កងទ័ព​ថៃ ធ្វើ​រដ្ឋប្រហារ​«ពាក់​កណ្ដាល» ហៅ​ភាគី​ជម្លោះ​ឲ្យ​ជជែក​គ្នា

មេទ័ពថៃដ៏មានឥទ្ធិពល ដែលបានដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកនៅថ្ងៃអង្គារនេះ បានអញ្ជើញឲ្យភាគី​ជម្លោះ​ទាំងអស់ ឲ្យចូលតុចរចា និងជជែកគ្នា។ រហូតមកដល់ពេលនេះ មេទ័ពរូបនេះមិនបាននិយាយ កងទ័ពថៃធ្វើរដ្ឋប្រហារ ឬផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃនោះទេ តែការប្រកាសដាក់ប្រទេស ទៅក្នុងច្បាប់អាជ្ញាសិកនេះ ត្រូវបាន​អ្នកវិភាគចាក់ទុកថា ជាការធ្វើ«រដ្ឋប្រហារពាក់កណ្ដាល»។មេទ័ពថៃដ៏មានឥទ្ធិពល ដែលបានដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកនៅថ្ងៃអង្គារនេះ បានអញ្ជើញឲ្យភាគី​ជម្លោះ​ទាំងអស់ ឲ្យចូលតុចរចា និងជជែកគ្នា។ រហូតមកដល់ពេលនេះ មេទ័ពរូបនេះមិនបាននិយាយ កងទ័ពថៃធ្វើរដ្ឋប្រហារ ឬផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃនោះទេ តែការប្រកាសដាក់ប្រទេស ទៅក្នុងច្បាប់អាជ្ញាសិកនេះ ត្រូវបាន​អ្នកវិភាគចាក់ទុកថា ជាការធ្វើ«រដ្ឋប្រហារពាក់កណ្ដាល»។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេទ័ពថៃដ៏មានឥទ្ធិពល ដែលបានដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកនៅថ្ងៃអង្គារនេះ បានអញ្ជើញឲ្យភាគី​ជម្លោះ​ទាំងអស់ ឲ្យចូលតុចរចា និងជជែកគ្នា។ រហូតមកដល់ពេលនេះ មេទ័ពរូបនេះមិនបាននិយាយ កងទ័ពថៃធ្វើ​រដ្ឋប្រហារ ឬផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃនោះទេ តែការប្រកាសដាក់ប្រទេស ទៅក្នុងច្បាប់អាជ្ញាសិក​នេះ ត្រូវបាន​អ្នកវិភាគចាក់ទុកថា ជាការធ្វើ«រដ្ឋប្រហារពាក់កណ្ដាល»។


កម្លាំងទាហារ ត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវនានា ក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុត ចាន់អ៊ូចារ នៅក្នុងសន្និសីទ​ថ្ងៃ​ទី២០ ខែឧសភានេះ បានថ្លែងឡើងថា៖ «យើងកំពុងអញ្ជើញភាគីទាំងពីរ មកជួបជជែកគ្នា»។ លោកមេទ័ព បានថ្លែង​បែបនេះ ជាមួយនឹងការបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹក ក្នុងពេលនេះ ដើម្បីឲ្យប្រទេសថៃ វិលត្រឡប់មករក​ភាព​ស្ងប់ស្ងាត់វិញ បន្ទាប់ពីបានធ្លាក់ក្នុងវិបត្តិនយោបាយ និងការធ្វើបាតុកម្មរំជើបរំជួល តាំងពីជិត៦ខែមកហើយ។

លោកបានបន្តទៀតថា៖ «យើងពិតជាមានសមត្ថភាព នឹងដាក់ពណ៍ទាំងអស់ ឲ្យរួមរស់ជាមួយគ្នា»។ «ពណ៌» ទំនង​ជាមេទ័ពរូបនេះ ចង់សំដៅទៅគូរបដិបក្ខទាំងសងខាង ដែលមានម្ខាងប្រឆាំងរដ្ឋាភិបាល ពាក់ឯកសណ្ឋានលឿង និងម្ខាងទៀតគាំទ្ររដ្ឋាភិបាល ពាក់ឯកសណ្ឋានក្រហម។

ឧត្ដមសេនីយ៍ ដែលនិយាយតិចធ្វើច្រើន ដ៏មានឥទ្ធិពល បានសង្កត់ធ្ងន់ថា៖‍ «រដ្ឋមន្ត្រីរាល់រួប ត្រូវធ្វើការប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បីដោះស្រាយបញ្ហា»។

ឆ្លើយតបនឹងសំនួរ ទាក់ទងនឹងរដ្ឋាភិបាលសព្វថ្ងៃជាអ្វីឲ្យប្រាកដនោះ លោកបានសើចកំប្លែងលេងថា៖ «នៅឯណា​រដ្ឋាភិបាល»?

កងទ័ពថៃបានប្រកាសឲ្យប្រើច្បាប់អាជ្ញាសិក នៅថ្ងៃអង្គារទី២០ ខែឧសភានេះ ហើយបានដាក់ពង្រាយ​ទាហាន​រាប់​សិប នៅតាមដងផ្លូវក្នុងរាជធានីបាងកក។ អ្នកវិភាគជាច្រើន បាននិយាយថា ជារដ្ឋប្រហារ«ពាក់កណ្ដាល» បន្ទាប់​ប្រទេសនេះបានជាប់ផុងទៅក្នុងវិបត្តិនយោបាយ ដែលធ្វើមនុស្ស២៨នាក់បានស្លាប់។ ប្រទេសថៃសម្បូរជោគជាំ និង​ដិតដាមដោយរដ្ឋប្រហារយោធា នៅក្នុងពេលកន្លងមក។ រដ្ឋប្រហារមុននេះ បានកើតឡើងនៅឆ្នាំ២០០៦ ដោយ​បាន​ទម្លាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីនាយករដ្ឋមន្ត្រីជាប់ឆ្នោត។

ក្រុមប្រឆាំងនៅតែបញ្ជាក់ហើយបញ្ជាក់ទៀត ពីជំហរប្រឆាំងរដ្ឋាភិបាលរបស់ពួកគេ បើទោះជាមានការដក​តំណែង​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីលោក ថាក់ស់ីន កាលពីដើមខែនេះក៏ដោយ។ ក្រុមប្រឆាំងបានចោទ​លោកស្រី និងរដ្ឋាភិបាលរបស់លោកស្រី ថាស្ថិតនៅក្រោម«ខ្សែញាក់»របស់លោក ថាក់ស៊ីន។ ពួកគេចង់ឲ្យមាន​ការរើរុះចេញឲ្យអស់ នូវឥទ្ធិពលរបស់លោក ថាក់ស៊ីន ពីប្រទេស និងកំចាត់គ្រួសារស៊ីណាវ៉ាត្រា ពីជីវិតនយោបាយ​ថៃនោះថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...