សេចក្ដី​ស្នេហា ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​បង្ខំ​បាន...

សេចក្ដីស្នេហា ជាធម្មជាតិ គ្មានពណ៌គ្មានសម្បុរមួយ ដែលគ្រប់មនុស្សសត្វ នរណាៗក៏ត្រូវការវាដែរ។ មនុស្សសត្វដែល គ្មាន​សេចក្ដី​ស្នេហា គេច្រើនតែចាត់ទុកថា មនុស្សសត្វនោះគ្មានបេះដូង​។ ឬនិយាយសរុបអោយឆាប់យល់ គ្រប់​មនុស្ស​សត្វ ដែល​មាន​បេះដូង គឺ​សេចក្ដី​ស្នេហា បានកើតមកជាមួយរួចទៅហើយ រាប់តាំងពីទារកដែលទើបនឹងកើត រហួតដល់ ចាស់ឈឺស្លាប់។ បើអញ្ចឹង សេចក្ដី​ស្នេហា វា​ពិត​ជា​មិន​អាច​កាច់​ផ្ដាច់​ចេញ​ពី ជីវិតរបស់មនុស្សសត្វបានឡើយ។ ការកាត់ សេចក្ដីស្នេហា ចេញពីរូបរាយកាយ ហាក់​ប្រៀប​បាន​ទៅ​នឹង ការកាត់បេះដូង អោយដាច់ចេញពីប្រអប់ទ្រូង​ ដ៏តូចចង្អៀត ក៏ព្រមទាំង ដូចជាការកាត់ចេញ នូវ​ដួង​វិញ្ញាណ​ដ៏​សែន​សំខាន់ ពី​ជិវិត​របស់​មនុស្ស​សត្វ​ផង​ ទាំងឡាយទាំងពួង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: May 12, 2012
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សសត្វដែលគ្មានបេះដូង គឺមនុសសត្វដែលស្លាប់។ មនុស្សសត្វដែលគ្មានដួងវិញ្ញាណ គឺជាមនុស្សដែលគ្មានព្រលឹង មិន​អាចធ្វើអ្វីផ្សេងបាន មានតែដង្ហើមដក គ្រាន់តែនឹងរស់ រហូតមានមនុស្សសត្វដែលគ្មានព្រលឹងខ្លះ រស់រងចាំតែ សេចក្ដី​ស្លាប់​ប៉ុណ្ណោះ។

ខ្ញុំនឹងមិនលើកយកមកបរិយ៉ាយទេ អំពីសេចក្ដីស្នេហា​ ដែលមានរវាងទារក និងម្ដាយ ឬរវាងវត្ថុពីរដែល គេអាចឆក់ ជាប់​គ្នា​បាន បណ្ដាលមកពីសភាវគតិរបស់វានោះទេ (ឧទាហរណ៍៖ ដូចជាដែកឆក់​ដែលមានប៉ូល វិជ្ជមាន និងអវិជ្ជមាន ជាដើម)។ តែខ្ញុំ​នឺង​និយាយបកស្រាយ ពីសេចក្ដីស្នេហា ឬការស្រឡាញ់រវាងមនុស្សសត្វទាំងឡាយ ដែលបានផ្ទុះបំបែក ដួងចិត្ត​របស់​ខ្លួន ដែលមានធម្មតាពីមុន ឬដូចជាបានជ្រុះរបូតបេះដូងរបស់ខ្លួន ចេញពីប្រអប់ទ្រូង ដោយហេតុមក ពីខ្លួន​បាន​យល់​ក្នុង​ឱរ៉ា នូវខ្សែរភ្នែកដ៏មុតថ្លា ឬរូបសម្ផស្សដ៏ល្អឯក ឬភាពក្លាហ៊ានរាបសារ ស្លូតបូត ... របស់មនុស្សសត្វ ម្នាក់ទៀត។ ការ​ចាប់​ផ្ដើម​មានសេចក្ដីស្នេហា វាបានធ្វើអោយមនុស្សសត្វ ដែលមិនទាន់ដឹងក្ដីទាល់តែសោះ មានចិត្តមួយ ចំលែកប្លែកជាទីបំផុត ដែលនោះគឺជាចិត្តត្រេតត្រអាលនិង ធ្វើខ្លួនអោយធំមុនអាយុ។ សេចក្ដីស្នេហា​​ ដែលវាចាប់ផ្ដើម ពន្លក​ចេញ​ពី​ឧត្តមគតិ​មួយ​ដ៏​ពិសេស​ថ្លៃថ្លា នៃការអោយតំលៃរបស់មនុស្សសត្វមួយ ទៅរកមនុស្សសត្វមួយទៀត។ មិនត្រឹមតែប៉ុណ្ណោះ សេចក្ដី​ស្នេហា បានបណ្ដាលអោយមនុស្សសត្វទាំងឡាយ ធ្វើខ្លួនក្លាយជាចំណីអគ្គីស្នេហ៍ ដែល​មិនទាំងបាន ដឹងថា តើភ្លើង​ស្នេហ៍​នោះ​ មានចំហេះឆេះសន្ធោសន្ធៅ និងក្ដៅដល់កំរិតណា។

