ព្រាប កុល បារម្ភ​ពី​គំរូ​តារា​ល្បីៗ ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​យុវជន

តារាល្បីៗនៅក្នុងប្រទេសកម្ពុជា មានឥទ្ធិពល៧១% ទៅលើយុវជន ហើយសកម្មភាពមួយចំនួន របស់ក្រុមតារាទាំងនោះ ជាពិសេសការផ្សព្វផ្សាយ ទាក់ទងជាមួយស្រាបៀរ បានជះឥទ្ធិពលមិនល្អដល់យុវជន។ នេះបើតាមលោក ព្រាប កុល។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីអ្នកដឹកនាំធំៗ និងបុគ្គលសាធារណៈ ដែលមានឥទ្ធិពលលើយុវជន៨៧% ទៅលើយុវជន ក្រុមតារាល្បីៗ ក៏​មាន​ឥទ្ធិពលខ្លាំងផងដែរ ក្នុងនោះពួកគេ មានឥទ្ធិពល រហូតដល់៧១%។ រាល់ឥរិយាបទ និងទង្វើនៃការប្រព្រឹត្ត គ្រប់បែប​យ៉ាង សុទ្ធតែបង្ហាញនូវគំរូ និងជះឥទ្ធពលដល់យុវជន។ ហើយគម្រូមួយចំនួន គឺជាគម្រូមិនល្អ ដែលអាចឱ្យ​យុវជន​ធ្វើ​ត្រាប់​តាម។ នេះ បើតាមការលើកឡើង របស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។

ការលើកឡើងរបស់លោក ព្រាប កុល ធ្វើឡើង នៅក្នុងកម្មវិធីសម្ពោធរ បាយការណ៍ស្ទង់មតិ ថ្នាក់ជាតិស្តីពី «ការយល់​ឃើញ របស់យុវជន អំពីអំពើពុករលួយ និងសុចរិតភាព នៅប្រទេសកម្ពុជា» នៅថ្ងៃទី១៨ មីនា ឆ្នាំ២០១៥នេះ នៅឯ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី។

ប្រធានអង្គការតម្លាភាពដដែលនេះ បានបន្តថា៖ «ហើយខ្ញុំនិយាយ មិនមែនក្នុងន័យរិះគន់ទេ និយាយក្នុងន័យថា បង្ហាញ​ការព្រួយបារម្ភ ខ្ញុំឃើញតារាល្បីៗយើង នៅក្នុងប្រទេសកម្ពុជាភាគច្រើន ឈរនៅពីមុខ ឬពីក្រោយផ្លាកស្រាបៀរ ស្ទើតែ​ទាំង​អស់ ទាំងតួកុន អ្នកចម្រៀងល្បី អ្នកសម្តែងហ្នឹងគឺថា បើមិននៅពីមុន គឺនៅពីក្រោយសា្របៀរ»។

លោកបន្ថែមថា បើសិនជាក្រុមតារាល្បីទាំងអស់នោះ ចេះតែឈរនៅពីមុខ ឬពីក្រោយផ្លាកស្រាបៀរ តើវានឹងជះ​ឥទ្ធិពល​បែបណា ទៅលើយុវជននៅថ្ងៃក្រោយ? លោកថា ការលើកឡើង ជាក្តីបារម្ភរបស់លោកនេះ គឺជាសារមួយ ផ្តាំ​ដល់​ក្រុមតារាល្បីៗទាំងនោះ គួរតែធ្វើយ៉ាងណា ដើម្បីផ្តល់ជាគំរូល្អដល់យុវជន។

យុវតីម្នាក់ ដែលជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើង សកម្មភាពរបស់តារាទាំងនោះ បានជះ​ឥទ្ធពលយ៉ាងច្រើន ទៅដល់យុវជន។ មានយុវជនមួយចំនួន បានចម្លងតាមស្ទើតែទាំងស្រុង ទាំងការស្លៀកពាក់ ម៉ូត​សក់ និងអត្តចរិក។ ហើយទង្វើររបស់តារាខ្លះ បានបង្ហាញនូវគំរូមិនល្អ នៅពេលដែលយុវជនយកតម្រាប់តាម នាំឱ្យ​ប៉ះ​ពាល់ដល់សង្គម ជាពិសេសការស្លៀកពាក់ស៊ិចស៊ី បានធ្វើឱ្យប៉ះដល់ប្រពៃណីរបស់ខ្មែរ។

និស្សិតស្រីរូបនេះ បានអះអាងបន្តថា៖ «ប៉ុន្តែក៏មាន​តារាមួយចំនួន បានធ្វើសកម្មភាពល្អ ដូចជាការថែរក្សាប្រពៃណី ធ្វើ​សកម្មភាពមនុស្សធម៌ និងការពារបរិស្ថានជាដើម។ ខ្ញុំឃើញ​ថា នៅពេលបច្ចុប្បនេះ មានតារាច្រើនណាស់ ដែលគាត់​បាន​ធ្វើ​គំរូល្អដល់យុវជន។ មានតិចតួចប៉ុណ្ណោះ ដែល​ធ្វើឱ្យយុវជនវក់វី ខូចតាមគាត់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...