សេចក្ដីស្នេហា ដែលមិនអាចឲ្យនរណាម្នាក់បង្ខំបាន...
មនុស្សសត្វដែលគ្មានបេះដូង គឺមនុសសត្វដែលស្លាប់។ មនុស្សសត្វដែលគ្មានដួងវិញ្ញាណ គឺជាមនុស្សដែលគ្មានព្រលឹង មិនអាចធ្វើអ្វីផ្សេងបាន មានតែដង្ហើមដក គ្រាន់តែនឹងរស់ រហូតមានមនុស្សសត្វដែលគ្មានព្រលឹងខ្លះ រស់រងចាំតែ សេចក្ដីស្លាប់ប៉ុណ្ណោះ។
ខ្ញុំនឹងមិនលើកយកមកបរិយ៉ាយទេ អំពីសេចក្ដីស្នេហា ដែលមានរវាងទារក និងម្ដាយ ឬរវាងវត្ថុពីរដែល គេអាចឆក់ ជាប់គ្នាបាន បណ្ដាលមកពីសភាវគតិរបស់វានោះទេ (ឧទាហរណ៍៖ ដូចជាដែកឆក់ដែលមានប៉ូល វិជ្ជមាន និងអវិជ្ជមាន ជាដើម)។ តែខ្ញុំនឺងនិយាយបកស្រាយ ពីសេចក្ដីស្នេហា ឬការស្រឡាញ់រវាងមនុស្សសត្វទាំងឡាយ ដែលបានផ្ទុះបំបែក ដួងចិត្តរបស់ខ្លួន ដែលមានធម្មតាពីមុន ឬដូចជាបានជ្រុះរបូតបេះដូងរបស់ខ្លួន ចេញពីប្រអប់ទ្រូង ដោយហេតុមក ពីខ្លួនបានយល់ក្នុងឱរ៉ា នូវខ្សែរភ្នែកដ៏មុតថ្លា ឬរូបសម្ផស្សដ៏ល្អឯក ឬភាពក្លាហ៊ានរាបសារ ស្លូតបូត ... [...]