ការឃោសនា របស់បេក្ខជនប្រធានាធិបតី សំរាប់ជនជាតិបារាំង រស់នៅបរទេស

Loading...
  • ដោយ: ត្នោតខ្មែរ
  • កែប្រែចុងក្រោយ: April 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុនការបោះឆ្នោតជុំទី១ ហ្រង់ស័រ ហូឡង់ និងនីកូឡា សារកូស្សី ធ្វើយុទ្ធនាឃោសនាការ ចុងក្រោយ ដល់ប្រជាជនបារាំង នៅក្រៅប្រទេស។

បេក្ខជនសំខាន់ៗពីររូបសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសបារាំងជុំទី១ នៅថ្ងៃ ស្អែកទី ២២  មេសានេះ បានសន្យាពីរចំណុចដើម្បីទាក់ទាញសំលេងពីប្រជាជនបារាំង ដែលរស់ឯបរទេស។ ចំនុចទាំងនោះមាន៖ ការតំឡើង ប្រាក់បៀវត្សអប្បបរមា(SMIC) និងការមិនបង់ថ្លៃសាលា ចាប់ពីថ្នាក់អនុវិទ្យាល័យទៅ ចំពោះកូនជនជាតិបារាំង ដែលរស់នៅបរទេសទាំងអស់។

បេក្ខជន ហ្រង់ស័រ ហូឡង់ មកពីគណៈបក្ស សង្គមនិយម (Parti Socialiste) បានលើកយកចំនុចទាក់ទងនឹងការដំឡើង ប្រាក់បៀវត្សអប្បបរមា(SMIC) ឲ្យស្របទៅតាមស្ថានភាពទីផ្សារទំនិញ។ បើសិនជាផលិតផលនៅតាមទីផ្សារ មានការកើនឡើង នោះប្រាក់បៀវត្សអប្បបរមា ក៏នឹងត្រូវដំឡើងឲ្យដែរ។ «គឺត្រូវធ្វើយ៉ាងណាឲ្យវាសមស្រប ទៅតាម ស្ថានភាពទីផ្សារ និងអំណាចនៃការទិញ» នេះជាការអះអាងរបស់លោក ហ្រង់ស័រ ហូឡង់ នៅក្នុង វិទ្យុរ RTL កាលពីថ្ងៃ១៧ មេសា កន្លងមកនេះ។ ហើយបេក្ខជនរូបនេះបានសន្យាផងដែរថា គោលនយោបាយទាំងនេះ នឹងចាប់ផ្តើម អនុវត្ត ពីរខែកក្កដាខាងមុខនេះតទៅ បើសិនជាគាត់ឈ្នះឆ្នោត ។

នីកូឡា សារកូហ្សី បេក្ខជនប្រធានាធិបតី មកពីបក្សសហភាពដើម្បីចលនាប្រជាជាតិ(UMP) បានបង្ហាញពីគោល នយោបាយរបស់ខ្លួន ទៅដល់ជនជាតិបារាំងដែលរស់នៅបរទេស និង ឯនាយសមុទ្រថា៖  ចាប់ពីឆ្នាំសិក្សាក្រោយនេះ តទៅ ប្រជាជនបារាំងដែលរស់នៅបរទេស នឹងមិនចាំបាច់ចំណាយប្រាក់បង់ថ្លៃសាលាកូន ដែលរៀនចាប់ពីអនុវិទ្យាល័យ ឡើងទៅឡើយ។  គួបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តបែបនេះ របស់សារកូហ្សី កាលពីបោះឆ្នោតឆ្នាំ២០០៧មកម្លេះ។ តែចំពោះសិស្សដែលរៀននៅថ្នាក់វិទ្យាល័យនៅបរទេស គឺមិនបានតម្រូវឲ្យបង់ប្រាក់ឡើយ។ គួបញ្ជាក់ផងដែរថា សាលា បារាំងថ្នាក់មុនឧត្តមសិក្សានៅបរទេស មានប្រមាណជា ៤៧០សាលា ដែលស្ថិតនៅចំនួន១៣០ ប្រទេសផេ្សងគ្នា ហើយ ក្នុងចំណោម នោះដែរ មួយភាគធំជាសាលាឯកជន។ ចំណែកតម្លៃ សិក្សាប្រចាំឆ្នាំគឺរវាងពី ៣៥០០ អឺរ៉ូ ទៅ ៥៥០០ អឺរ៉ូ។

យុទ្ធនាការបោះឆ្នោតប្រធានាធិបតី របស់បេក្ខជនមកពី១០ គណៈបក្សនៅប្រទេសបារាំង បានតម្រូវឲ្យបញ្ចប់មុន ថ្ងៃបោះ ឆ្នោត១ថ្ងៃ គឺនៅម៉ោង ១២អ្រធាត្រ ចូលថ្ងៃទី២១មេសា ២០១២។ ការបោះឆ្នោតជុំទី១ នឹងប្រព្រឹត្តទៅនៅម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១៨ល្ងាច ហើយបេក្ខជនពីររូបប៉ុណ្ណោះ នឹងត្រូវជ្រើសរើសសម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃទៅ ៦ ខែឧសភា ដែលជាវគ្គផ្តាច់ព្រ័ត្ត។  តែចំពោះ ប្រជាជនបារាំងដែលរស់ឯនាយសមុទ្រ និង ទ្វីបអាមេរិក កំពុងតែនាំគ្នា តំរង់ជួរបោះឆ្នោតហើយ នៅថ្ងៃនេះ តាមការិយាល័យបោះឆ្នោត របស់កុងស៊ុលបារាំង ប្រចាំនៅប្រទេសនីមួយៗ។

បេក្ខជនសំខាន់ៗទាំងពីររូបខាងលើនេះ កំពុងតែរង់ចាំមើលលទ្ធផលនៃការឃោសនា របស់ខ្លួន​ ដើម្បីឆ្លងផុតនៅជុំទី១ នៅថ្ងៃស្អែកនេះ។

គួររំឭកផងដែរថាបច្ចុប្បន្ន ប្រជាជនបារាំងប្រមាណ ២,២លាននាក់ រស់នៅក្រៅប្រទេសបារាំង ក្នុងនោះមានប្រជាជន ប្រមាណ ១,៥លាននាក់បានចុះឈោ្មះក្នុងបញ្ជីបោះឆ្នោត។ បើតាមលទ្ធផលផលបោះឆ្នោត កាលពីឆ្នាំ២០០៧ កន្លងមក នេះគណៈបក្សរបស់លោក នីកូឡា សារកូហ្សីទទួលបានសំលេង រហូតដល់៦០ % ពីរប្រជាជនបារាំង នៅក្រៅប្រទេស៕

ដោយ៖ ជា ប៊ុនធឿន - ប៉ារីស ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១២
crédit photo : ripley.za.net
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...