Posts in ‘សម្រាំងវប្ប​ធម៌​ សិល្បៈ’ Category

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

តុលាការនៅជាយក្រុងប៉ារីស បានបើកសំនុំរឿង ពីបទធ្វើអោយស្លាប់ដោយអចេតនា នៅបន្ទាប់ពីសាក្សីម្នាក់​មិនបញ្ជេញ​ឈ្មោះ បានចេញ​មក​បកអាក្រាត ហេតុការណ៍ ដែលទំនងជាពិត (?) ហើយបានផ្សាយព្រោងព្រាង នៅលើប្រព័ន្ធផ្សព្វ​ផ្សាយបារាំង។ ចំណែកខាងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មវិញ ក៏ត្រៀមវាយលុក តាមប្រព័ន្ធតុលាការតបវិញដែរ ពីបទ​«បរិហាកេរ្ត៍»។


រូបតំណាងអោយកម្មវិធីទូរទស្សន៍ «កោះល័នតា»។

បើទោះជាអាជ្ញាធរកម្ពុជា បានបិទសំនុំរឿងនេះហើយក៏ដោយ ក៏ហេតុការណ៍នេះ នៅបារាំងឯណោះ ស្ថិតនៅឆ្ងាយនៅ​ឡើយ ពីការបិទបញ្ចប់។ ក្នុងអត្ថបទមុន យើងបានស្រង់ប្រភពមួយ មកបញ្ជាក់ថា តុលាការទីក្រុងប៉ារីស នឹងមិនបើក​ការ​អង្កេត​លើ​សំនុំរឿងនេះទេ។ [...]

កោះល័នតា៖ គ្រសារ​ជន​រង​គ្រោះ​ទៅ​កម្ពុជា និង​គ្មាន​ការ​អង្កេត​លើ​មរណភាព​នេះ​ទេ

កោះល័នតា៖ គ្រសារ​ជន​រង​គ្រោះ​ទៅ​កម្ពុជា និង​គ្មាន​ការ​អង្កេត​លើ​មរណភាព​នេះ​ទេ

សាកសពរបស់បេក្ខជន ដែលបានស្លាប់ នៅពេលកំពុងថតកម្មវិធីទូរទស្សន៍ បានបញ្ជូនមកដល់រាជធានីភ្នំពេញ​រួចរាល់​ហើយ។ ដោយឡែក ការិយាល័យរដ្ឋអាជ្ញា នៃទីក្រុងប៉ារីស មិនបានចាត់ការ បើកការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿង​មរណភាពនេះ ប្រឆាំងនឹងស្ថានីយទូរទស្សន៍ទេ។


រូបផ្លាក របស់កម្មវិធីទូរទស្សន៍កោះ ល័នតា។

សាកសពលោក ហ្សេរ៉ា បាបាំង បានដឹកមកដល់រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍មួយថ្ងៃក្រោយហេតុការណ៍។ គេហទំព័រ​របស់​ទស្សនាវដ្ដី​បារាំង ឡឺព័ង (Le Point) បានសរសេរថា សមាជិកគ្រួសាររបស់លោកបាបាំង ចំនួន៩នាក់ ក្នុងនោះមានឪពុក​ម្ដាយ​លោក​ផង បានជិះយន្ដហោះនៅថ្ងៃដដែលនេះ ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីទទួលសពត្រឡប់​មកកាន់​បារាំងវិញ។ នាយកស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដ៍លេខមួយបារាំង លោក ណុន្ស៍ ប៉ាវលីនី (Nonce Paolini) [...]

កោះល័នតា​នៅ​កម្ពុជា៖ កម្មវិធី​ទូរទស្សន៍​លប់​ចោល ក្រោយ​មរណភាព​បេក្ខជន

កោះល័នតា​នៅ​កម្ពុជា៖ កម្មវិធី​ទូរទស្សន៍​លប់​ចោល ក្រោយ​មរណភាព​បេក្ខជន

សាកសពបេក្ខជន នៅក្នុងកម្មវិធីទូរទស្សន៍បារាំង ដែលសង្ស័យបានស្លាប់ នឹងជម្ងឺ«គាំងបេះដូង» នៅក្នុងពេលដំណើរ​ការ​ថតនោះ ត្រូវបានដឹកទៅដល់រាជធានីភ្នំពេញរួចរាល់ហើយ។ ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ ដែលជាម្ចាស់កម្មវិធី បាន​សម្រេចចិត្ត«លប់ចោល» វគ្គ២០១៣នេះ ដែលកំពុងតែថត នៅលើកោះរ៉ុង ក្នុងផ្ទៃសមុទ្រខ្មែរ។


