ថៃ៥រូប ជាប់ជាកីឡាករឆ្នើម របស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៏
កីឡាករឆ្នើមរបស់រាជាណាចក្រថៃឡង់ដ៏ ចំនួន៥រូប ត្រូវបានសហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) ជ្រើសរើសឲ្យជាប់ជាកីឡាករល្អដាច់គេ ប្រចាំឆ្នាំ២០១៣ ក្នុងចំណោមកីឡាករទាំងអស់ចំនួន១១រូប។
ការប្រកួតបាល់ទាត់ រៀបចំដោយសហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៏៕
ខ្សែប្រយុទ្ធ ធារ៉ាសីល ដាងដា (Teerasil Dangda), ប្រធានក្រុម ផានូផុង វង្សា (Panupong Wongsa) និងអ្នកចាំទី កាវីន ថាមស័តឆាន័ន (Kawin Thamsatchanan) ដែលលេងឲ្យក្រុមម្ចាស់ ជើងឯកព្រីមែលីកថៃ (Thai Premier League) ម៉ង់ថុង យូណៃធីត (Muangthong United) មាន ឈ្មោះទាំងអស់គ្នាក្នុងបញ្ជីអេអេហ្វអេហ្វ។
ចំណែកឯកីឡាករថៃ២រូបទៀត មានខ្សែការពារស្លាបឆ្វេងរបស់ក្រុម បូរ៉ីរ៉ាំ យូណៃធីត (Buriram United) ធារ៉ាធុន [...]