Kendall ប្អូននាងគីម ចេញដើរគ្មានអាវទ្រនាប់... គ្មានបញ្ហា!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 31, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតី «Kendall Jenner» ដែលត្រូវជាប្អូនស្រីបង្កើត របស់នាង «Kim Kardashian» តារាទូរទស្សន៍អាមេរិកដ៏ល្បីឈ្មោះ មិនសូវជាចូលចិត្ត ពាក់អាវទ្រនាប់ប៉ុន្មានទេ បើទោះជានាងមានអាយុ ទើបតែ២០ឆ្នាំក៏ដោយ។ ហើយយុវតីវ័យក្មេងរូបនេះ បានប្រកាសទទួលស្គាល់ និងទទួលខុសត្រូវ ពីការមិនពាក់អាវពិសេសនេះទៀត។
នៅលើគេហទំព័រផ្លូវការរបស់នាង នៅក្នុងសប្ដាហ៍កន្លងមកនេះ យុវតី «Kendall» បានបង្ហោះរូបថតប៉ុន្មានសន្លឹកថ្មីៗ ដើម្បីប្រណាំងប្រជែង នឹងតារាស្ត្រីទាំងឡាយ ដែលចូលចិត្តព្រលែង ដើមទ្រូងរបស់ខ្លួន យ៉ាងព្រហើន។
យុវតីវ័យក្មេង ដែលទំនងជាមានទំនាក់ទំនងស្នេហា ជាមួយអ្នកចម្រៀង Rap ឈ្មោះ «A$AP Rocky» នោះ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមើលមិនឃើញ ថាវាមានបញ្ហានៅត្រង់ណា បើគ្រាន់តែចេញដើរ នៅតាមដងផ្លូវ ដោយមិនមានពាក់អាវទ្រនាប់នោះ? ផ្ទុយទៅវិញ វាមានលក្ខណៈស៊ិចស៊ី វាធ្វើឲ្យមានអារម្មណ៍រហើយស្រួល។ ខ្ញុំស្រឡាញ់ដើមទ្រូង របស់ខ្ញុំណាស់។»
បញ្ហានៅត្រង់ថា ក្រុមអ្នកប្រមាញ់រូបថត ដែលនៅក្បែរនាង នាំគ្នាជ្រួលជ្រើម ទាញយកម៉ាស៊ីនថត មកថតពីទិដ្ឋភាពនេះ ស្ទើរតែចង់ផ្ទុះម៉ាស៊ីនទៅហើយ។ យុវតី «Kendall» បាននិយាយទៀតថា៖ «គេនាំគ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយឃើញខ្ញុំគ្មានពាក់អាវទ្រនាប់ ព្រោះគេគិតថា វាមិនស័ក្ដិសមទៅនឹងចរិកឫកពាររបស់ខ្ញុំ។ តែនៅពេលដែលខ្ញុំធ្វើវា នៅពេលនោះ វាបានប្រែក្លាយ ទៅជាឱកាសមួយដ៏ស្មុគ្រស្មាញ សម្រាប់ក្រុមអ្នកថតរូបទៅវិញ។»៕