Posts in ‘សម្រាំងវប្ប​ធម៌​ សិល្បៈ’ Category

ការប្រើប្រាស់​ ភាសា​ខ្មែរ​លាយនឹង​ភាសា​បរទេស មានគុណវិបត្តិ?

ការប្រើប្រាស់​ ភាសា​ខ្មែរ​លាយនឹង​ភាសា​បរទេស មានគុណវិបត្តិ?

ការប្រើប្រាស់ភាសាខ្មែរ លាយឡំ និងភាសាបរទេស នៅក្នុងសង្គមបច្ចុប្បន្ន បាននឹងកំពុងតែ កើតមានឡើង យ៉ាងខ្លាំងក្លា ជាពិសេសពីសំណាក់និស្សិត និងបុគ្គលិកដែលធ្វើការ នៅតាមសង្គមស៊ីវិល មួយចំនួន។ ទំនោរនៃ ការប្រើប្រាស់នេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួន យល់ឃើញថា អាចបង្កជា គុណវិបត្តិនា ពេលបច្ចុប្បន្ន និងទៅអនាគត។


សិលាចារិក ដែលសរសេរជាអក្សរបូរាណខ្មែរ។ រូបថត wikipedia.org។

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលបានសិក្សាភាសាបរទេស មួយចំនួនធំតែងតែ និយាយភាសារខ្មែរ លាយឡំ ជាមួយភាសា បរទេស។ ការនិយាយបែបនេះ ត្រូវបានគេយល់ថា ដើរទាន់សម័យកាល។ លោក អានដាញ់ ស៊ីប៉ូ និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានយល់ថា រូបគាត់ផ្ទាល់ ពិបាកក្នុងការ [...]

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត និង​អង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗ​នេះ​ហើយ!

ប្រេដ ភីត បាននិយាយប្រាប់ទស្សនាវដ្ដី «ភីបផល» ថាពិធីមង្គលការរបស់ លោកនិងនាង អង់ជឺលីណា ជូលី នឹងរៀបចំធ្វើ ក្នុងពេល​ឆាប់ៗនេះហើយ។ ជាដំណឹងមួយថ្មី ដែលតារាពិភពលោកបានធ្លោយអោយដឹង បន្ទាប់ពីពិធីភ្ជាប់ពាក្យបានប្រព្រឹត្តិទៅ កាលពីខែ​មេសាកន្លងទៅរួចមក។


តារាភាពយន្ដ ប្រេដ ភីត និងអង់ជឺលីណា ជូលី។ រូបភាព រ៉យទ័រ។

តាំងពីណាណីមក កំពូលតារាប្រចាំហូលីវូដ ទាំងពីរ មិនសូវជាបានបង្ហាញពីកម្មវិធីអ្វីមួយ ដែលធ្វើអោយគេទន្ទឹង​រងចាំខ្លាំង ដូច​ពេលនេះនោះទេ បើទោះជាអាពាហ៍ពិពាហ៍នេះ នៅមិនទាន់អោយដឹង ថានឹងធ្វើនៅថ្ងៃណាក៏ដោយ។ ប៉ុន្ដែអ្វីដែល ប្រេដ ភីត (Brad Pitt) ខ្លួនឯង បានបង្ហើបអោយដឹង ក្នុងទស្សនាវដ្ដី «ភីបផល (People)» គឺថ្ងៃរៀបការរបស់គេទាំងពីរ [...]

ភាពយន្ដ​ជីវប្រវត្តិ​របស់ ស្ទេវ ចប នឹង​ធ្វើ​ជា​មួយ​សាច់​​រឿង​ចំនូន​បី

ភាពយន្ដ​ជីវប្រវត្តិ​របស់ ស្ទេវ ចប នឹង​ធ្វើ​ជា​មួយ​សាច់​​រឿង​ចំនូន​បី

សាច់រឿងនីមួយៗ និយាយពីការរៀបចំចេញលក់នូវផលិតផល ជាប្រវត្តិសាស្រ្តរបស់ ក្រុមហ៊ុនអៀបផល តាំងពីក្រុមហ៊ុនបាន​ស្គាល់​ពន្លឺថ្ងៃ ដោយសារស្ទេវ ចប និងមិត្តរួមស្ថាបនិកមក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

ភាពយន្ដជីវប្រវត្តរបស់ ស្ទេវ ចប (Steve Jobs) កំពុងត្រូវគេតម្លើងរៀបចំថត ដែលក្នុងនោះមានពីរវគ្គ។ វគ្គទីមួយ កំពុងថតក្នុងពេល​បច្ចុប្បន្ន ហើយកំពុងឈានដល់ទីបញ្ចប់របស់វា។ តួអង្គដើរតួរជំនួសលោក ស្ទេវ ចប សម្ដែងដោយលោក អាស្តុន គាតឆ័រ (Ashton Kutcher) ជាមួយនឹងសេណារីយ៉ូ (scénario) ដែលនិយាយជាជីវិតប្រចាំថ្ងៃ របស់អតីតស្ថាបនិក ក្រុមហ៊ុនយីហោផ្លែប៉ោមរួបនេះ។ តែឈុតឆាកសម្ដែង មានលក្ខណៈចាស់បូរាណ ដែលសមស្របនឹងសម័យកាល ទស្សវត្តឆ្នាំ៧០ និង៨០។

រីឯវគ្គទីពីរ [...]

