ហ្សែម ស៊្បន នឹងបើកការប្រកួត កីឡាអូឡាំពិកឆ្នាំ២០១២ នៅឡុងដ៍
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារពត៌មានអង់គ្លេសឈ្មោះ The Sun កំពុងមានការជឿជាក់ថា នឹងទទួលបានភាពផ្ដាច់មុខ ក្នុងការផ្សាយដំណឹងពិសេសៗ ទាក់ទងនឹងការបើកដំបូង ការប្រកួត កីឡាអូឡាំពិក នារដូវក្ដៅឆ្នាំ២០១២ខាងមុខនេះ ដោយបានចុះដំណឹងមួយថា ព្រះមហាក្សត្រីយ៉ានី របស់ប្រទេសអង់គ្លេស បានស្នើអោយលោកដានីញ៉ែល ក្រេជ Daniel Craig តារាមួយដួង ដែលបានដើរតួរជា ហ្សែម ស៊្បន James Bond ទំនងជានឹងត្រូវសុំអោយ មកចូលរួមសំដែងក្នុង ខ្សែរភាពយន្ដខ្លីមួយ ដែលនឹងចាក់ផ្សាយនៅលើ រាល់អេក្រង់យក្សនានាពេលនោះ។
ទីក្រុងឡុងដ៍ នឹងក្លាយជាទីកន្លែងកណ្ដាលរួមមួយនៃពិភពលោក ក្នុងការទទួលយកការប្រកួតប្រជែង កីឡាអូឡាំពិក ឆ្នាំ២០១២នេះ។ ហើយការសិក្សារាល់គំរោងទាំងឡាយ កំពុងតែប្រព្រឹត្តទៅ ដើម្បីប្រែក្លាយ ការជួបជុំកំរិតពិភពលោក មួយនេះ ជាព្រឹត្តិការណ៍មិនអាចបំភ្លេចបាន។
មិនមែនគ្រាន់តែជាដំណឹងលេងសើចប៉ុណ្ណោះនោះទេ ដែលសារពត៌មាននេះបានសសេឡើងនោះ។ សមិទ្ធករលោក ដានី ប៊ូលី នឹងផលិតខ្សែរភាពយន្ដខ្នាតខ្លីនេះឡើង ជាពិសេសសំរាប់ការបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២នេះ ដែលមានចំណងជើងថា "ការមកដល់ The Arrival"។ នៅក្នុងខ្សែរភាពយន្ដនេះ យើងនឹងឃើញ ព្រះមហាក្សត្រីយ៉ានី នឹងអាចដើរតួរដោយខ្លួនព្រះអង្គ បើអ្វីៗអាចដំណើរការទៅបានស្រួល។ គឺជាសាច់រឿងធម្មតាមួយ តែមានន័យច្បាស់លាស់់ ៖ ព្រះមហាក្សត្រីយ៉ានី របស់ប្រទេសអង់គ្លេស បានកោះហៅ ហ្សែម ស៊្បន ដើម្បីប្រគល់បេសកកម្មមួយអោយបំពេញ នោះគឺការបើកការប្រកួតកីឡានេះតែម្ដង។ ភ្នាក់ងារ០០៧ ក៏បានជិះយន្ដហោះចេញពីព្រះរាជវាំង ហើយលោតឆ័យយោង នៅពីលើ ពហុកីឡាដ្ឋាន នឹងនៅពីមុខ ទស្សនិកជនរាប់លាននាក់។
មើលអោយមែនទែនទៅ គំរោងនេះបានសន្ដំ ព្រះមហាក្សត្រីយ៉ានី រហូតដល់ព្រះអង្គបានអនុញ្ញាតិ អោយក្រុមថតកុននេះ យកបន្ទប់ទទួលភ្ញៀវ ជាលក្ខណៈឯកជនរបស់ព្រះអង្គ ទៅធ្វើការថតទៀតផង។ ប៉ុន្តែខាងអ្នកគ្រប់គ្រង ព្រះរាជវាំង បាចឃ៊ីងហាម Buckingham Palace មិនចង់ពន្យល់ជាផ្លូវការនូវកិច្ចការនេះទេ ដោយបានលើកថា «វាមិនមែនជាលើក ទីមួយទេ ដែលព្រះបុរមរាជវាំង ធ្លាប់រួមសហការជាមួយ ក្រុមហ៊ុនថតកុន ហើយរាល់ការផ្ដល់កិច្ចសំភាសលំអិត អាចធ្វើបាន តែនៅពេល ភាពយន្ដនោះជិតចាប់ផ្ដើមចេញទៅបញ្ចាំងតែប៉ុណ្ណោះ៕
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ gentside.com
Crédit Photo : wikimedia.org