មានសេចក្ដីស្នេហា គឺដូចជាបានលូកដៃចូលទៅក្នុង ភ្នំភ្លើងដែលកំពុងតែផ្ទុះ មិនអាចនឹងរលត់។ ស្រវឹងនឹងសេចក្ដីស្នេហា ខ្លាំងក្លាជាស្រវឹងអាភៀន រាប់សិបពាន់ម៉ឺនដង។ មនុស្សសត្វខ្លះបានសុខចិត្ត ស្លាប់ខ្លួន ជាងជារស់នៅ ក៏ព្រោះតែ សេចក្ដី​ស្នេហា។ មនុស្សសត្វខ្លះទៀត សុខចិត្តពុះពារឧបសគ្គ ឆ្លងភ្នំឆ្លងសមុទ្រ ហាលភ្លៀងហាលខ្យល់ គ្រប់បែបគ្រប់យ៉ាង ក៏​ដើម្បី​តែ​សេចក្ដីស្នេហា។ រឺឯមនុស្សសត្វខ្លះទៀត ក៏សុខស៊ូទ្រាំចិត្ត រស់រងកម្ម  ប្រៀបបាននឹងមនុស្សគ្មានវិញ្ញាណ យ៉ាង​វេទនា​ខ្លោចផ្សារ ធ្វើយ៉ាងណាអោយតែបាន រស់ជិត ឬឃើញមនុស្សសត្វដែលខ្លួនស្រឡាញ់ ដែលកំពុងរស់ យ៉ាង​សុខ​ក្សេម​ក្សាម។ ថែមទាំងមនុស្សសត្វខ្លះ បានទាំងស្លាប់ទៅហើយ កប់ឬដុតខ្លួនយកទៅជាមួយ ទាំងសេចក្ដីស្នេហាផង ហើយ​ដែលលុះចំណេរកាលក្រោយៗមក ទើបត្រូវបានគេរកឃើញមកវិញ ថាជាសេចក្ដីស្នេហាមិនរស់ តែថាវា ក៏​មិន​បាន​ស្លាប់​ជា​មួយ​នឹងម្ចាស់វាដែរ។ល។

សេចក្ដីស្នេហា ដែលលើកមកជូនទាំងអំបាលម៉ាន ជាសេចក្ដីស្នហាដ៏សែនរំជួលចិត្ត​ របស់មនុស្សសត្វទាំងឡាយនោះ​ ជា​សេចក្ដី​ស្នហា ដែលយើងបានដឹងបានលឺហើយកាលណា ទ្រាំចិន្តាមិនកោតសសើរមិនបាន។ ហើយដោយហេតុ ខ្ញុំ​និយាយ​លើកយក ពាក្យទាំងមនុស្សទាំងសត្វ យកមកជំរាបជូនរៀបរាប់ពីសេចក្ដីស្នេហានេះ បើទោះជាសត្វ មិនមានការត្រិរិះ គិតពិចារណា និងសុភវិនិច្ឆ័យ ដូចជាមនុស្សយ៉ាងណាក៏ដោយចុះ ក៏សេចក្ដីស្នេហារបស់សត្វ មិនដែល បានបែកចែក នូវ​ថានះ ទាបខ្ពស់ពណ៌សម្បុរ ឬក៏មានក្រអ្វីនោះទេ។ ខ្ញុំអាចនិយាយបានម្យ៉ាងទៀតថា​ ធម្មជាតិលោក បានបង្កើតសត្វមក អោយ​គ្នា​មាន​សភាវគតិ ដើម្បីមានស្នេហារវាង ធាតុញ៉ី និងធាតុឈ្មោល​តែម្ដង ដោយគ្មានការ ពិចារណា​វែង​ឆ្ងាយ​អ្វីទាំងអស់ តែយ៉ាងហោចណាស់ សេចក្ដីស្នេហារបស់សត្វ មានភាពបរិសុទ្ធ មិនមានភាពក្លែងបន្លំ ទៅតាម​ការ​បែង​ចែក​អ្វី​ឡើយ។ តែសេចក្ដីស្នេហារបស់មនុស្ស ដោយហេតុតែមនុស្ស ជាសត្វដែលមានវិចារណញ្ញាណ ដែលចេះថ្លឹងថ្លែង​ ចេះគិត​បែង​ចែក ពីហេតុនិងផល ល្អនិងអាក្រក់ ទាបនិងខ្ពស់ (...) វាបានធ្វើអោយសេចក្ដីស្នេហា របស់មនុស្ស មានរូបរាង​ខុស​ប្លែក​ឆ្ងាយ ពីសេចក្ដីស្នេហារបស់សត្វ។