ប្រទេសចិន ពន្យា​ថ្ងៃ​ចេញ​បញ្ចាំង «មេឃរលំ» ដើម្បី​ការពារ​ភាពយន្ដ​ចិន

ប្រទេសចិន ពន្យា​ថ្ងៃ​ចេញ​បញ្ចាំង «មេឃរលំ» ដើម្បី​ការពារ​ភាពយន្ដ​ចិន

ខ្សែរភាពយន្ដរបស់ហូលីវូដ រឿង «មេឃរលំ» ដែលជាវគ្គទី២៣នៃ កម្រងភាពយន្ដរបស់ភ្នាក់ងារសម្ងាត់អង់គ្លេស ០០៧ នឹងត្រូវ​ពន្យា​ពេលដាក់បញ្ចាំង នៅតាមរោងភាពយន្ដក្នុងប្រទេសចិន រហូតដល់ទៅ៣ខែ។


ឈុតមួយ ក្នុងរៀង មេឃរលំ សម្ដែងដោយ ដានីញែល គ្រេច ក្នុងតួអង្គ ជេម្ស ប៊ន ឬភ្នាក់ងារ០០៧។
រូបភាព​របស់ផលិតកម្មភាពយន្ដ។

ខ្សែរភាពយន្ដ ត្រូវចេញបញ្ចាំង ជាធម្មតានៅថ្ងៃ០២វិច្ឆិកា ដែលជាថ្ងៃចេញបញ្ចាំងតែមួយ ក្នុងពិភពលោក។ តែសម្រាប់ទស្សនិកជន​នៅក្នុងប្រទេសចិន នឹងត្រូវរងចាំទស្សនាខ្សែរភាពយន្ដ «មេឃរលំ (Skyfall)»នេះ រហូតដល់៣ខែក្រោយ ពោលគឺដល់ដើមខែកុម្ភះ​ នៅឆ្នាំក្រោយ។

គេហទំព័រ ហូលីវូដ រឺពកទ័រ (Hollywood Reporter) បានរាយការណ៍ [...]

គ្រឹស្ថានដេញថ្លៃសូធើបាយ នៅញ៉ូយក ជាប់​​ចោទ​​បាន​​បន្លំ​ក្នុង​​សំនុំ​រឿង​រូប​ចម្លាក់​ខ្មែរ

គ្រឹស្ថានដេញថ្លៃសូធើបាយ នៅញ៉ូយក ជាប់​​ចោទ​​បាន​​បន្លំ​ក្នុង​​សំនុំ​រឿង​រូប​ចម្លាក់​ខ្មែរ

ដំណឹងពីទីក្រុងញ៉ូយក បានអោយដឹងថា ប្រព័ន្ធយុត្តិធម៌អាមេរិកាំង បានចោទប្រកាន់គ្រឹស្ថានដេញថ្លៃ សូធើបាយ និង​ម្ចាស់​រូបចម្លាក់បូរាណខ្មែរ ថាមានបំណងចង់លាក់ពត៌មាន ដែលបញ្ជាក់ថាពីការលួចចេញពីទីតាំងដើមរបស់វា នៅតំបន់​កោះកែរ កាលពីឆ្នាំ១៩៧២កន្លងទៅ។

 
រូបចម្លាក់ខ្មែរ «Duryodhanna» ដែលកំពុងមានរឿងក្ដីចម្រូងចម្រាស នៅទីក្រុងញ៉ូយក។

ប្រសិនជាគ្រឹស្ថានដេញថ្លៃ ការពារថា ខ្លួនមិនត្រូវបានគេផ្ដល់ពត៌មាន ពីប្រភពខុសច្បាប់ របស់រូបចំលាក់ខ្មែរ ហើយថានឹង​ត្រៀមខ្លួនរួចស្រេច ដើម្បីចូលរួមបញ្ជូនរូបនេះ ត្រឡប់ទៅស្រុកខ្មែរវិញនោះក៏ដោយ ក៏ប្រព័ន្ធតុលាការអាមេរិកាំង នៅតែ​បន្ថែម​នូវភស្ដុតាងជាទម្ងន់ ដែលជាផលអវិជ្ជមាន ផ្ដល់ដល់គ្រឹស្ថាននេះ។

ពត៌មានចុងក្រោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...