All Articles of MONOROOM.info

បណ្ឌិត​ឡៅ ម៉ុងហៃ៖ កម្ពុជា​មិន​ពូកែ​ខាង​ពន្យល់ តែ​និយម​តែ​ការ​បង្រ្កាប

បណ្ឌិត​ឡៅ ម៉ុងហៃ៖ កម្ពុជា​មិន​ពូកែ​ខាង​ពន្យល់ តែ​និយម​តែ​ការ​បង្រ្កាប

«ឥលូវនេះ គេនិយមតែការបង្រ្កាបអញ្ចឹង មិនពូកែខាងពន្យល់ទេ!» នេះជាការយល់ឃើញ របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បង្ហាញពីការកត់សម្គាល់របស់លោក ក្នុងពេលកន្លងមក ដែលតែងតែមានការបង្រ្កាប ទៅលើប្រជាពលរដ្ឋ​ ពេលមានការជួបជុំ​សម្តែងមតិម្ដងៗ។


ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ការបង្រាប - លោក ឡៅ ម៉ុងហៃ អ្នកឃ្លាំងមើលស្ថានការ និងវិភាគសង្គម-នយោបាយឯករាជ្យ បានរិះគន់ទៅលើ​ក្រុមសមត្ថកិច្ចចម្រុះ ដែលមានតួនាទីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមថា មិនបានប្រើមូលហេតុសមរម្យ និងសម​ហេតុ​ផលពន្យល់ ប្រាប់ដល់ក្រុមអ្នកតវ៉ានោះទេ។ ផ្ទុយទៅវិញ [...]

យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន ត្រូវ​បាន​កង​ទ័ព​អាមេរិក​ច្រឡំ​បាញ់​ធ្លាក់?

យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន ត្រូវ​បាន​កង​ទ័ព​អាមេរិក​ច្រឡំ​បាញ់​ធ្លាក់?

អ្នកនិពន្ធនិងជាអ្នកការសែតជាតិ អូស្ត្រាលី មួយរូប បានសរសេរចេញជាស្នាដៃ នៅក្នុងសៀវភៅមួយរបស់លោក មានចំណងជើងថា «យន្ដហោះ MH370៖ អាថ៌កំបាំង» ដែលរៀបរាប់យ៉ាងក្បោះក្បាយ ពីការបាត់ខ្លួនរបស់យន្ដហោះ និងបានលើកឡើងពីករណីការច្រឡំ បាញ់យន្ដហោះឲ្យធ្លាក់ របស់កងទ័ពជើងទឹករបស់អាមេរិក។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - ជាង៧០ថ្ងៃកន្លងទៅ បន្ទាប់ពីការបាត់ខ្លួនយ៉ាងចម្លែក នៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ស្នាដៃសៀវភៅដំបូងគេមួយ ទាក់ទងនឹងប្រធានបទនេះ ត្រូវបានបោះពុម្ភចេញ​ផ្សាយ កាលពីថ្ងៃចន្ទទី១៩ ខែឧសភាកន្លងមកនេះ [...]

បក្ស​ប្រជាជន និង​បក្ស​សង្រ្គោះ​ជាតិ ត្រៀម​ការ​ជួប​ចរចា​ជា​ថ្មី?

បក្ស​ប្រជាជន និង​បក្ស​សង្រ្គោះ​ជាតិ ត្រៀម​ការ​ជួប​ចរចា​ជា​ថ្មី?

បន្ទាប់ពីអាក់ខានមួយរយៈមកនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទំនងជាផ្តើមចរចា​នយោបាយ​ជាមួយគ្នាជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះមន្រ្តីជាន់ខ្ពស់របស់គណបក្សទាំងពីរ បានព្រលយឲ្យ​ដឹង​ដូចគ្នាថា ពួកគេពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនយោបាយឲ្យបានឆាប់។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ស ខេង បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន​ នៅមន្ទីររដ្ឋសភាជាតិ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះថា គណបក្សប្រជាជនកម្ពុជា មិនមានហេតុផល​បោះបង់​ការចរចា [...]

កងទ័ព​ថៃ ធ្វើ​រដ្ឋប្រហារ​«ពាក់​កណ្ដាល» ហៅ​ភាគី​ជម្លោះ​ឲ្យ​ជជែក​គ្នា

កងទ័ព​ថៃ ធ្វើ​រដ្ឋប្រហារ​«ពាក់​កណ្ដាល» ហៅ​ភាគី​ជម្លោះ​ឲ្យ​ជជែក​គ្នា

មេទ័ពថៃដ៏មានឥទ្ធិពល ដែលបានដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកនៅថ្ងៃអង្គារនេះ បានអញ្ជើញឲ្យភាគី​ជម្លោះ​ទាំងអស់ ឲ្យចូលតុចរចា និងជជែកគ្នា។ រហូតមកដល់ពេលនេះ មេទ័ពរូបនេះមិនបាននិយាយ កងទ័ពថៃធ្វើ​រដ្ឋប្រហារ ឬផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃនោះទេ តែការប្រកាសដាក់ប្រទេស ទៅក្នុងច្បាប់អាជ្ញាសិក​នេះ ត្រូវបាន​អ្នកវិភាគចាក់ទុកថា ជាការធ្វើ«រដ្ឋប្រហារពាក់កណ្ដាល»។


កម្លាំងទាហារ ត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវនានា ក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុត ចាន់អ៊ូចារ នៅក្នុងសន្និសីទ​ថ្ងៃ​ទី២០ ខែឧសភានេះ បានថ្លែងឡើងថា៖ «យើងកំពុងអញ្ជើញភាគីទាំងពីរ មកជួបជជែកគ្នា»។ [...]

គល់ បញ្ញា៖ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា ទើប​ងាយ​ស្រួល​ដល់​ជប៉ុន

គល់ បញ្ញា៖ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា ទើប​ងាយ​ស្រួល​ដល់​ជប៉ុន

មិនខុសពីរដ្ឋាភិបាលជប៉ុននោះទេ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បាន​លើកឡើងដែរថា ការជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការសហការពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

ការបោះឆ្នោត - លោកគល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅ​កម្ពុជា បានពន្យល់ថា សហគមន៍អន្តរជាតិ មានការយកចិត្តទុកដាក់ពីបញ្ហាបោះឆ្នោតនៅកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...