រដ្ឋាភិបាលថៃព្រមានចាប់ស្ត្រីដែលថតបង្ហាញ ពីសុដន់មួយកំណាត់ក្រោម
- ដោយ: ប្រាថ្នា ដោយ៖ប្រាថ្នា ([email protected]) -ភ្នំពេញថ្ងៃទី១៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 17, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងប្រទេសថៃឥឡូវនេះ មិនមែនឲ្យតែមានសាច់ពីរដុំ ដ៏ទ្រលុកទ្រលន់ អាចបញ្ចេញស្រេចនឹងចិត្តបានទេ ជាពិសេសការបញ្ចេញសាច់ មួយកំណាត់ខាងក្រោម។ ព្រោះពួកនាងៗស៊ិចស៊ីទាំងនោះ អាចប្រឈមមុខ ជាទោសរហូតដល់៥ឆ្នាំ នៅក្នុងពន្ធនាគារ ប្រសិនបើរដ្ឋាភិបាលយោធាថៃ រកឃើញថា ពួកនាងបានថតបង្ហាញ ពីសាច់សុដន់មួយកំណាត់ ខាងក្រោម បង្ហោះនៅលើបណ្តាញសង្គម។ នេះគឺជាការប្រមានរបស់
រដ្ឋាភិបាលយោធា របស់ប្រទេសដែលល្បីល្បាញ ខាងទេសចរណ៍មួយនេះ បានប្រកាសព្រមានយ៉ាងដូច្នេះ កាលពីពេលថ្មីៗ បន្ទាប់ពីការថតបែបនេះ ចេះតែមានចំនួនច្រើនឡើងៗ ហាក់បានក្លាយជា កាយវិការកំពុងពេញនិយម នៅក្នុងចំណោមយុវតីក្មេងៗ។
អាជ្ញាធរថៃបានចាត់ទុកថា ទង្វើនៃការថតរូប បង្ហាញពីសាច់សុដន់មួយកំណាត់ក្រោម ជារឿងមិនសមរម្យ ខុសទៅនឹងប្រពៃណីថៃ។ ស្ត្រីល្មើស នឹងប្រឈមនឹងការចាប់ខ្លួន យកមកកាត់ទោស ក្រោមច្បាប់ព្រហ្មទណ្ឌ ដែលចែងទាក់ទង នឹងវិស័យវិទ្យាសាស្ត្រ កុំព្យូទ័រ ដ៏តឹងរ៉ឹងបំផុត របស់ប្រទេស។
អ្នកនាំពាក្យក្រសួងវប្បធម៌ របស់ប្រទេសថៃ លោកអានាន់ដា ឈូឆូទី (Anandha Chouchoti) បានប្រាប់សារព័ត៌មាន រ៉យធើរ (Reuters) ថា៖ «នារីទាំងនោះ បានថតរូប បង្ហាញផ្នែកខាងក្រោមនៃ សុដន់ តែមិនបានបង្ហាញមុខពួកគេនោះទេ ដូច្នេះ អ្នកផ្សេងទៀត មិនបានដឹងថា តើនោះ គឺជារូបរបស់អ្នកណាឡើយ ដែលនេះ វាបានជំរុញឱ្យនារីឯទៀត ធ្វើតាម។ ដូច្នេះពួកយើង មានតែប្រឹងប្រែង ហាមឃាត់ និងព្រមាន ទៅដល់នារីទាំងអស់ កុំឲ្យធ្វើបែបនេះទៀត ព្រោះវាជាទង្វើមួយ មិនសមរម្យ»។
លោក បន្តថា៖ «ខ្ញុំសុំមិនបង្ហាញ អំពីវិធី ដែលរដ្ឋាភិបាលអាចរកឃើញថា តើអ្នកណាដែលបានថតបែបនេះខ្លះ ហើយរូបថតនោះ ជារបស់អ្នកណាខ្លះ តែខ្ញុំអាចប្រាប់បានថា អ្នកដែលធ្វើ ទង្វើមិនសមរម្យនេះ អាចនឹងជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំឡើងទៅ»។
ការថតរូបពាក់កណ្តាលទ្រូង បង្ហោះរូបភាពលើបណ្តាញសង្គម បានក្លាយជាល្បែងកំសាន្ត ដ៏ពេញនិយមកាន់តែខ្លាំង នៅក្នុងប្រទេសអាស៊ីភាគខាងកើត ភាគខាងត្បូង ជាពិសេសប្រទេសថៃ។ ការថតរូប បញ្ចេញសាច់ខាងក្រោម នៃសុដន់ ត្រូវបានមហាជនទូទៅ ធ្វើការរិះគន់យ៉ាងចាស់ដៃ និងបានចាត់ទុកថា ទង្វើនេះ គឺជាការចម្លងវប្បធម៍ ពីបរទេស។ ជាពិសេសក្រុមអ្នករិះគន់ថៃ បានលើកឡើងថា ការថតរូបបែបនេះ វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃនៃប្រពៃណី និងទំនៀមទំលាប់របស់ប្រទេសថៃ៕