សេចក្ដីស្នេហានៅក្នុងសង្គមខ្មែរ

ការវិវត្តន៍របស់សង្គមមនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ បានធ្វើអោយការចាប់ពន្លក និងដំណើរដើរទៅមុខ នៃសេចក្ដី ស្នេហា​ មានរូបរាងកាន់តែប្លែក និងកាន់តែសំបូរបែប។ ទោះបីមនុស្សខិតខំ ពន្យល់ថា សេចក្ដីស្នេហា វាកើតចេញពី បេះដូង​បរិសុទ្ធពិត ឥតក្លែងក្លាយ យ៉ាងណាក៏ដោយ ក៏ភ្លើងអគ្គិនៃសេចក្ដីស្នេហា ដែលវាមានឥទ្ធិពលធំក្រៃលែង អាច​ឈាន​ទៅ​ធ្វើ​អោយមនុស្ស ហ៊ានធ្វើអ្វីៗទាំងអស់ ដូចដែលបាននិយាយរៀបរាប់ខាងលើ។ សេចក្ដីស្នេហា បែបនេះ បាន​បង្ក​អោយ​មានការព្រួយបារម្ភ ពីសំណាក់អ្នកដែលនៅខាងក្រៅសាច់រឿង ដូចជាអ្នកម្ដាយលោកឪពុក រឺក៏ញាតិមិត្ត ។ល។ ដែល​អ្នក​ទាំងនោះ តែងតែគិតយ៉ាងជ្រាលជ្រៅ ពីអានាគត និងជាពិសេស ពីឈុតឆាតនៃសេចក្ដីស្នេហា ដែល​កូន​ចៅ​របស់​ខ្លួន​កំពុងតែដើរតួ ហើយមិនដឹងថាតើនឹងត្រូវបញ្ចប់នៅត្រឹមកំរិតណា ឬក៏វាសនាអាចមានភ័យសំណាង បានជាគូរគាប់ សំរាប់​ជា​គូ​អនាគត​នៅក្នុងជីវិត។ ការភ័យខ្លាច នេះបង្កអោយមនុស្ស បង្កើតជាច្បាប់ ប្រពៃណី ទំនៀមទំលាប់ផ្សេងៗឡើង សំរាប់​​ត្រួតត្រាយ គ្រប់គ្រងទៅលើសេចក្ដីស្នេហា។ មិនត្រឺមជាច្បាប់ប្រពៃណី ទំនៀមទំលាប់ ប៉ុណ្ណោះទេ តែក៏មាន​អ្នក​ម្ដាយ​លោកឪពុកខ្លះ បានដាក់កំហិតបន្ថែម ទៅលើកូនចៅរបស់ខ្លួនថែមទៀតផង។ ដាក់កំហិតជារឿងមួយដូច្នេះហើយ តែ​អ្នក​ម្ដាយ​លោកឪពុក មិនបានបឈ្ឈប់នៅត្រឹមនេះនោះទេ លោកបានឈានទៅ កាន់តែឆ្ងាយជាងហ្នឹង គឺការរៀបចំ សេចក្ដី​ស្នេហា​អោយ​កូនចៅរបស់ខ្លួននោះតែម្ដង។