រូបថតឯកសារ បង្ហាញពីបេក្ខជន និងពិធីករ កាលពីរគ្គទី១២ ក្នុងប្រទេសម៉ាឡេស៊ី។

ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ បានសម្រេចចិត្ត«លប់ចោល» វគ្គទី១៦ឆ្នាំ២០១៣នេះជាស្ថាពរ នូវកម្មវិធី«កោះល័នតា (Koh Lanta)»ដ៏ល្បី ដែលទើបនឹងចាប់ផ្ដើមថត កាលថ្ងៃសុក្រទី២២ខែមិនានេះ នៅកម្ពុជា បន្ទាប់ពីបេក្ខជនម្នាក់អាយុ ២៥ឆ្នាំ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង។

«អ្វីដែលច្បាស់ គឺវគ្គនេះនៅកម្ពុជា [...]

ព្ស៉ាយ នឹង​ចេញ​ចម្រៀង​ថ្មី នៅ​ខែ​មេសា​ខាង​មុខ

ព្ស៉ាយ នឹង​ចេញ​ចម្រៀង​ថ្មី នៅ​ខែ​មេសា​ខាង​មុខ

ម្ចាស់បទ ហ្គាំណាម ស្តាយ៍ (Gangnam Style) បានប្រកាសបន្ថែមទៀត ថានឹងបង្ហាញខ្លួន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៃ​ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការផ្សាយបន្តផ្ទាល់ តាមអ៊ីនធើណែត។

«ព្ស៉ាយ» អ្នកចម្រៀងដ៏ល្បី ជាអន្តរជាតិមួយរូបនេះ មិនបាននៅស្ងៀមទេ តាំងពីគាត់បានចេញបទចម្រៀងហ្គាំណាម ស្តាយ៍ (Gangnam Style) នោះមក។ បទចម្រៀង ដែលធ្វើអោយគេអត់ទ្រាំមិនរាំតាមមិនបាន ហើយធ្វើអោយគេ​អញ្ជើញ​ម្ចាស់បទ អោយទៅធ្វើការបកស្រាយ និងសម្ដែងផ្ទាល់ នៅគ្រប់ទិសទី ក្នុងពិភពលោក។

អ្នកចម្រៀង ដែលមានឈ្មោះពិតថា ប៉ាក ជេ-សង់ (Park Jae-Sang) បានប្រកាសតាមវីដេអូមួយ ដាក់ផ្សាយលើយូធូប (YouTube) កាល​ពី​ថ្ងៃសុក្រទី០៨ខែមិនានេះថា លោកនឹងចេញចម្រៀងថ្មីមួយទៀត នៅអំឡុងខែមេសាខាងមុខ ហើយ​ទន្ទឹមនឹងនោះ លោក​ក៏នឹងចេញទៅសម្ដែង [...]

សិល្បះគំនូរ ធ្វើពីស្កកៅស៊ូ (វីដេអូ)

សិល្បះគំនូរ ធ្វើពីស្កកៅស៊ូ (វីដេអូ)

វិចិត្រការិនីគំនូរ ជាស្ត្រីជាតិអ៊ុយក្រែនមួយរូប បានបង្កើតអោយមាន នូវយុទ្ធនាការធ្វើរូបភាពមួយ ដែលមានឈ្មោះថា «រូបភាពពីស្កកៅស៊ូ»។


វិចិត្រការិនី អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា នៅពីមុខស្នាដៃរបស់នាង ស្ទៀវ ចប។

ក្នុងគោលបំណងធ្វើបដិវត្តផង និងចេញពីចំណង់ចំណូលចិត្តរបស់នាងផង វិចិត្រការិនីឈ្មោះ អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា (Anna Sofia Matveyeva) បានដាក់ចិត្តដើម្បីបង្កើតគំនិតថ្មីៗ ដោយជំនួសអោយជក់ទឹកខ្មៅ  និងថ្នាំលាបគំនូររបស់នាង ដោយស្កកៅស៊ូ ដែលញ៉ាំរួច។

មុននឹងចាប់ស្នាដៃគំនូរ វិចិត្រករគំនូររូបនេះ បានទំពារប្រដាប់ប្រដាគំនូរ (ស្កកៅស៊ូ) របស់នាង ហើយខ្ជាក់ពួកវាមក​តម្រៀប​តាមពណ៌។ បន្ទាប់មក នាងយកវាទាំងអស់នេះ ទៅកំដៅក្នុងម៉ាស៊ីនកម្ដៅអាហារ។

ស្នាដៃ«ស្កកៅស៊ូ»ថ្មីរបស់នាងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...