បុកដុំកំណាត់បំប៉ើងខ្លួនឡើង នៅលើផ្លូវល្បឿនលឿន
មេរៀនមួយទៀត ដើម្បីបង្កាគ្រោះក្នុងការបើកបរ និងបានបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសរបស់អ្នក ជាគ្រោះថ្នាក់សម្រាប់អ្នកដទៃ។
ហេតុការណ៍បានកើតឡើង នៅលើថ្នល់ល្បឿនលឿនឆ្លងរដ្ឋ (Interstate 94) នៃរដ្ឋ«Minnesota,» ភាគខាងជើងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក។ យុវជនអ្នកបើកម៉ូតូមួយរូប បានបើកបរលើផ្លូវនោះ នៅពីក្រោយរថសណ្ដោងមួយគ្រឿង ដែលមានចងកំណាត់កម្រាលរមូរមួយដុំធំ ពីខាងក្រោយ។ បញ្ហានៅត្រង់ថា ការចង់ដុំកំណាត់នេះ មិនមានសភាពជាប់ល្អនោះទេ ហើយបានបណ្ដាលឲ្យដាច់ធ្លាក់នៅលើដងផ្លូវ ជាពិសេសនៅចំពេល ដែលយានយន្ដជាច្រើន កំពុងធ្វើចរាចរណ៍ ដោយល្បឿនលឿននោះផង។
ជាអកុសល សម្រាប់យុវជនអ្នកបើកម៉ូតូ និងបើទោះជាគ្នាខំប្រឹងគេចយ៉ាងណា តែល្បឿនម៉ូតូ (ដែលត្រូវបើកឲ្យលឿន តាមការកំណត់ នៃផ្លូវល្បឿនលឿន) មិនអាចគេចផុតឡើយ។ ម៉ូតូបានបុកដុំកំណាត់ ហើយបានបំប៉ើងខ្លួនឡើង មុននឹងដួលទៅលើថ្នល់ ខណៈយានយន្ដដទៃទៀត [...]