បក្សសង្រ្គោះជាតិ៖ តម្លើងបាន១៦០ដុល្លារ បើរដ្ឋាភិបាលមិនគាបរោងចក្រ
បើទោះជារហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់គោលជំហរបដិសេធ ពីការទាមទាររបស់សហជីព និងកម្មករក្នុងការតម្លើងប្រាក់ឈ្នួលឲ្យបាន១៦០ដុល្លារអាមរិកក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ ដែលកន្លងមកបានសម្តែងការគាំទ្រចំពោះការទាមទាររបស់សហជីពនិងកម្មករនោះ បានអះអាងជាថ្មីថា ប្រាក់ឈ្នួលគោល១៦០ដុល្លារនឹងអាចតម្លើងឲ្យកម្មករបាន ប្រសិនបើរដ្ឋាភិបាលមានឆន្ទះពិតប្រាកដ និងបញ្ឈប់ការគាបសង្កត់លើរោងចក្រ។

កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។
វិបត្តិការងារ - ក្នុងសន្និសីទការសែតមួយនៅទីស្នាក់ការរបស់គណបក្ស លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៤ នេះ បានលើកឡើងថា វិស័យកាត់ដេរនៅកម្ពុជាកំពុងត្រូវបានគេបិទបាំងការពិត [...]


