All Articles of MONOROOM.info

តើ​អ្នក​តំណាង​រាស្ត្រ​ជប៉ុន សុំ​ទោស​យ៉ាង​ដូច​ម្ដេច? (vdo)

តើ​អ្នក​តំណាង​រាស្ត្រ​ជប៉ុន សុំ​ទោស​យ៉ាង​ដូច​ម្ដេច? (vdo)

នៅកម្ពុជាយ៉ាងហោចណាស់ គេឃើញមានលោក កឹម គុណវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់ដ៏កម្រមួយរូប ដែលបានដឹងពី​កំហុសរបស់ខ្លួន ទាក់ទងនឹងការអាក់ខានការផ្សាយបន្តផ្ទាល់ ពីរាជពិធីច្រត់ព្រះនង្គ័ល ហើយបានប្រកាសលាលែង ពីតំណែង។ ប៉ុន្តែក្រៅពីនេះ គេមិនដែលឃើញមន្ត្រីណាម្នាក់ ចេញមុខទទួលខុសត្រូវ ទទួលស្គាល់កំហុស ឬសុំ​ទោសជាសាធារណៈ សូម្បីតែម្ដងនោះឡើយ។ តែបើវាពិបាកណាស់ សូមមើលគំរូរបស់តំណាងរាស្ត្រមួយរូប របស់​ប្រទេសជប៉ុន ដែលបង្ហាញពីរបៀប«សុំទោស»យ៉ាងពិសេស ដូចខាងក្រោម (មានវីដេអូ)។


តំណាងរាស្ត្រជប៉ុន សុំទោស។ (រូបថតផ្តិតចេញពីវីដេអូ)

ពីនេះពីនោះ - កាលពីថ្ងៃអង្គារម្សិលម៉ិញ លោក រីអ៊ូតារ៉ូ ណូរ៉ូមៀរ៉ា (Ryutaro Nonomura) អាយុ៤៧ឆ្នាំ អ្នក​តំណាង​រាស្ត្រជប៉ុន [...]

បាល់ទាត់ពិភពលោក៖ រវាង កាមើរូន និងក្រូអាស៊ី ជាការប្រកួត«បន្លំ»​?

បាល់ទាត់ពិភពលោក៖ រវាង កាមើរូន និងក្រូអាស៊ី ជាការប្រកួត«បន្លំ»​?

សហព័ន្ធបាល់ទាត់នៃប្រទេសកាមើរូន បានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការសង្ស័យ ពីការប្រកួតបន្លំ រវាង​ក្រុមបាល់ទាត់ជំរើសជាតិរបស់ខ្លួន ជាមួយនឹងក្រុមបាល់ទាត់ នៃប្រទេសក្រូអាស៊ី កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ នៅបាល់ទាត់ពិភពលោក ប្រទេសប្រស៊ីល។ ការប្រកួតបន្លំនេះ ត្រូវបានបង្ហើបឲ្យដឹង ដោយទស្សនាវដ្ដីមួយ​របស់​ប្រទេសអាល្លឺម៉ង់ ហើយបានផ្ដោតការសង្ស័យយ៉ាងហោច ទៅលើកីឡាករជាតិកាមើរូន ៧រូប។


ក្រុមបាល់ទាត់ជំរើសជាតិនៃប្រទេសកាមើរូន។ (រូបថត AFP)

បាល់ទាត់ពិភពលោក - នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយសហព័ន្ធបាល់ទាត់ នៃប្រទេស​កាមើរូន កាលពីដើមសប្ដាហ៍នេះ បានបញ្ជាក់ថាកីឡាករ៧រូប នឹងក្លាយជាមុខសញ្ញាថា [...]

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) បានចុះផ្សាយលិខិតមួយ ធ្វើការសុំទោស កីឡាករអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) ទាក់ទងនឹងហេតុការណ៍«ខាំ»របស់ខ្លួន កាលពីសប្ដាហ៍មុន។  នេះជាអ្វី ដែលអ្នកតាម​ដានបាល់ទាត់ នឹងស្មានមិនដល់។


ក្រុមអ្នកស្រឡាញ់បាល់ទាត់ បានខាំរូប ល្វី ស្វារ៉េស ជំនួសវិញ។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបាន ស្វារ៉េស កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមអង់គ្លេស «ខាំ»នៅ​ក្នុង​ការប្រកួត កាលពីអាទិត្យមុនរួច មកដល់ថ្ងៃនេះ កីឡាករអ៊ីតាលី ឈៀលីនី ទំនងជាបានស្ងប់ចិត្តហើយ ដោយសារតែ​ពាក្យសុំទោស របស់កីឡាករ ល្វី ស្វារ៉េស។ ប៉ុន្តែបើទោះជាបានសុំទោសមែន តែ ល្វី ស្វារ៉េស [...]

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ដក​អាជ្ញាប័ណ្ណ​កាស៊ីណូ

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ដក​អាជ្ញាប័ណ្ណ​កាស៊ីណូ

រដ្ឋាភិបាលកម្ពុជា បានព្រមានដកអាជ្ញាប័ណ្ត ពីកាស៊ីណូទាំងឡាយណា ដែលបន្តបំពានបញ្ជារដ្ឋាភិបាល ដែល​មិន​អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ កាស៊ីណូ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។

កាស៊ីណូ - លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំ នៅអគ្គស្នងការនគបាលជាតិ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ បានលើកឡើងថា រហូតមកដល់ពេលនេះ នៅតែមានកាស៊ីណូ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ និងអនិតិជន ចូលលេងល្បែងស៊ីសង។

ចំពោះមុខអ្នកតំណាងកាស៊ីណូ [...]

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

«តើនៅសង្ឃឹមអីទៀត បើខ្មែរសរសេរនិងនិយាយមិនត្រូវទេ ចុះទម្រាំសីលធម៌...?» នេះជាការឡើង របស់ក្រុមអ្នក អភិរក្សសីលធម៌ ជជែកពិភ្សាគ្នា ពីបញ្ហាធ្លាក់ចុះនៃសីលធម៌ ដែលធ្លាប់តែទទួលស្គាល់ពីបណ្តាប្រទេសនានា។


តារាខ្មែរ៖ កញ្ញា សីម ថៃណា (ខាងឆ្វេង) និងនាង យក់ ថិករដ្ឋា។ (រូបថតសហការី)

សិលធម៌ខ្មែរ - នៅសម័យបច្ចុប្បន្ននេះ សីលធម៌ខ្មែរ ត្រូវបានមើលឃើញថា បានធ្លាក់យ៉ាងខ្លាំង ទាំងសម្ដីសម្ដៅ ទាំង​ការស្លៀកពាក់​របស់​យុវវ័យ សិស្សសាលា។ ជាពិសេសនោះ ការស្លៀកពាក់របស់​អ្នកសិល្បៈ ដែលជាគំរូមួយ​សម្រាប់​ទស្សនិកជន និងការប្រើប្រាស់ពាក្យពេជន៍របស់មនុស្សមួយចំនួន ធ្វើឱ្យសីលធម៌ដ៏ផូផង់នៃសង្គមខ្មែរ កាន់តែធ្លាក់​ចុះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...