ការរៀបចំ សេចក្ដីស្នេហាអោយកូនចៅរបស់ខ្លួន គឺជាឆាកល្ខោនមួយ​ ដែលគេបានចាប់យកមនោសញ្ចេតនា របស់មនុស្ស ពីរនាក់​ខុស​ពីគ្នា អោយមកដើរតួ ដោយមិនទាំងដឹងថាតើត្រូវដើរតួ យ៉ាងដូម្ដេច។ អ្នកខ្លះបានបង្ខំចិត្តបោះបង់ចោល ស្នេហា​ចាស់របស់ខ្លួនដើម្បីធ្វើតាមអ្នកមានគុណ ហើយអ្នកខ្លះទៀត ត្រូវរងចាំមើលថាតើគូរអនាគតរបស់ខ្លួន នឹងមានចិត្ត បែបណា បេះដូងបែបណា។ តែបើទោះជាគូរស្នេហាដែលកើតចេញពីការរៀបចំនេះ មានចិត្តបែបណា ឬបេះដូងបែបណា ក៏ដោយ ក៏ត្រូវតែនាំគ្នាខាំមាត់សង្កត់ចិត្តទទួលយក ត្បិតជាបំណងដ៏ថ្លៃថ្លារបស់មាតាបីតា ឬញាតិមិត្ត និងនៅចំពោះមុខ គំនាប​របស់ច្បាប់ទំនៀមទំលាប់។ ទាំងនេះ មាននៅក្នុងឆាកល្ខោន អោយមានសេចក្ដីស្នេហា ជាការរៀបចំទុករបស់អ្នក ដែលគាត់មិនទាំងដែលបានប្រមើលគិតឃើញសូម្បីតែបន្តិចថា  ឆាកល្ខោននេះអាចក្លាយជា សោកនាដកម្មដ៏សែន ខ្លោចផ្សារ​ទៅវិញនោះទេ។

សេចក្ដីស្នេហា មិនអាចនរណាម្មាក់បង្ខំបាន

ជាការពិតហើយ ដែលអ្នកម្ដាយលោកឪពុក លោកតែងតែគិតទៅដល់បុត្រាបុត្រធិតារបស់ខ្លួន។ អ្នកម្ដាយលោកឪពុក ភាគ​ច្រើន​ណាស់ (ជាពិសេសនៅទ្វិបអាស៊ី) បានគិតថា ពួកគាត់បង្កើតកូនមកជារូបរាងហើយ គាត់ក៏បានបង្កើតមកជា មួយ​ដូច​គ្នា​ដែរ​នូវ មនោសញ្ចេតនារបស់កូន​ ហើយវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការដែលពួកគាត់បានគ្រប់គ្រង កូន​រហូត​ពេញ​វ័យ​នោះ ។ ពួកគាត់ត្រូវតែសំលឹងមើលពីអនាគត អោយកូនជារៀងរហូតទៅ រហូតទាល់តែពួកគាត់បិតភ្នែក ជិត​នោះ​ថែម​ទៀត​ផង។

ខ្ញុំសូមលើកយក គោលគំនិតខ្លះៗដែល អ្នកម្ដាយលោកឪពុក គួរតែយល់ ហើយបើកចិត្តអោយទូលាយ សំលឹងមើល អោយ​បាន​ឆ្ងាយ គិតវិភាគនិងពិចារណាឡើងវិញ ហើយជៀសវាងក្នុងការដាក់កំហិត និងការរៀបចំអោយមាន ឆាកល្ខោន នៃ​សេចក្ដី​ស្នេហា ទៅលើកូនចៅ។ តែខ្ញុំសូមមិនលើកមកនិយាយទេ ពីអ្វីដែលមានលក្ខណៈបរទេសនិយម ឬជាលក្ខណៈ ដែល​ខុស​នឹង​ច្បាប់​ប្រពៃណី​ទំនៀមទំលាប់។

យើង​រាល់​គ្នា រាប់​ទាំង​កូនចៅ​របស់យើងតូចៗ ដែលគ្នានៅមិនទាន់ដឹងក្ដីនៅឡើយនោះក្ដី គឺជារូបធាតុដ៏សំខាន់ សំរាប់ គ្រួសារ និង​សង្គម​ដែលយើងរស់នៅ។  រាល់ការគិត និងទង្វើអ្វីក៏ដោយ វាជាវិភាគទានដ៏មានសារសំខាន់ សំរាប់បំរើអោយ គ្រួសារ សង្គម និងប្រទេសជាតិរបស់យើង។ ហើយក៏មិនមាននរណាម្នាក់បង្ខំអោយយើង ធ្វើនូវអ្វី ដែលយើងគិតថា មិន​មាន​ប្រយោជន៍​សំរាប់ខ្លួនឯង គ្រួសារ សង្ពម ឬប្រទេសជាតិនោះក៏ទេដែរ។ ផ្ទុយទៅវិញ យើងក៏មិនត្រូវធ្វើអ្វី ដែល​អាច​អោយ​មាន​លទ្ធផល​អវិជ្ជមានដល់ ខ្លួនឯង ហើយរឹតតែមិនគួរធ្វើទៅទៀត នូវអ្វីដែល ដែលអាចបង្អាក់ដល់ដំណើរ ដើរទៅ​រក​ភាព​ល្អ​ប្រសើរ នៃគ្រួសារ សង្គម និងប្រទេសជាតិរបស់យើង។

