All Articles of MONOROOM.info

ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»

ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»

«ប្ដីសម្លាញ់! ឲ្យអូនសុំទោស ដែលអូនមិនបាន នៅជិតមើលថែបង» បើសូម្បីរូបបង ត្រូវបានគេបាញ់សម្លាប់ ឲ្យ​ស្លាប់​យ៉ាង​រន្ធត់ ក្លាយ​ទៅជាសាកសពទៅហើយក្ដី។ នេះជាសំដីដ៏ខ្លោចផ្សារ របស់ភរិយាម្នាក់ ដែល​បាន​ឃ្លាត​​ឆ្ងាយ ពី​ស្វាមី​របស់ខ្លួន រាប់ចាប់​តាំង​ពី​ស្វាមី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រហូតយកទៅបញ្ចុះ ដាក់​​ទៅ​​​ក្នុង​​ផ្នូរ​ក្រោម​ដី។

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោក កែម ឡី បានរៀបរាប់ដូច្នេះ ពីទីកន្លែងដែលអ្នកស្រី និង​កូន​ទាំង​ប្រាំ (កូនទីប្រាំ ទើប​នឹងកើតម្សិលម៉ិញ) កំពុងលាក់ខ្លួន នៅក្រៅប្រទេស ទៅនឹងរូបថតមួយចំនួន ដែល​ប្រិយមិត្ត​នៅក្នុងបណ្ដាញសង្គម បានបង្ហោះ ស្ដីពី​ផ្នូរ និងរូបថតរបស់លោក កែម ឡី នៅមុនប៉ុន្មានថ្ងៃ នៃពិធី​បុណ្យ​​ភ្ជុំបិណ្ឌ។ ហើយសំដីទាំងនេះ ជាសំណោកដ៏សោកសៅ នៃការផ្ដាច់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចេញ​ពី​មនុស្ស​ម្នាក់ ដែលខ្លួនស្រឡាញ់។

ប៉ុន្តែការផ្ដាច់​មនោសញ្ចេតនានេះ [...]

អ្នក​បម្រី​លើ​យន្ដហោះ​ដ៏​សិចស៊ី ចុះ​មក​ធ្វើការ​ក្នុង​រថភ្លើង​នៅ​ប៉ារីស

នៅពេលអ្នកជ្រើសរើស ការធ្វើដំណើរតាមរថភ្លើង ជាពិសេសក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស អ្នក​គប្បី​ប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់​ដែលអាចកើតមានគ្រប់ពេល ប្រសិនជាអ្នកភ្លេចខ្លួន ឬធ្វើសកម្មភាពអ្វីមួយ ជ្រុល​ហួស​ហេតុ។ នេះជាសារមួយ នៅក្នុងយុទ្ធការផ្សព្វផ្សាយ របស់សហគ្រាស​ដឹកជញ្ជូន​សាធារណៈ​ស្វ័យយ័ត នៃ​រដ្ឋធានី​ប៉ារីស (ប្រទេសបារាំង) ដែលហៅកាត់ជាភាសាបារាំង «RATP» កាលពីចុងខែសីហា កន្លងមក។

ដើម្បីពញ៉ាក់អារម្មណ៍ ទៅដល់អ្នកដំណើរទាំងអស់ ដែលបានប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ របស់​ខ្លួន​នោះ សហគ្រាសរដ្ឋមួយនេះ បានបង្កើតឈុតឆាក ដ៏ពិសេសមួយ នៅចំថ្ងៃ​ដែលមាន​អាកាសធាតុ ដ៏ល្អ​បំផុត​ប្រចាំ​រដូវ​កាល។ យុវតីស្អាតៗក្មេងៗ ចំនួនជាង១០នាក់ និងយុវជនពីរនាក់ បានស្លៀកពាក់​លាបម្សៅ ជាអ្នក​​បម្រើ​ការ​​នៅ​លើ​យន្ដហោះ ហើយបានធ្វើយុទ្ធនាការនោះ ដោយដើរចែកខិតប័ណ្ណ និងដើរធ្វើ​កាយ​វិការ​​ពន្យល់ ទៅ​ដល់​បណ្ដា​អ្នកធ្វើដំណើរ នៅក្នុងទូរថភ្លើង [...]

ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្យ៍ ស្នើ​ឲ្យ​មាន​អន្តរាគមន៍​មួក​ខៀវ នៅ​ស៊ីរី

ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្យ៍ ស្នើ​ឲ្យ​មាន​អន្តរាគមន៍​មួក​ខៀវ នៅ​ស៊ីរី

បណ្ដាប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សាសហប្រតិបត្តិការ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ហៅ​កាត់​តាម​ភាសាអង់គ្លេស «GCC» បានទាមទារ កាលពីថ្ងៃសៅរ៍ទី១ ខែតុលានេះ ស្នើសុំឲ្យអង្គការ​សហ​ប្រជា​ជាតិ ធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យមានបទឈប់បាញ់មួយ សម្រាប់ក្រុងអាឡិប (Alep ស្ថិត​ក្នុង​ភាគពាយ័ព្យ​នៃប្រទេស)។ ក្រុមប្រទេសទាំងនោះ បានចាត់ទុក​ការវាយលុក​ធ្វើឡើង ពីសំណាក់​កងទ័ព​ស្និត​នឹងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយយោធា​រ៉ូស្ស៊ីនោះ ថាជា«ការរំលោភបំពាន ដោយជាក់ស្ដែង ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ»។

ប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សា «GCC» រួមមាន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន កូវ៉េត អូម៉ាន កាតា និងប្រទេស​អេមៀរ៉ាតអារ៉ាប់រួម។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន «SPA» របស់ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បានឲ្យដឹងថា អគ្គលេខាធិការនៃក្រុមប្រឹក្សា «GCC» សូមទាមទារឲ្យ [...]

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

តាមពិតទៅ ការបង្ហោះនូវ«ការត្រៀមខ្លួន» នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ បានធ្វើឡើង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំទៅម៉ិញមកម្លេះ។ តែដោយសារថ្ងៃនេះ ជាខួបមួយឆ្នាំ ទើបព្រះអង្គ​ម្ចាស់​យក​ការបង្ហោះនោះ មកចែករំលែក (Share) ឡើងវិញ នៅមុននេះបន្តិច ដោយសរសេរអមថា៖ «ត្រៀម​ខ្លួន​​ឲ្យ​ហើយ»។

ត្រៀមខ្លួនពីអ្វី និងធ្វើអ្វី? នៅក្នុងសារ ដែលព្រះអង្គបង្ហោះ តាំងពីឆ្នាំមុននោះ បានឲ្យដឹងថា៖ «ខែសីហា ឆ្នាំ​២០១៨: គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្ស សង្រ្គោះជាតិ បានឈ្នេះឆ្នោតហើយ។ យើងត្រៀម​ធន​ធាន​មនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ការផ្លាស់ប្តូរ ស្របទៅតាមពាក្យសន្យា ជូនប្រជារាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត។»។

សារនោះ បានសរសេរបន្ត ដោយធ្វើការរៀបរាប់ ជាតួលេខឡើងថា៖

១ - រាជរដ្ឋាភិបាល: ប្រសិនបើយើងទុក ២៥ ក្រសួងដដែល ហើយយើងដាក់រដ្ឋមន្ត្រី ១ រដ្ឋលេខាធិការ ១ [...]

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិត​ក្នុងក្រុង «Altamira» ភាគកណ្ដាល​នៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​រាយការណ៍​ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែង​និង​ទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។

វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់​ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត​(ទទឹង)​​​របស់​ពស់​ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។

បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្ស​សត្វ​ព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...