មួយថ្ងៃនៅភ្នំពេញ អំពើប្លន់កើតឡើង៣កន្លែង អារកស្លាប់មួយ
តើអ្នកមានសម្ភារៈល្មមៗ ត្រឹមតែម៉ូតូមួយគ្រឿង ខ្សែរក ឬទូរស័ព្ទ ដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវនៅតែក្នុងផ្ទះរហូត ឬយ៉ាងណា? ចម្លើយខ្លីបំផុត ហើយស្រួលយល់ទៀត៖ ទេ! គ្រាន់តែនៅពេលចេញក្រៅ ត្រូវយ៉ាងហោចមានអង្គរក្ស ឆ្វេងស្ដាំ ដើម្បីតាមការពារ និងបន្លាចគេឯងផង! ព្រោះបើមិនអញ្ចឹងទេ មិនដឹងថា តើយប់ស្អែក ឬខានស្អែក នឹងដល់វេន ប៉ះចំលើនរណាទៀតឡើយ។
ករណីប្លន់ ឬសង្ស័យថា ជាករណីប្លន់ យ៉ាងហោចចំនួន៣បានកើតឡើង នៅក្នុងថ្ងៃទី១៧ ខែមីនា ម្សិលម៉ិញនេះ។ ករណីទីមួយ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមីនានេះ ទៅលើមនុស្សមួយក្រុម ដែលមានគ្នាដល់ទៅ៤នាក់ ជិះម៉ូតូស្គូពី ពីរគ្រឿង នៅតាមបណ្តោយផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា។ ជនរងគ្រោះទាំងបួន ប្រុសម្នាក់ និងស្រីបីនាក់ ដែលត្រឡប់មកពីដើរលេង នៅកោះពេជ្រវិញ មកដល់មុខផ្ទះ [...]