Posts in ‘សម្រាំងវប្ប​ធម៌​ សិល្បៈ’ Category

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

ថូម គ្រូស ត្រូវគេមើលឃើញថា បានបណ្ដើរនារីសក់ទង់ដែងក្រម៉ៅម្នាក់ កាលពីចុងខែធ្នូឆ្នាំមុន។ តើជាពន្លកនៃស្នេហា​ថ្មីមួយទៀត ឬគ្រាន់តែជាមិត្តភាពដែលទើបនឹងកើត ? ពិបាកនឹងឆ្លើយបន្តិច ព្រោះអ្នកទាំងពីរ ដូចជាខំប្រឹងលាក់ខ្លួនពួន​អាត្មា យ៉ាងស្ងាត់ស្ងៀម គេចពីអ្នកកាសែត។


នាងកញ្ញា ស៊ីនទីចា ជហ្ស និងតារាភាពយន្ដ ថម គ្រូស ក្នុងរូបភាពកាត់ត។

៦ខែបន្ទាប់ពីបានលែងលះជាមួយនឹង នាងខេទី ហូលម៉េស (Katie Holmes) តារាភាពយន្តលោក ថូម គ្រូស (Tom Cruise) ទំនងជារកឃើញគូរស្នេហ៍ជាថ្មីទៀត ទេដឹង? នេះជាការដឹងរបស់ទស្សនាវដ្ដី អ៊ីនថាឆ៍ (In Touch) ដែលថាតារា​ភាពយន្ដ​អាយុ៥០ឆ្នាំរូបនេះ ដែលកំពុងសម្ដែងនៅក្នុងភាពយន្ដរឿង «Jack Reacher» [...]

ពិភពលោក​ទទួល​អំណរ​ឆ្នាំថ្មី ប្រទេស​មួយៗ​ធ្វើ​ពិធី​រៀងៗ​ខ្លួន (វីដេអូ)

ពិភពលោក​ទទួល​អំណរ​ឆ្នាំថ្មី ប្រទេស​មួយៗ​ធ្វើ​ពិធី​រៀងៗ​ខ្លួន (វីដេអូ)

រវាងកាំជ្រួចផ្កាភ្ញី ដែលគេបាញ់បង្ហោះឡើង ទៅលើមេឃ ការប្រគុំតន្ត្រី និងរៀបចំទទួលតាមបែបសាសនា យើងបាន​ឃើញ​ថាពិភពលោកទាំងមូល បានរៀបចំទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៣ យ៉ាងសប្បាយរីករាយ ហើយពួកគេ​បានបំភ្លេច​ចោលទុកមួយអន្លឺ នូវវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ក៏ការគម្រាមកំហែងផ្សេងៗ។


ការបាញ់កាំជ្រួច នៅតាមបណ្ដោយ ឆ្នេរ«កូប៉ាកាបាណា» នៃទីក្រុងរីយ៉ូ ប្រទេសប៊្រេស៊ីល។ រូបថត RelaxNews។

នៅទីក្រុងញ៉ូយក បណ្ដាជនប្រមាណជា ១លាននាក់ បានប្រមូលគ្នានៅ ថែម៍ ស្កែរ (Times Square) ដើម្បីទទួលឆ្នាំថ្មី ជា​មួយនឹងទម្លាប់នៃការទម្លាក់ចុះ នៃដុំពេជ្រចម្រុះពណ៌ ប្រមាណជា៦០វិនាទី រហូតដល់ពាក់កណ្ដាលអាធ្រាត។ ភាពសប្បាយ​រីករាយ បានកើតមានឡើងតាំងពីមុននេះបន្តិច [...]

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

នៅយប់ថ្ងៃសុក្រនេះ បទចំរៀង Gangnam Style បានឆ្លងកាត់ចំនួនអ្នកចូលទៅទស្សនា ច្រើនជាងមួយកោដនាក់ហើយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប តាមអាំងធើណែត។ ជាចំនួនដ៏សម្បើមមួយ ដែលមិនដែលធ្លាប់មានពីមុន។


លោកបាន គី-មូន និងព្សាយ ដែលជួបគ្នារាំ Gangnam Style នៅញ៉ូយក។

ចំនួនអ្នកចូលមកទស្សនាវីដេអូនេះ ជាប្រវត្តិដំបូងបង្អស់ ក្នុងពិភពលោក ដែលបានបង្ហាញពី ភាពល្បីល្បាញដ៏អស្ចារ្យ របស់អ្នកចម្រៀងកូរ៉េខាងត្បូង ព្សាយ (PSY) និងចម្វាក់រាំរបស់អ្នកចម្រៀងរូបនេះ ដែលដូចទៅនឹងការជិះសេះដូច្នេះ។ នៅម៉ោង១៩ម៉០០ ថ្ងៃសៅទី២២ធ្នូនេះ អ្នកដែលចូលទៅទស្សនាវីដេអូ បានឡើងរហូតដល់ ១ ០១៥ ៧២៩ ៤០០ដង ក្រោយពីដាក់ចែកផ្សាយខ្សែរចម្រៀងនេះ នៅលើគេហទំព័រយូធូប [...]

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ [...]

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី​ កាលពីថ្ងៃពុធទី២៨វិច្ឆិកាថា លោកពេញចិត្ត នឹងបន្តដើរតួរសម្ដែង ជា​វីរបុរសក្នុងសង្គ្រាម ដែលមិនដែលចាញ់ មានឈ្មោះថា «រ៉ាមប៊ូ» ហើយនេះជាអ្វី ដែលបានខ្ទាស់ មិនអោយលោកចូលនិវត្តន៍ ក្នុង​ខណៈ​លោក​មានអាយុជ្រេណាស់ដែរហើយ ក្នុងការសម្ដែងតួអង្គនេះ ជាថ្មីទៀតនោះ។


លោក ស៊ីលវេស្ទើរ ស្តាឡូន ក្នុងតួអង្គជា ចន រ៉ាមប៊ូ ក្នុងរឿង រ៉ាមប៊ូ ទីបួន។ រូបថតភាពយន្ត។

លោក ស៊ីលវេស្ទើរ ស្តាឡូន (Sylvester Stallone) បានពន្យល់អ្នកកាសែត យ៉ាងដូច្នេះថា «រ៉ាមប៊ូ (Rambo) ជាមូលហេតុដែល​ធ្វើ​អោយខ្ញុំ នៅមិនទាន់ចូលនិវត្តន៍។ ខ្ញុំឃើញថាជននេះ មិនចង់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទេ។ ជននេះត្រូវការសង្គ្រាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...