Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ភេវរកម្ម​នៅ​ធៀន​អាន​ម៉េន៖ អាជ្ញាធរ​ចិន​សង្ស័យ​ជន​ភាគ​តិច​អុយហ្គ័រ (VDO)

ភេវរកម្ម​នៅ​ធៀន​អាន​ម៉េន៖ អាជ្ញាធរ​ចិន​សង្ស័យ​ជន​ភាគ​តិច​អុយហ្គ័រ (VDO)

កាលពីថ្ងៃចន្ទទី២៨ខែតុលា រថយន្ដហ្សីបមួយគ្រឿង បានបុកទម្លាយហ្វូងមនុស្ស ដែលស្ថិតនៅលើទីលានធៀនអានម៉េន ដ៏ល្បីឈ្មោះ កណ្ដាលរដ្ឋធានីប៉េកាំងនៃប្រទេសចិន បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និងមនុស្ស៣៨នាក់រងរបួស។ បើទោះ​ជារបបកុំម្មុយនីសចិន ផ្ដល់ព័ត៌មានតិចតួចបំផុត ស្ដីពីហេតុការណ៍ តែគេនៅតែបានដឹងថា អាជ្ញាធររបស់ប្រទេសនេះ បាន​សង្ស័យថានវជាអំពើភេវរកម្ម ហើយធ្វើការស៊ើបអង្កេត លើជនជាតិភាគតិចអ៊ុយហ្គ័រ ដែលមិនសូវចូលចិត្តរដ្ឋអំណាច​ចិន​ស្រាប់។


នគរបាលចិននាំគ្នាបិទរបាំងរថយន្ដឆេះ កុំឲ្យអ្នកកាសែតអាចថតយកទិដ្ឋភាពពីហេតុការណ៍នេះបាន។ (រូបថត AFP)

ទីក្រុងប៉ារីស - រដ្ឋអំណាចកុំម្មុយនីសចិន មិនបាននិយាយថាហេតុការណ៍នេះ ជា«ភេវរកម្ម»នោះទេ តែ​ប្រភព​ជាច្រើន​បានបញ្ជាក់ថា [...]

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។


បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។

[...]
ខ្យល់​ព្យុះ​នៅ​អ៊ឺរ៉ុប បំប៉ើង​ដែក​ទ្រ​សំណង់ នៅ​ដាណឺម៉ាក (VDO)

ខ្យល់​ព្យុះ​នៅ​អ៊ឺរ៉ុប បំប៉ើង​ដែក​ទ្រ​សំណង់ នៅ​ដាណឺម៉ាក (VDO)

ជាខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលទ្វីបអ៊ឺរ៉ុបខាងជើង មិនសូវដែលធ្លាប់ជួប។ ខ្យល់ព្យុះគ្រីស្យង់ បានបង្កឲ្យមានមនុស្ស​ស្លាប់​១១​នាក់ និងការខូតខាតជាច្រើន នៅតាមតំបន់ដែលខ្យល់ព្យុះបានឆ្លងកាត់ ជាពិសេសនៅប្រទេសដាណឺម៉ាក។ នៅទីនោះ ខ្យល់ព្យុះនេះបានបក់ឲ្យរបើក នូវដែកទ្រសំណង់នៃអាគារមួយ កណ្ដាលរាជធានី កូពេនអាហ្គ (Copenhague)។


ដែកទ្រសំណង់ ដែលត្រូវបានខ្យល់ព្យុះបក់បំប៉ើង។ (រូបថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - បន្ទាប់ពីបានបក់យ៉ាងរញ្ជួយ ប្រទេសបារាំង និងប្រទេសអង់គ្លេសនោះមក ខ្យល់ព្យុះគ្រីស្ទង់ បានបង្ហួស​នៅថ្ងៃចន្ទទី២៨ខែតុលាកន្លងទៅ បក់លើប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក។ ជាភស្ដុតាងដើម្បីបញ្ជាក់ពីកម្លាំង​ដ៏​ខ្លាំង​ក្លានៃខ្យល់ព្យុះនេះ ដែកទ្រសំណង់មួយសម្រាប់ [...]

សាលា​ដំបូង​រាជធានី៖ ដីកា​«រក្សា​ការពារ»​ក្លាយ​ជា​ដីកា​«កម្ទេច»​លំនៅដ្ឋាន​ពលរដ្ឋ

សាលា​ដំបូង​រាជធានី៖ ដីកា​«រក្សា​ការពារ»​ក្លាយ​ជា​ដីកា​«កម្ទេច»​លំនៅដ្ឋាន​ពលរដ្ឋ

ភាពស្ងប់ស្ងាត់មួយរយៈខ្លី មុនការឆោះឆ្នោត ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត ក្នុងករណីរឿងជំលោះដីធ្លីរវាង​អ្នកទន់ខ្សោយ និងអ្នកមានឥទ្ធិពលអំណាច និងទឹកលុយនោះ និងបន្តរមានឡើងវិញ​ជាបណ្តើរៗតាមបណ្តា​ខេត្ត-ក្រុង​មួយចំនួន។ តួយ៉ាងដូចករណីការអនុវត្តដោយ«បំពាន»ច្បាប់ របស់សាលាដំបូងរាជធានីភ្នំពេញ បានរើបឡើងវិញហើយ ក្នុងការអនុវត្ត«កម្ទេច»ផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែលតុលាការមួយសាលារាជធានីភ្នំពេញនេះ មិនទាន់បានសម្រេចដល់«អង្គសេចក្តីនៅឡើយ»នោះ។


សកម្មភាពរើរុះលំនៅដ្ឋាន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - អ៊ំស្រី អ៊ូ [...]

ហេតុអ្វី​ជប៉ុន​ផ្តល់​ជំនួយ​ច្រើន តែ​បោះ​ទុន​វិនិយោគ​តិច​នៅ​កម្ពុជា?

ហេតុអ្វី​ជប៉ុន​ផ្តល់​ជំនួយ​ច្រើន តែ​បោះ​ទុន​វិនិយោគ​តិច​នៅ​កម្ពុជា?

បើទោះជាប្រទេសជប៉ុន ជាប្រទេសមហាយក្សសេដ្ឋកិច្ចធំទី៣ នៅលើពិភពលោក និងធំទី២នៅទ្វីបអាស៊ី ហើយដែល​បាន​ផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ ឲ្យប្រទេសកម្ពុជាក៏ដោយ ក៏គេកត់សម្គាល់ឃើញថាប្រទេសនេះ ហាក់ដូចជានៅស្ទាក់ស្ទើរ​ក្នុងការដាក់ទុនវិនិយោគ ដែលមានតម្លៃខ្ពស់ច្រើនរយលានដុល្លារ និងមានរយៈពេលវែង ក្នុងប្រទេសកម្ពុជានៅឡើយ ខណៈប្រទេសចិន និងបណ្តាលប្រទេសមួយចំនួនទៀត បានសម្រេចដាក់ទុនវិនិយោគក្នុងតម្លៃ រាប់រយលានដុល្លារ លើ​ច្រើនវិស័យ និងមានរយៈពេលវែង ដោយគ្នានស្ទាក់ស្ទើរ។


ជំនួបកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ។ នៅកណ្ដាលគេ ជាអតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន។ (រូបថត Kyodo)

រាជធានីភ្នំពេញ - បញ្ហានេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចអះអាងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...