ពលរដ្ឋនៅអូដំរី ថាមន្ត្រីនគរបាលមករុះរើផ្ទះសម្បែងខ្លួន យ៉ាងអាណាធិបតេយ្យ
ប្រភពពត័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រុះរើ ដោយមិនមានហេតុផល ច្បាស់លាស់នេះ បានធ្វើឡើង នៅក្នុងសហគមន៍អូដំរី សង្កាត់ស្ទឹងហៅ ខណ្ឌអូត្រែស ខេត្តព្រះសីហនុ។ នៅមិនទាន់មានការបញ្ឈប់ណាមួយ នៅឡើយទេ បើតាមការបញ្ជាក់ របស់ពលរដ្ឋនៅទីនោះផ្ទាល់ ដោយហេតុថា ម្ចាស់ផ្ទះទាំងអស់ មិននៅផ្ទះ និងចេញទៅធ្វើការងារអស់ ហើយមន្រ្តីទាំងនោះឆ្លៀតពេល អ្នកភូមិមិននៅ ក៏ធ្វើសកម្មភាពតែម្តង។ ប្រភពបានបន្តថា ទោះបីជាអ្នកភូមិខ្លះ បានដឹងពីការរុះរើនេះ ហើយបានចេញ ពីធ្វើការមកវិញក៏ដោយ ក៏មិនអាចចូលទៅកាន់ ផ្ទះសម្បែងរបស់ខ្លួន បានដែរ ព្រោះក្រុមអ្នករុះរើ របស់អាជ្ញាធរទាំងនោះ បានបិទផ្លូវចេញចូល ក្នុងសហគមន៍ជិតឈឹង។
លោក សេង ឌីណា ជាម្ចាស់ផ្ទះមួយ ក្នុងចំណោមម្ចាស់ផ្ទះ ទាំង១៤៩គ្រួសារ ដែលរងគ្រោះ ក្នុងសហគមន៍អូដំរី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅព្រឹក ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះថា ប៉ូលិសទាំងនោះ ប្រដាប់ដោយអាវុធ [...]