«ពោត ជា​អាវុធ​ប្រល័យ​លោក»

ពាក្យ​​«លោក»​​មួយម៉ាត់នេះ មិនមែន​«លោកា» ឬ​«លោកី»​នោះទេ តែជា... «លោកសង្ឃ»! នេះជាអ្វី ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាលើកយកមកចំអកឡកឡឺយ នៅចំពោះរឿងរ៉ាវ បែកធ្លាយវីដេអូ​ព្រះសង្ឃលិត​ផ្លែពោត ដែលបង្កឲ្យមានភាពឆោឡោ សឹងតែពេញមួយព្រះរាជាណាចក្រ។
«ពោត ជា​អាវុធ​ប្រល័យ​លោក»
ពីឆ្វេងទៅស្ដាំ៖ ស្ត្រីម្ចាស់វីដេអូ ឈ្មោះ លីតា និងអតីតព្រះសង្ឃ ស្រិល វណ្ណា នៅពេលផ្សឹក។ (រូបថតផ្តិតពីអេក្រង់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 06, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ វីដេអូមួយអមនឹងរូបថតបួនប្រាំសន្លឹក ដែលត្រូវបានបង្ហោះ ចែកចែកនៅលើបណ្ដាញសង្គម បានបង្កឲ្យមានភាពផ្អើលឆោឡោ ទទួលបានការចែករំលែក នៅលើគណនីហ្វេសប៊ុកខ្លះ ដល់ទៅរាប់ម៉ឺនដង និងជាពិសេស ទទួលរងនូវការរិះគន់ យ៉ាងខ្លាំងក្លា។ ខ្លាំងក្លា រហូតដល់ថ្នាក់ ព្រះសង្ឃដែលស្ថិតក្នុងវីដេអូនោះ ត្រូវបកស្បង់ និងសឹងតែឈាន​ទៅដល់ ការជាប់ទោសទណ្ឌ នោះថែមទៀត។

ហេតុអ្វី? ព្រោះក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដ៏តឹងរ៉ឹងនោះ គេបែរជាប្រទះ ទិដ្ឋភាពដ៏ហួសចិត្ត នៅក្នុងវីដេអូ៖ នោះគឺ​រូបភាពបង្ហាញ ពីព្រះសង្ឃមួយអង្គ​កំពុងបៀម និងលិតពោតមួយផ្លែ ប្រកបដោយភាពស្រើបស្រាល ដោយមានការទាញបញ្ចុក ពីសំណាក់ដៃរបស់មនុស្សស្រីម្នាក់។

វីដេអូនេះ មានប្រភពចេញពីណា? ប្រភពដំបូងនៃវីដេអូនេះ ត្រូវបានបង្ហោះ​ដោយគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់​ក្នុងពេលក្រោយមក ថាជាសមាជិក​ក្រុមគ្រួសារ របស់ស្ត្រីវ័យក្មេង​ ដែលបង្ហាញដៃ បញ្ចុកពោតលោកសង្ឃ នៅក្នុងវីដេអូ។ ការបញ្ចេញវីដេអូ មកក្នុងនេះ មានបំណងចង់ផ្ដន្ទា សងសឹកទៅលើព្រះសង្ឃខាងលើ ដោយភ្ជាប់មកជាមួយ នូវការចោទប្រកាន់ព្រះអង្គ នៅចំពោះអាជ្ញាធរថា ព្រះសង្ឃអង្គនេះ បានរំលោភខ្លួន រួចចង់ដោះដៃ។

ការតាម​ផ្ដន្ទាសងសឹក របស់ភាគីខាងស្រី ពិតជាទទួលបានផ្លែផ្កា ព្រោះព្រះសង្ឃ ដែលគេស្គាល់ព្រះនាម ស្រិល វណ្ណា ហើយត្រូវជា​ចៅអធិការ​​វត្ត​ភ្នំ​បាក់​លើ​ និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ (ខេត្តបន្ទាយមានជ័យ) ត្រូវបានចាប់ផ្សឹក និងបញ្ជូនខ្លួន ទៅកាន់ស្នងការនគរបាលខេត្ត មុននឹងដោះលែងមកវិញ នៅរសៀលថ្ងៃ៥ ខែមិថុនាដដែលនោះ។ នេះ បើតាមការផ្សាយ របស់គេហទំព័រនគរបាលជាតិ។

បន្ទាប់ពីហួសចិត្ត ដល់វគ្គចំអកសើចសប្បាយម្ដង...

រឿងវ៉ាវការចោទប្រកាន់ និងការដោះស្រាយ ទៅវិញទៅមក រវាងស្ត្រីម្ចាស់វីដេអូ និងអតីតព្រះសង្ឃ ស្រិល វណ្ណា ហៅ អៀម វណ្ណា នៅចំពោះមន្ត្រីសង្ឃថ្នាក់ខេត្ត និងអាជ្ញាធរ ត្រូវបានផ្សព្វផ្សាយ ជាវីដេអូ និងអត្ថបទ នៅតាមបណ្ដាញសង្គម និងនៅលើប្រព័ន្ធ​សារព័ត៌មាន​ក្នុងស្រុក​ យ៉ាងព្រោងព្រាត។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ដែលទំនងជាយល់សាច់រឿង បានរំសាយកំហឹង​ចេញខ្លះ ពីអតីតព្រះសង្ឃ តែបានងាកទៅលត់ស្ត្រីវ័យក្មេង ជាម្ចាស់វីដេអូនោះវិញ។

អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានបង្កើតពាក្យជាច្រើន មកធ្វើការចំអក ដូចជា «ពោត ជាអាវុធប្រល័យលោក» «ផ្អាក​ឆាន់​ពោត​មួយរយៈ» ឬ «ស៊ី​ពោត​ស្ងោរ អាច​នាំ​ឲ្យ​ខូចអនាគត ដូច្នេះ​មុននឹង​ស៊ី ត្រូវ​ចេះ​ប្រុងប្រយ័ត្ន» ជាដើម។ ម្ចាស់ទំព័រខ្លះទៀត ថែមទាំងបាន បង្កើតរូបភាពកាត់ត ឬរូបភាពប្រៀបផ្ទឹម ដែលមានន័យស្មើ នឹងពាក្យទាំងប៉ុន្មានខាងលើ និងធ្វើឲ្យទ្រាំ មិនផ្ទុះសំណើចមិនបាន៕

» ខាងក្រោមនេះ ជាឈុតឆាកខ្លះៗ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម៖

 

 

 

 

 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...