រាល់​គ្រប់មនុស្សសត្វ គ្មាននរណាម្នាក់កើតមក យកមកជាមួយ នូវភាពមានក្រ សរខ្មៅ ឬក៏ពូជពង្សវង្សត្រកួលនោះទេ។ រាល់គ្រប់ទារក គ្នាមិនបានជ្រើសរើស មនុស្សឬគ្រួសារ ដើម្បីមកកចាប់កំណើតនោះទេ។ ប៉ុន្តែ គឺអ្នកម្ដាយលោកឪពុក គ្រួសារ ឬសង្គម ដែលទារកនោះរស់នៅជាមួយទៅវិញទេ ដែលបានបង្រៀន អោយទារកមានភាពមានក្រ សរខ្មៅ ឬមាន​ពូជ​ពង្ស​វង្សត្រកូលនោះ។ ណាវិញមួយទៀត រាល់ការរស់នៅ ក្នុងលោកដ៏ធំធេងនេះ ការប្រស្រ័យទាក់ទងគ្នា ទៅ​វិញ​ទៅ​មក ត្រូវតែមានជៀសមិនផុត។ អ្នកលក់ត្រូវការអ្នកទិញ ហើយអ្នកទិញ ក៏មិនអាចទៅរកទិញអ្វីបាន បើគ្មាន អ្នក​លក់​នោះ​ដែរ។ ដោយសារតែហេតុនេះ ទើបសង្គមមនុស្សបង្កើត អោយមានជាភាសារនិយាយឡើង។ អ្នកម្ដាយ លោកឪពុក ត្រូវ​ការ​និយាយ​ទៅ​រក​បុត្រាបុត្រធីតារបស់ខ្លួន ដើម្បីបញ្ជូននូវអ្វីដែលគាត់ចង់ដឹង ឬនិយាយប្រៀនប្រដៅ ទៅរកកូនរបស់ខ្លួន។ ហើយ​បុត្រា​បុត្រធីតា ក៏ត្រូវតែមានឱកាសសួរ ឬឆ្លើយតបទៅកាន់ អ្នកម្ដាយលោកឪពុកខ្លួនឯងវិញដែរ។ ការ​បង្ខាំង​មិន​អោយ បុត្ររបស់ខ្លួន មិនអាចនិយាយស្ដី ពន្យល់ ឬបកស្រាយអ្វីមួយ ការបង្ខាំងនេះ ជារឿងដែលខុស នឹងច្បាប់ ហើយ​គ្មាន​លក្ខណៈ​ល្អ​ប្រពៃ​អ្វីសោះឡើយ។ ការបង្ខាំង ឬការហាមកូនមិនអោយនិយាយស្ដី វាថែមទាំងធ្វើអោយ កូននោះ ក្លាយ​ជា​មនុស្ស​ដែល​មាន​វិបត្តិ​ខាង​ផ្នែកស្មារតី និងគំនិត ហើយរាល់ការប្រឈមមុខគ្នាផ្សេងៗ នឹងធ្វើអោយគ្នា មាន​អារម្មណ៍​ខ្លាច​រអា រួញរា រួចជាមុននោះទៀតផង។  តែអ្នកម្ដាយលោកឪពុកណាមួយ ដែលចង់ឃើញ កូនរបស់ខ្លួន ស្ថិត​ក្នុង​សភាព​បែប​នេះ?

បញ្ហាស្នេហារបស់ បុត្រាបុត្រធីតារបស់ខ្លួន ជារឿងមួយសំខាន់ណាស់​ នៅក្នុងជីវិតរបស់គ្នា ដែលអ្នកម្ដាយលោកឪពុក ត្រូវ​តែ​ដឹង​ហើយ ត្រូវតែយល់ពីគ្នា ដូចដែលអ្នកម្ដាយលោកឪពុកធ្លាប់បានឆ្លងកាត់ ខ្លួនលោករួចមកហើយនោះ។ អ្វីដែល អ្នក​ម្ដាយ​លោក​ឪពុក ធ្លាប់ឆ្លងកាត់រួចមកហើយ បើជារឿងជូរចត់ គួរតែជួយអោយកូនរបស់ខ្លួនជៀស កុំអោយ ជួបឬកើត មាន​ជា​ថ្មី​ទៀត តែបើ​ជាជារឿងល្អ អ្នកម្ដាយលោកឪពុកនោះ ក៏គួរតែប្រាប់ទៅកូនដើម្បីទុកជាគំរូហើយ ហើយត្រូវបង្រៀន អោយ​កូន ចេះ​ធ្វើការសំរេចចិត្តខ្លួនឯង នឹងហ៊ានទទួលខុសត្រូវ ហ៊ានទទួលយក នូវរាល់ការសំរេចចិត្តនោះ។

នៅមានត------

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...