៊ី បាសេឡូណា (FC Barcelona) មកកាន់ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ កាល​ពីរដូវក្តៅនេះ នឹងត្រូវអង្គុយមើលក្រុមថ្មីរបស់ខ្លួន ប៉ះជាមួយនឹងក្រុម ម្ចាស់ជើងឯក យូហ្វា អ៊ឺរ៉ូផាលីក (UEFA Europa League) ឆែលស៊ី នៅក្នុងទីក្រុងប្រាហ្គឺ (Prague) សាធារណរដ្ឋឆែក។

អតីតកីឡាករបាសេឡូណារូបនេះដដែល នឹងត្រូវអវត្តមានពីការប្រកួតការពារដំណែងជើងឯក យូហ្វាឆែលពានលីក ខណៈដែលពួកគេនឹងត្រូវចាប់ផ្តើមយុទ្ធនាការការពារពានរង្វាន់កំពូលរបស់ខ្លួនក្នុងវគ្គចែកពូល ដែលនឹងចាប់​ឆ្នោតនៅ​ថ្ងៃព្រហស្បតិសប្តាហ៏នេះ។

គេហទំព័រផ្លូវការរបស់ក្លិបបាយឺនម៉ូនិជ បានចេញសេចក្តីថ្លែងការណ៏មួយ កាលពីថ្ងៃអាទិត្យថា៖ «ទីយ៉ាហ្គូ បានរងរបួស​កំឡុងពេលប្រកួតវគ្គទី២ ជាមួយនឹងក្រុមណាំបឺក។ គាត់នឹងត្រូវពិនិត្យ នៅទីក្រុងម៉ូនិជម្តងទៀតនៅថ្ងៃច័ន្ទ ហើយគាត់​អាច​នឹងអវត្តមាន រយះពេល៧សប្តាហ៏។»

ចំពោះការប្រកួតក្នុងលីកវិញ ទីយ៉ាហ្គូ នឹងអវត្តមានខណៈដែលក្រុមបាយឺន ប៉ះក្រុមហ្វ្រេបឺក (Freiburg), ហែនណូវើ (Hannover), ស្សាលគេ (Schalke) និងក្រុមវុលស្បឺក (Wolfsburg)។ កីឡាករជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ ក៏នឹងអវត្តមានក្នុងការប្រកួតពានរង្វាន់ ឌីអេហ្វប៊ី ផូកាល់ (DFB-Pokal) ជុំទី២ ជាមួយនឹងក្រុមហែនណូវើ នៅខែ​ក្រោយ​ផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...