All Articles of MONOROOM.info

យន្ដហោះ​បាត់​ខ្លួន៖ ស្ត្រី​អង់គ្លេស​ម្នាក់ ឃើញ​យន្ដហោះ​ឆេះ​ជិត​ទឹក​ដី​ថៃ

យន្ដហោះ​បាត់​ខ្លួន៖ ស្ត្រី​អង់គ្លេស​ម្នាក់ ឃើញ​យន្ដហោះ​ឆេះ​ជិត​ទឹក​ដី​ថៃ

នេះជាការរកឃើញនូវចំណុចថ្មីមួយទៀត ទាក់ទងនឹងយន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បន្ទាប់ពីយន្ដហោះនេះបានបាត់ខ្លួន ជិត៣ខែកន្លងទៅហើយ។ អ្នកទេសចរណ៍ជាតិអង់គ្លេសមួយរូប បានលើកឡើង​ប្រាប់អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុករុករកយន្ដហោះ នៅក្នុងមហាសមុទ្រឥណ្ឌា​ខាងត្បូងនោះថា ខ្លួនបានឃើញយន្ដហោះមួយ បានឆេះនៅក្បែរនឹងព្រំដែននៃប្រទេសថៃ ក្នុងយប់កើត​ហេតុ​ជួនចំ​ពេល នឹងការ​បាត់​ខ្លួនរបស់យន្ដហោះ MH370។


រូបគំនូរ បង្ហាញពីយន្ដហោះឆេះធ្លាក់។ (រូបថត ចេញពីរូបគំនូរព្រៀង)

បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ឌឹថែម៍ (The Times) បានរាយការណ៍នៅថ្ងៃអង្គារទី៣ ខែមិថុនានេះថា ស្ត្រី​អ្នកទេសចរណ៍ជាតិអង់គ្លេស អ្នកស្រី កាតឺរីន ធេ [...]

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា [...]

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

ពលរដ្ឋ​​មក​​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ថ្មដា គ្រោង​ចេញ​តវ៉ា​ប្រឆាំង​សន្យា​ខ្យល់

សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាស​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង​ ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជា​ពលរដ្ឋ​ទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះ​ខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ [...]

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចា​នៅ​ព្រឹកស្អែកទៀត។


យីហោរោងចក្រ អូសេអង់ហ្គាមិន នៅនឹងរបងទ្វារោងចក្រ។ (រូបថត MONOROOM.info/ S. Tith)

វិបត្តិកាងារ - លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យទស្សនាវដ្ដី មនោរម្យ.អាំងហ្វូដឹង នៅ​ម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះថា ការចរចាគ្នារវាង ភាគីរោងចក្រអូសេអង់ហ្គាមិន ភាគីសហជីព​កម្មករ និងគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារនៅថ្ងៃនេះ [...]

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។


ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)

ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែង​សង្កត់​ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថា​តែ​កម្ពុជា​នោះទេដែលមិន ប៉ះពាល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...